ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការព្រលានយន្តហោះ Haikou ចិន ត្រូវផ្អាកពីម៉ោងនេះ ដោយសារព្យុះ Yagi
ខេត្តនិងទីក្រុងភាគខាងត្បូងរបស់ប្រទេសចិនបានត្រៀមលក្ខណៈសម្រាប់ការមកដល់នៃព្យុះទីហ្វុងដ៏ធំ Yagi ដោយបានបិទសាលារៀន និងជើងហោះហើរទាំងអស់ត្រូវផ្អាកចាប់ពីម៉ោង៨នេះទៅ មុនពេលមានការវាយតាមបណ្តោយឆ្នេរសមុទ្រត្រូពិច Hainan។ តាមការព្យាករ វាអាចជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍។

ក្រសួងឧតុនិយមចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះ Yagi បានវិវត្តទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយនៅយប់ថ្ងៃពុធ ហើយបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល៦១០គីឡូម៉ែត្រភាគអាគ្នេយ៍តំបន់ Xuwen នៃទីក្រុង Zhanjiang ខេត្ត Guangdong។
ព្យុះ Yagi ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿនពី១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោងដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់តំបន់ឆ្នេរភាគខាងត្បូង Guangdong និងកោះ Hainan។ វានឹងបក់កាត់តាមបណ្តោយឆ្នេរពី Qionghai, Hainan ទៅ Dianbai, Guangdong ចាប់ពីរសៀលដល់យប់ថ្ងៃទី៦ខែកញ្ញា។
សេវាកម្មរថភ្លើងនិងទូកត្រូវបានផ្អាកប្រតិបត្តិការនៅHainanនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលសាលារៀនជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសចិន រួមទាំងនៅក្នុងទីក្រុងហុងកុង និងម៉ាកាវត្រូវបានបិទ។ ហុងកុងបានដាក់ចេញសញ្ញាព្យុះទីហ្វុងខ្ពស់បំផុតទីបីសម្រាប់ព្យុះនេះនៅរសៀលថ្ងៃព្រហស្បតិ៍ដែលនឹងធ្វើឲ្យបិទអាជីវកម្មជាច្រើន និងកាត់បន្ថយការដឹកជញ្ជូននៅក្នុងតំបន់រដ្ឋបាលពិសេស។

អាជ្ញាធរក្នុងតំបន់បាននិយាយថា រាល់ជើងហោះហើរទាំងក្នុងនិងក្រៅប្រទេសពីអាកាសយានដ្ឋាន Haikou កោះ Hainan នឹងត្រូវផ្អាកចាប់ពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង៨យប់ រហូតដល់ពាក់កណ្តាលអធ្រាត្រ ខណៈដែលអាជ្ញាធរបានបិទឆ្នេរ និងកន្លែងទេសចរណ៍នៅតាមឆ្នេរសមុទ្រ។
ព្យុះទីហ្វុង Yagi ដែលត្រូវបានព្យាករណ៍ទុកនៅ Hainan គឺកម្រណាស់ ដោយព្យុះទីហ្វុងភាគច្រើនបានបោកបក់មកលើកោះនេះត្រូវបានចាត់ថ្នាក់ថា ខ្សោយ ខណៈចាប់ពីឆ្នាំ១៩៤៩ដល់ឆ្នាំ ២០២៣ ព្យុះទីហ្វុងចំនួន១០៦បានបោកបក់នៅHainan ប៉ុន្តែមានតែ ៩ ប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងទំនើប។
គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីននិងបានបង្កជាទឹកជំនន់និងបំណាក់ដី និងមនុស្សជាច្រើនត្រូវបានជម្លៀសចេញកាលពីដើមសប្តាហ៍នេះដោយសារតែ Yagi ៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ