Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំណាច យ៉ាកជី៖ វៀតណាម បិទព្រលានយន្តហោះនិងជម្លៀសមនុស្សជាង ១៣ ០០០នាក់ 

បានផុស

នៅ

វៀតណាម បានបិទព្រលានយន្តហោះចំនួន៤កន្លែងនិងជម្លៀសមនុស្សជាង១៣ ០០០នាក់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងនៃព្យុះ យ៉ាកជី ដែលគេព្យាករថា នឹងវាយប្រហារប្រទេសនេះធ្ងន់ធ្ងរនៅថ្ងៃសៅរ៍ទី៧ខែកញ្ញា។

(រូបថត៖ Giang Huy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម, ព្រលានយន្តហោះ Van Don, Cat Bi, Noi Bai និង Tho Xuan នឹងត្រូវបិទជាបណ្តោះអាសន្ននៅថ្ងៃនោះ ព្រោះតែព្យុះនេះមានកម្លាំងខ្លាំង ​អាចបង្កហានិភ័យនៃគ្រោះមហន្តរាយ គំរាមកំហែងដល់សុវត្ថិភាពនៅអាកាសយានដ្ឋាន។ 

ស្របពេលជាមួយគ្នានោះ ប្រជាជនវៀតណាមជាង ១៣ ០០០នាក់ដែលរស់នៅតាមកន្លែងងាយរងគ្រោះដូចជា Hai Phong, Quang Ninh និង Thai Binh ក៏ត្រូវបានជម្លៀសផងដែរ។

(រូបថត៖ Doan Hiep)

អ្នកទាំងនោះ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋដូចជានៅតាមសាលារៀន និងអាផាតមិនជាដើម។

មិនត្រឹមប៉ុណ្ណឹង ទីក្រុង Hai Phong ក៏សម្រេចចិត្តបិទសាលាហើយឲ្យសិស្សរៀនតាមអនឡាញវិញ ដើម្បីធានាសុវត្ថិភាពសិស្ស កុំឲ្យជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅរៀន។

(រូបថត៖ NCHMF)

វិធានការទាំងនេះធ្វើឡើង បន្ទាប់ពី យ៉ាកជី បានវិវឌ្ឍខ្លួនទៅជាព្យុះទីហ្វុងកំណាច ជាមួយខ្យល់ល្បឿន២០១គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារតែកម្លាំងរបស់ខ្លាំងបែបនេះហើយ ទើបវៀតណាម ប្រញាប់ប្រញាល់ដាក់ចេញវិធានការចាំបាច់ទាំងអស់ ធ្វើយ៉ាងណា ដើម្បីធានាសុវត្ថិភាពប្រជាជនខ្លួនឲ្យបាន៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ប្រុងជើងការ ទប់ទល់ជាមួយព្យុះ យ៉ាកជី ដ៏ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម