ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ជាប់ទោសជាងកន្លះសតវត្សរ៍ ពាក់ព័ន្ធបង្ហោះសារប្រមាថស្តេចថៃ
ចៅក្រមតុលាការក្នុងខេត្តឈៀរ៉ៃ (Chiang Rai) ស្ថិតនៅភាគខាងជើងប្រទេសថៃ កាលថ្ងៃពុធទី៤ខែកញ្ញា បានកាត់ទោសដាក់គុកបុរសម្នាក់រយៈពេល៥៤ឆ្នាំនិង៦ខែ ពីបទប្រមាថព្រះមហាក្សត្រ។
បណ្តាញសង្គមហ្វេសប៊ុកនៃសារព័ត៌មាន Khaosod បានលើកឡើងថា «កំណត់ត្រាថ្មីនៃការផ្តន្ទាទោសដាក់ពន្ធនាគារសម្រាប់ជនល្មើសប្រមាថព្រះមហាក្សត្រ»។

យោងការលើកឡើងរបស់មេធាវីថៃដើម្បីសិទ្ធិមនុស្សនៅថ្ងៃពុធ សារព័ត៌មានខាងលើ បានផ្សាយថា តុលាការខេត្តឈៀងរ៉ៃសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៥៤ឆ្នាំនិង៦ខែសម្រាប់ការបង្ហោះហ្វេសប៊ុក (FB) ចំនួនពីរក្នុងឆ្នាំ ២០២០ដែលបរិហារកេរ្តិ៍ព្រះមហាក្សត្រ និងបំពានច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ (និងច្បាប់ពាក់ព័ន្ធផ្សេងៗទៀត)។
ជនជាប់ចោទនោះត្រូវបានគេដឹងឈ្មោះថា មង្គល (Mongkol) ដោយមិនបានបញ្ជាក់ត្រកូល វ័យ៣១ឆ្នាំ មានមុខរបរជាអ្នកលក់សម្លៀកបំពាក់ បាននិយាយថា លោកមិនបានបង្ខូចកេរ្តិ៍ឈ្មោះ«រាជានិយម»ទេ ប៉ុន្តែលោកគ្រាន់តែបង្ហាញការជំទាស់របស់លោកនឹងព្រះមហាក្សត្រទាក់ទងនឹងនយោបាយ។ តុលាការបាននិយាយថា វាជាការបរិហារកេរ្តិ៍ ហើយពាក្យជេរប្រមាថត្រូវបានប្រើ។
ទោះបីយ៉ាងណាក៏ដោយ ទោសដែលបានផ្តន្ទារួច និងបូករួមគ្នាត្រូវបានកាត់បន្ថយមួយភាគបីឬពី៨១ឆ្នាំមកនៅត្រឹម៥៤ឆ្នាំ។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានផ្សាយនៅថ្ងៃទី៤ខែកញ្ញា បានឱ្យដឹងថា យោងទិន្នន័យពី TLHR មនុស្សចំនួន១៩៥៤នាក់ត្រូវបានផ្តន្ទាទោសចំពោះការចូលរួមនយោបាយនិងការបញ្ចេញមតិចាប់តាំងពីការចាប់ផ្តើមនៃការតវ៉ាទាមទារសេរីភាពយុវជន ( Free Youth) ក្នុងខែកក្កដាឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំនេះ។ យ៉ាងហោចណាស់ ២៧២កំពុងប្រឈមការចោទប្រកាន់ប្រមាថព្រះមហាក្សត្រក្រោមមាត្រា១១២ និង ១៥២ ពាក់ព័ន្ធរាជបល្ល័ង្គ។
និន្នាការប្រឆាំងអំណាចព្រះមហាក្សត្រថៃបានកើនឡើងក្នុងចំណោមយុវជនជំនាន់ក្រោយរបស់ថៃ ហើយកាលពីឆ្នាំ២០២៣ គណបក្សនយោបាយថៃចលនាឆ្ពោះទៅមុខ (MFP) ដែលប្រមូលផ្តុំដោយអ្នកនយោបាយវ័យក្មេង បានកំណត់គោលនយោបាយក្នុងការឃោសនារកសម្លេងឆ្នោត ដោយសន្យាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញតពាក់ព័ន្ធព្រះរាជបល្ល័ង្គ ដោយបន្ថយអំណាចព្រះមហាក្សត្រ។
ការដាក់ចេញគោលនយោបាយនោះ បានធ្វើឱ្យគណបក្សនេះឈ្នះការបោះឆ្នោតកាលខែឧសភាឆ្នាំ២០២៣ ប៉ុន្តែបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ហើយក៏ត្រូវប្រឈមការរំលាយបក្សវិញ ហើយថ្នាក់ដឹកនាំនៃបក្សនេះមួយចំនួន មានលោក ភិថា លឹមចារើនរ៉ាតជាដើមត្រូវជាប់បម្រាមធ្វើនយោបាយ១០ឆ្នាំ ដោយសារតែបំណងប៉ងបន្ថយអំណាចព្រះមហាក្សត្រ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ