Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ចាប់ផ្ដើម​បង្ហោះ​ប៉េងប៉ោង​សំរាម​ចូល​ដី​កូរ៉េ​ខាង​ត្បូង​វិញ ក្រោយ​ផ្អាក​ជិត​១​ខែ

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បាន​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​បញ្ជូនប៉េងប៉ោងដែលផ្ទុកសំរាមឆ្លងកាត់ព្រំដែនកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដោយបានបាញ់បង្ហោះប៉េងប៉ោង​សរុប​ប្រហែល ៤២០​ប៉េងប៉ោង។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងនឹងចាប់ផ្តើមបញ្ជូនប៉េងប៉ោងសំរាមម្តងទៀតនៅថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមនៅម៉ោងប្រហែល៩ព្រឹក ហើយ​ក្នុង​នោះ​មាន​​​ប្រមាណ​ ២០​ប៉េងប៉ោង​បាន​ធ្លាក់​នៅទីក្រុងសេអ៊ូល និងខេត្ត Gyeonggi។

JCS បានបន្ថែម​ថា ប៉េងប៉ោងទាំងនោះ ភាគច្រើនផ្ទុកសំណល់ក្រដាស និងថង់ប្លាស្ទិក ហើយមិនមានសារធាតុគ្រោះថ្នាក់​ទេ ប៉ុន្តែបានព្រមានសាធារណជន​ឲ្យ​ប្រុងប្រយ័ត្ន និងកុំប៉ះពាល់។ JCS ជំរុញឲ្យ​ប្រជាជនរាយការណ៍ពីការ​រក​​ឃើញប៉េងប៉ោងណាមួយទៅកាន់អង្គភាពយោធា ឬប៉ុស្តិ៍ប៉ូលីសដែលនៅ​ក្បែរ។

នេះ​ជា​ការ​បង្ហោះ​ប៉េងប៉ោង​សំរាម​សា​ជា​ថ្មី​ម្ដង​ទៀត​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល​២៥​ថ្ងៃ​កន្លង​ទៅ។​

កូរ៉េខាងជើង​ បាន​បង្ហោះ​ប៉េងប៉ោង​​ដែល​ពោរពេញ​ទៅដោយ​កាកសំណល់​ផ្សេងៗ​ ​ឆ្លងកាត់​ព្រំដែន​ទៅកាន់​កូរ៉េខាងត្បូង​តាំងពី​ចុងខែ​ឧសភា។ ការ​បង្ហោះ​ប៉េង​ប៉ោង​នេះ ធ្វើ​ឡើង​​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​បង្ហោះ​ប៉េងប៉ោង​ដែល​មាន​ផ្ទុក​ខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង​ដោយក្រុមអ្នករត់​គេចខ្លួន​ចេញ​ពី​​កូរ៉េ​ខាង​ជើង​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​​កូរ៉េ​ខាង​ត្បូង។

ក្រុម​សកម្មជន​កូរ៉េ​ខាង​ត្បូង ដែល​​បង្ហោះ​ប៉េងប៉ោង​​ទៅ​កូរ៉េ​ខាង​ជើង មាន​ឈ្មោះ​ថា «Free North Korea Movement» ហើយ​ពួក​គេ​​រាល់​គ្នា​សុទ្ធ​តែ​​ជា​​អ្នក​ដែល​ធ្លាប់​បាន​រត់​គេច​ខ្លួន​ចេញ​ពី​​ការ​ដឹក​នាំ​របស់​កូរ៉េ​ខាង​ជើង។ ក្រុម Free North Korea Movement ​បាន​បញ្ជូន​ប៉េងប៉ោង ចង​ភ្ជាប់​ USB ផ្ទុក​នូវ​​​​ចម្រៀង K-Pop និង​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ផ្សេងៗ ជា​ពិសេស​ខិត្តប័ណ្ណ​រិះគន់​របប​ដឹក​នាំ​របស់​លោក គីម ជុងអ៊ុន៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ត្បូង បង្ហាញ​ពី​ចំនួន​ប៉េងប៉ោង​សំរាម​ដែល​ក្រុង​ព្យុងយ៉ាង​បង្ហោះ​ចូល​ទឹកដីខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៣ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១០ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម