ព័ត៌មានអន្ដរជាតិ
ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់
តាមការចុះផ្សាយរបស់គេហទំព័រ News Nation Now កាលពីថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ពន្ធនាគារក្នុងទីក្រុង Fort Dodge នៃរដ្ឋ Iowa បានប្រកាសពីការផ្ទុះឡើងនៃជំងឺ mpox ដោយឆ្លងរាលដាលក្នុងចំណោមអ្នកទោស។

លោក Paul Cornelius ប្រធានពន្ធនាគារ បានចេញសេចក្តីថ្លែងការណ៍ថា «យើងកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ ជាមួយនឹងវិធានការសុខភាពដ៏រឹងមាំបំផុត។ យើងកំពុងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធ និងចាត់វិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាល បន្ថែមទៀត»។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់តួលេខពិតថាតើមានអ្នកទោសប៉ុន្មាននាក់ដែលឆ្លងជំងឺ mpox ក្នុងពន្ធនាគារនេះទេ គ្រាន់តែប្រាប់ថា មានច្រើននាក់។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក, ករណីឆ្លងជំងឺ mpox ចុងក្រោយបំផុតនៅរដ្ឋ Iowa គឺនៅក្នុងឆ្នាំ២០២៣។

គួររម្លឹកឡើងវិញ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយរោគសញ្ញាមានដូចជាកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែ គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?