Connect with us

ព័ត៌មានអន្ដរជាតិ

​កាកសំណល់​ប្លាស្ទិក​ចំនួន​៥៧​លាន​តោន​ក្នុង​១ឆ្នាំ​កំពុង​បំពុល​ពិភពលោក​

បានផុស

នៅ

ការសិក្សាថ្មីមួយបាន​បង្ហាញ​ថា ពិភពលោកបង្កើតការបំពុល​ដោយ​​ប្លាស្ទីកចំនួន៥៧​លានតោនជារៀងរាល់ឆ្នាំ ដោយ​​ច្រើនជាងពីរភាគបីនៃការបំពុលទាំងនេះបណ្តាលមកពីសកលលោកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំពុលពីកាក​សំណល់​​​ប្លាស្ទិកជាធម្មតាជារៀងរាល់ឆ្នាំមានប្រហែល៥២លានតោន ដែលភាគច្រើនមកពីទីក្រុង​ញូវយ៉កដែលមានកាកសំណល់ប្លាស្ទិកខ្ពស់ដូចអគារ Empire State។ នេះបើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leeds ក្នុងចក្រភពអង់គ្លេស។

នៅក្នុងការសិក្សានៅ​ទស្សនាវដ្តី Nature ពួកគេបានពិនិត្យកាកសំណល់មាននៅមូលដ្ឋាននៅតាមទីក្រុង និងទីប្រជុំជនជាង ៥ម៉ឺននៅ​ជុំវិញពិភពលោក។ ការសិក្សានេះបានពិនិត្យប្លាស្ទិកដែលចូលទៅក្នុងបរិយាកាស​ មិនមែនប្លាស្ទិកដែលចូល​ទៅក្នុងកន្លែងចាក់សំរាម ឬត្រូវបានដុតយ៉ាងត្រឹមត្រូវនោះទេ។

អ្នកស្រាវជ្រាវនៅក្នុងការសិក្សាបាននិយាយថា ១៥ភាគរយនៃចំនួនប្រជាជនពិភពលោក បានប្រមូលនិងបោះចោលកាកសំណល់មិនត្រឹមត្រូវ ដែលជាហេតុផលធំមួយ​នៅអាស៊ីអាគ្នេយ៍ និងអនុតំបន់សាហារ៉ាអាហ្វ្រិកផលិតកាកសំណល់ប្លាស្ទិកច្រើនបំផុត ដែល​ក្នុង​នោះ​រួម​មាន​ប្រជាជន​ចំនួន​២៥៥​លាន​នាក់​ក្នុង​ប្រទេស​ឥណ្ឌា។

(រូបភាព៖ AP)

យោងតាមអ្នកសិក្សា Costas Velis សាស្ត្រាចារ្យផ្នែកវិស្វកម្មបរិស្ថាន Leeds បានឲ្យដឹងថា ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា បានបញ្ចេញការបំពុលប្លាស្ទិកច្រើនបំផុត ខណៈទីក្រុងដែលបំពុលប្លាស្ទិកធំបំផុតផ្សេងទៀតគឺ New Delhi ប្រទេសឥណ្ឌា ទីក្រុង Luanda ប្រទេស អង់ហ្គោឡា ទីក្រុងKarachi ប្រទេស ប៉ាគីស្ថាន និង Al Qahirah ប្រទេសអេហ្ស៊ីប។

ប្រទេសឥណ្ឌានាំមុខគេលើពិភពលោកក្នុងការបង្កើតការបំពុលប្លាស្ទិក ដោយមាន​កាកសំណល់បាន១០,២លានតោនក្នុងមួយឆ្នាំ ច្រើនជាងទ្វេដងនៃប្រទេសដែលបំពុលបរិស្ថានធំបន្ទាប់គឺ នីហ្សេរីយ៉ា និងឥណ្ឌូណេស៊ី ខណៈប្រទេសចិន ដែលជារឿយៗត្រូវបានចោទចំពោះការបំពុលនោះ ជាប់ចំណាត់ថ្នាក់ទី៤ ប៉ុន្តែកំពុងបោះជំហានយ៉ាងខ្លាំងក្នុងការកាត់បន្ថយកាកសំណល់ ស្របពេលអ្នកបំពុលប្លាស្ទិកកំពូលផ្សេងទៀតគឺប៉ាគីស្ថាន បង់ក្លាដែស រុស្ស៊ី និងប្រេស៊ីល។

ប្រទេសទាំងប្រាំបីខាងលើទទួលខុសត្រូវចំពោះការបំពុលប្លាស្ទីកច្រើនជាងពាក់កណ្តាលនៃពិភពលោក នេះបើយោងតាមទិន្នន័យរបស់ការសិក្សា។ ចំណែកសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី៩០នៃការបំពុលប្លាស្ទិកដែលមានច្រើនជាង ៥២៥០០តោន ហើយចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី ១៣៥ ដែលមានជិត ៥១០០ តោន។

(រូបភាព៖ AP)

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ ប្រទេសភាគច្រើននៅលើពិភពលោកបានយល់ព្រមធ្វើសន្ធិសញ្ញាដែលមានកាតព្វកិច្ចស្របច្បាប់ជាលើកដំបូងស្តីពីការបំពុលប្លាស្ទិក រួមទាំងនៅក្នុងមហាសមុទ្រផងដែរ ខណៈការ​ចរចា​សន្ធិសញ្ញា​ចុង​ក្រោយ​ធ្វើ​ឡើង​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ខែ​វិច្ឆិកា។

ការសិក្សាលើបញ្ហានេះនេះបានប្រើបញ្ញាសិប្បនិម្មិតដើម្បីផ្តោតលើផ្លាស្ទិកដែលត្រូវបានដុតដោយមិនត្រឹមត្រូវ ប្រហែល ៥៧ភាគរយ នៃការបំពុល ឬគ្រាន់តែបោះចោល ខណៈមីក្រូប្លាស្ទិកឬ nanoplastics ក៏បង្កបញ្ហាពីការរំខាននៅតាមឆ្នេរសមុទ្រ និងបង្កបញ្ហាដល់ជីវិតសមុទ្រនិងគំរាមកំហែងសុខភាពមនុស្ស។លើសពីនេះឧស្សាហកម្ម​ផ្លាស្ទិកបានញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ដែលរួមចំណែកដល់ការផ្លាស់ប្តូរអាកាសធាតុ។

លោកស្រីTheresa Karlsson ទីប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកទេសនៃបណ្តាញការលុបបំបាត់ការបំពុលអន្តរជាតិ ដែលជាសម្ព័ន្ធមួយផ្សេងទៀតនៃក្រុមតស៊ូមតិលើបញ្ហាបរិស្ថាន សុខភាព និងកាកសំណល់ បានហៅបរិមាណនៃការបំពុលដែលបានកំណត់ដោយការសិក្សានេះថា «គួរឱ្យព្រួយបារម្ភ» និងបន្ថែមថា«វាបង្ហាញពីបរិមាណប្លាស្ទិកដែលត្រូវបានផលិតនាពេលបច្ចុប្បន្នមិនអាចគ្រប់គ្រងបាន»។

ជាមួយគ្នានេះការ​សិក្សា​នេះក៏បានបង្ហាញដែរ​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​សំណល់​ប្លា​ស្ទិ​ក​កំពុង​មាន​ការ​ថយ​ចុះ ដោយ​ប្រទេស​ចិន​បាន​ហាមឃាត់​ការ​នាំ​ចូល​កាកសំណល់​ ខណៈពាណិជ្ជកម្មកាកសំណល់ទាំងមូលពិតជាកំពុងកើនឡើង ដោយការនាំចេញកាកសំណល់របស់សហភាពអឺរ៉ុបពី១១០០០០តោន ក្នុងឆ្នាំ ២០០៤ ដល់ ១,៤ លានតោន ក្នុងឆ្នាំ ២០២១។ចំណែកអង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ថា ផលិតកម្ម​ប្លាស្ទិក​ទំនង​ជា​នឹង​កើន​ឡើង​ពី​ប្រមាណ ៤៤០ លាន​តោន ក្នុង​មួយ​ឆ្នាំ​ដល់​ជាង ១ ២០០ លាន​តោនដែលនឹងធ្វើឲ្យភព​ផែនដី​របស់​យើង​កាន់តែ​មានការបំពុលបន្ថែមទៀត៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ៥២ នាទី មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ៦០ នាទី មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម