ព័ត៌មានអន្ដរជាតិ
ដោយសារនឹកកូនស្រីខ្លាំង ស្ត្រី ថៃ បោះដៃអោបកូនតាមកាំមេរ៉ាសុវត្ថិភាព ខណៈអ្នកទស្សនាយំគ្រប់គ្នា
វីដេអូឃ្លិបរបស់ស្រ្តីជនជាតិថៃម្នាក់ កំពុងទាក់ទងជាមួយម្តាយរបស់នាងតាមរយៈកាំមេរ៉ាសុវត្ថិភាព (CCTV) វីដេអូបានរីករាលដាលនៅលើ TikTok ដែលមានអ្នកចូលមើលជាង ១.៧លានដង ធ្វើឲ្យកក្រើកបេះដូងអ្នកលេងអ៊ីនធឺណិតដោយសារតែកាយវិការរបស់គាត់។
អ្នកប្រើប្រាស់ TikTok ឈ្មោះ Aum Aum ម្នាក់មកពីខេត្ត Buriram ប្រទេសថៃ។ បច្ចុប្បន្ននាងរស់នៅ និងធ្វើការនៅខេត្តឈុនបុរី ដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីស្រុកកំណើត។
Aum Aum បានដំឡើង CCTV នៅក្នុងផ្ទះគ្រួសាររបស់នាង ដើម្បីឲ្យខ្លួនឯងអាចទំនាក់ទំនងបានទៀងទាត់ជាមួយម្តាយរបស់នាង។ វាក៏អនុញ្ញាតឲ្យនាងធានាសុវត្ថិភាពរបស់ម្តាយ និងអនុញ្ញាតឲ្យអ្នកទាំងពីរមានអារម្មណ៍ស្និទ្ធស្នាលជាមួយគ្នា បើទោះបីជានៅឆ្ងាយពីគ្នារាប់គីឡូម៉ែត្រក៏ដោយ។
យ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន Aum Aum បានបង្ហោះឃ្លិបក្នុង TikTok ដើម្បីចែករំលែកវីដេអូខ្លីៗនៃវីដេអូ CCTV ផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយនឹងចំណងជើងថា «នឹកម៉ែ! សូមចាំខ្ញុំដើម្បីសន្សំលុយខ្លះ ហើយខ្ញុំនឹងត្រលប់ទៅផ្ទះវិញ ដើម្បីឱបម៉ែឲ្យបាត់នឹក»។
ក្នុងឃ្លិបនោះ គេឃើញម្តាយរបស់នាងគ្រវីកាមេរ៉ា ហើយឈោងដៃឱប Aum Aum ។ គាត់ក៏បានផ្ញើថើប Aum Aum ដោយប្រាប់កូនស្រីជាភាសាថៃវិញថា៖ «ម៉ែនឹកកូន ថែរក្សាខ្លួនអ្នកឲ្យបានល្អ ម៉ែស្រឡាញ់កូនណាស់» ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ឃ្លិបមួយនេះបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា។ វីដេអូនេះទទួលបានការចូលចិត្តជាង ២៥០ពាន់ដង និងមតិជិត ២ពាន់ខមិន ។ ជាមួយគ្នានោះដែរ អ្នកលេងអ៊ីនធឺណិតក្នុងប្រទេសថៃជាច្រើនបានបង្ហាញអាម្មណ៍រំជួលចិត្ត ចំពោះទំនាក់ទំនងជិតស្និទ្ធរវាង Aum Aum និងម្តាយរបស់នាង ដោយមានមនុស្សជាច្រើននិយាយថា វីដេអូនេះបានធ្វើឲ្យពួកគេស្រក់ទឹកភ្នែក ហើយនឹកអាណិតពីរនាក់ម្ដាយកូននោះជាខ្លាំង។
ទន្ទឹមនោះដែរ អ្នកលេងអ៊ីនធឺណិតម្នាក់បានសរសេរថា ចូរទៅលេងម្ដាយរបស់អ្នក ពេលដែលអ្នកអាចធ្វើបាន ខណៈអ្នកលេងអ៊ីនធឺណិតម្នាក់ទៀតបានបន្ថែមថា គេក៏ចង់មានចំណងមិត្តភាពជាមួយគ្រួសារដូចគ្នាដែរ ហើយពេលនេះអ្នកទស្សនាគ្រប់គ្នាកំពុងយំ ពេលបានទស្សនាឈុតឆាករបស់អ្នកម្ដាយនឹកកូនដែលនៅឆ្ងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសចិនធ្វើតេស្ត DNA លើកូនប្រុសដែលមានមុខដូចមិត្តរួមការងារ ដឹងលទ្ធផលសោកស្ដាយមួយជីវិត

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?