Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមាន​និស្សិត​កុំ​ឲ្យចាញ់​បោក​ប្រុស​ស្អាត​ស្រី​ស្អាត ខ្លាច​គេ​ល្បូង​ធ្វើ​ជា​ចារកម្ម

បានផុស

នៅ

ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសចិន បានព្រមាននិស្សិត​ដែលមានសិទ្ធិចូលប្រើទិន្នន័យសំខាន់ៗ ឲ្យ​ចេះ​ប្រុងប្រយ័ត្នចំពោះ «បុរសសង្ហា និងនារីស្រស់ស្អាត» ដែលអាច​បន្លំ​ខ្លួន​ទាក់ទាញពួកគេឲ្យ​ធ្វើចារកម្មសម្រាប់អង្គភាពបរទេស ដែលប៉ះពាល់ដល់សន្តិសុខជាតិ។

រូប​តំណាង (រូបភាព៖ GT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសន្តិសុខរដ្ឋចិន កាលពីថ្ងៃពុធបានចេញផ្សាយនៅលើគណនីបណ្ដាញ​​សង្គម WeChat ជាសាធារណៈ​អំពី​វិធី​ល្បួង​របស់​​​ចារកម្ម​​ជាច្រើន​របៀប​ក្នុង​ការ​ធ្វើ​​ឲ្យ​ក្រុម​និស្សិត​ប្រគល់​ព័ត៌មាន​រស៊ើប​ឲ្យ​​​បរទេស។

នាយកដ្ឋានសន្តិសុខ​ចិន បាន​រកឃើញថា ក្រុម​ចារកម្មបរទេស និង​​ក្រុម​ស៊ើបការណ៍សម្ងាត់ បានអនុវត្តការ​បន្លំ​ខ្លួន​ និង​​ការ​ចែចង់​​​និស្សិត​វ័យ​ក្មេង។

សេចក្តី​ថ្លែងការណ៍​មួយ​​របស់​ចិន បាន​ប្រកាស​ថា​៖ «​ពួកគេ​ទាញយក​ប្រយោជន៍​ពី​លក្ខណៈ​ចរិក​នៃ​ការ​ចង់​ដឹង​ចង់​ស្គាល់​​ខ្លាំង​របស់​សិស្ស​ក្មេងៗ និង​ឆន្ទៈ​ក្នុង​ការ​សាកល្បង​អ្វីៗ​​ដែល​ថ្មី​»។

ប្រទេស​ចិន​បាន​និង​​កំពុង​បង្ក្រាប​លើ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន ដោយ​បាន​ចេញ​ការ​ព្រមាន​ជា​ច្រើន​ក្នុង​ឆ្នាំ​នេះ​ដល់​ពលរដ្ឋ​ និង​បង្ហាញ​ពី​ករណី​ចារកម្ម​ដែល​ខ្លួន​បាន​រក​ឃើញ។

ចារកម្មបរទេស បាន​ផ្តោតជាពិសេសទៅលើនិស្សិតមហាវិទ្យាល័យ ដែលមានលទ្ធភាពទទួលបានទិន្នន័យស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់ជាតិ និង​ព័ត៌មាន​សំខាន់ៗ។ ពួក​គេ​​បាន​បន្លំខ្លួនជា​និស្សិត​សកលវិទ្យាល័យ និងបុគ្គលិកនៃស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ និងក្រុមហ៊ុនប្រឹក្សាយោបល់ ជា​ដើម។ បន្ទាប់​មក ពួកគេបានទាក់ទាញនិស្សិតវ័យក្មេង «ជាមួយនឹងឱកាសក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ ក្នុងរូបភាព​ជា​ការស្រាវជ្រាវទីផ្សារ និង​ការផ្លាស់ប្តូរការសិក្សា»។

បន្ទាប់ពីនិស្សិតបង្ហាញ​ពី​ចំណាប់អារម្មណ៍ ពួកគេ​បាន​បញ្ចុះ​បញ្ចូល​ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសនឹងផ្តល់អ្វីដែលគេហៅថាការបណ្តុះបណ្តាល និងការណែនាំដោយឥតគិតថ្លៃតាមរយៈ​សន្និសីទ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម ទូរសព្ទ ឬ​​វីដេអូ​ខល។

ពួកគេថែមទាំងដាក់​​បុរសសង្ហា និងស្រីស្អាត បន្លំ​ខ្លួន​ធ្វើ​​ជា​ស្និទ្ធស្នាល និងចេះ​យក​ចិត្ត​ទុក​ដាក់ រួច​មក​អូសទាញ​និស្សិត​ក្មេងៗ ឲ្យ​ធ្លាក់ក្នុងអន្ទាក់នៃ​សេចក្ដី​ស្នេហា​ក្លែងក្លាយ។

យ៉ាង​ណា ទីភ្នាក់ងារ​របស់​ចិន​មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពី​អង្គភាព​បរទេសណាមួយ ដែលបានកំណត់គោលដៅ​លើ​និស្សិតនោះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម