Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមស្រាវជ្រាវ​រក​ឃើញ​មេរោគ​ងាយឆ្លង​រាប់​សិប​​ប្រភេទ​ពី​​សត្វព្រៃ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​​ចិន

បានផុស

នៅ

មេរោគរាប់សិបប្រភេទ ​​ដែល​ងាយ​ឆ្លង ​ត្រូវបានគេរកឃើញក្នុងសត្វ នៅកសិដ្ឋានចិញ្ចឹមសត្វ នាប្រទេសចិន ដោយមួយចំនួនគឺ​ជា​ប្រភេទ​វីរុស​ថ្មី និង​មានសក្តានុពលអាចឆ្លងដល់មនុស្ស​ថែម​ទៀត​​ផង​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃ ០៦ កញ្ញានេះ។

(រូបភាព៖ PETI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩ ​ដ៏​កាច​សាហាវ​ អ្នកវិទ្យាសាស្ត្របានព្រមានថា ការចិញ្ចឹមថនិកសត្វ​ព្រៃ​​ ដូចជា សំពោច​ (minks) អាចធ្វើឱ្យ​ងាយស្រួលឆ្លងមេរោគថ្មីៗ​ ពីព្រៃ​ និងបង្កឱ្យមានការផ្ទុះឡើងនូវប្រភេទ​មេរោគថ្មីៗ។

អ្នកឯកទេសខាងមេរោគអេដស៍ លោក Edward Holmes ដែលបានដឹកនាំការស្រាវជ្រាវលើកូវីដ​១៩ ដែលសិក្សាទៅលើគ្រោះថ្នាក់ដែលអាចបង្កឡើងដោយមេរោគនៅក្នុងកសិដ្ឋានចិញ្ជឹមសត្វនៅក្នុងប្រទេសចិនដែលមានករណីដំបូងនៃ​ជំងឺកូវីដ១៩​ បានកើតឡើងនៅចុងឆ្នាំ២០១៩ បានប្រាប់ AFP ថា លោក​ជឿជាក់ថា ឧស្សាហកម្មចិញ្ចឹមសត្វ​​ជាទូទៅ​«គឺជាមូលហេតុមួយទំនងបំផុតដែលបង្កជំងឺរាតត្បាតថ្មី» ខណៈលោកឲ្យយោបល់ថា​​ ឧស្សាហកម្ម​ចិញ្ចឹម​សត្វ​នៅ​ទូទាំង​ពិភពលោក​គួរ​តែ​ត្រូវ​បាន​បិទ​។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩​មក ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយប្រទេសចិនបានយកហ្សែនពីសំណាកសួត និងពោះវៀនរបស់សត្វចំនួន៤៦១ ដូចជា​ សត្វ​សំពោច ទន្សាយ កញ្ជ្រោង និងឆ្កែ ប្រភេទ​សំពោច​(raccoon) ដែលបានងាប់​ដោយសារជំងឺនៅទូទាំងប្រទេសចន្លោះឆ្នាំ២០២១ និង ២០២៤ មកពិនិត្យដែលភាគច្រើនមកពីកសិដ្ឋានចិញ្ចឹមសត្វ ខ្លះសម្រាប់ធ្វើជាអាហារ ឬឱសថបុរាណ និងប្រហែល៥០ជាសត្វព្រៃ។

បើយោងតាមការសិក្សានៅក្នុងទស្សនាវដ្តី Nature ក្រុមនេះបានរកឃើញមេរោគចំនួន១២៥ រួមទាំងមេរោគថ្មីចំនួន៣៦ ហើយវីរុសចំនួន៣៩ មានហានិភ័យខ្ពស់ក្នុងការឆ្លងទៅប្រភេទសត្វផ្សេង រួមទាំងមនុស្សផងដែរ ខណៈមេរោគមួយចំនួនដូចជាជំងឺរលាកថ្លើមប្រភេទ E និងជំងឺរលាកខួរក្បាលជប៉ុនបានរីករាលដាលដល់មនុស្សរួចហើយ ប៉ុន្តែ១៣ជាប្រភេទថ្មី។

(រូបភាព៖ Alamy) សត្វ Minks
(រូបភាព៖ Alamy)

ជាមួយគ្នានេះជំងឺគ្រុនផ្តាសាយបក្សីជាច្រើនប្រភេទក៏ត្រូវបានរកឃើញនៅក្នុងកណ្តុរបារាំង​(guinea) សំពោច(minks) និង ប្រភេទសត្វ​កណ្តុរ​(muskrats)ផងដែរ។ មេរោគឆ្លងចំនួនប្រាំពីរប្រភេទក៏ត្រូវបានគេប្រទះឃើញផងដែរ ទោះបីជាមិនមានទំនាក់ទំនងជិតស្និទ្ធនឹងមេរោគ SARS-CoV-2 ដែលបណ្តាលឱ្យកើតមាន​កូវីដ១៩​ក៏ដោយ។

មេរោគដែលលោក Holmes បារម្ភបំផុតគឺ​ប្រភេទ​មេរោគ​​«Pipistrellus bat HKU5-like virus»។ ពីមុនវាត្រូវបានគេរកឃើញនៅក្នុងសួតរបស់សត្វប្រចៀវពីរក្បាល។ វា​ជា​សាច់ញាតិ​នៃ​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា​ហៅ​កាត់​ថា MERS ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​។

មេរោគមិនស្គាល់រាប់ពាន់ប្រភេទ ត្រូវបានគេជឿថាកំពុងចរាចរក្នុងចំណោមសត្វព្រៃ ខណៈអ្នកវិទ្យាសាស្ត្របារម្ភថា កសិដ្ឋាន​ចិញ្ចឹមសត្វអាចបណ្ដាលឲ្យមានការឆ្លងមេរោគបែបនេះ និងអាចធ្វើឱ្យមនុស្សអាចឆ្លងមេរោគបាន ខណៈការសន្និដ្ឋានចិញ្ចឹមសត្វគឺជាមូលហេតុខ្ពស់បំផុតពីប្រភពដើមនៃកូវីដ១៩ ដែលត្រូវបានសន្និដ្ឋានថាត្រូវបានឆ្លងពីសត្វប្រចៀវ បន្ទាប់មកឆ្លងទៅមនុស្សក្នុងអំឡុងពេលជួញដូរសត្វព្រៃ។

លោក Holmes ជឿជាក់ថាការជួញដូរសត្វព្រៃគឺជាមូលហេតុការលេចឡើងនៃ SARS-CoV-2 ហើយការជួញដូរសត្វធអាចបណ្តាលឱ្យមានមេរោគរាតត្បាតយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា នៅក្នុងការសិក្សា អ្នកស្រាវជ្រាវបានអំពាវនាវឱ្យបង្កើនការឃ្លាំមើលកសិដ្ឋានចិញ្ចឹមសត្វ ជាពិសេសសម្រាប់កសិដ្ឋាន​ចិញ្ចឹមសត្វសំពោច(minks) សត្វសំពោចក្រហម (raccoon) និងជ្រូកហ្គីណេ (guinea) ដែលមានមេរោគមានហានិភ័យខ្ពស់បំផុត។

ក្នុងនោះប្រទេសដាណឺម៉ាកបានសម្លាប់សត្វសំពោច​នៅក្នុងកសិដ្ឋានទាំងមូលក្នុងប្រទេសដោយសារតែការភ័យខ្លាចនៃ មេរោគកូវីដ១៩​​ ក្នុងឆ្នាំ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមកបានអនុញ្ញាតឲ្យមានចិញ្ចឹមឡើងវិញ៕

(រូបភាព៖ Wikipedia) សត្វ Guinea pig

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម