ព័ត៌មានអន្ដរជាតិ
បែកធ្លាយ! ពូទីន មានកូនប្រុសសម្ងាត់២នាក់ កំពុងរស់នៅលើគំនរទ្រព្យសម្បត្តិ
សារព័ត៌មានរុស្ស៊ីបានរបាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានកូនប្រុស២នាក់ ដែលកំពុងត្រូវបានចិញ្ចឹមបីបាច់ដោយសម្ងាត់ និងរស់នៅក្នុងភាពសម្បូរសប្បាយ។

របាយការណ៍បែកធ្លាយនេះបានមកពី Dossier Center ដែលជាក្រុមស៊ើបអង្កេតដ៏ល្បីមួយក្នុងប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល Dossier ត្រូវបានគ្រប់គ្រងដោយឥស្សរជនប្រឆាំងរដ្ឋាភិបាលរូបមួយ ដែលត្រូវបាននិរទេសខ្លួនគឺលោក Mikhail Khodorkovsky។ Dossier បានផ្សាយរឿងល្បីៗជាច្រើនទម្លាយការណ៍សម្ងាត់អំពីលោក ពូទីន និងក្រុមបក្ខពួកតាំងពីឆ្នាំ២០១៨។
របាយការណ៍នេះ បានឲ្យដឹងថា កូនប្រុសទាំង២របស់មេដឹកនាំរុស្ស៊ី គឺជាកូនរបស់អ្នកស្រី Alina Kabaeva ដែលជាអ្នកហាត់កាយសម្ព័ន្ធចូលនិវត្តន៍មួយរូប ដែលធ្លាប់មានពាក្យចចាមអារ៉ាមជាយូរណាស់មកហើយថាអ្នកស្រីមានទំនាក់ទំនងស្នេហាជាមួយលោក ពូទីន។ កូនប្រុសទាំង២នោះឈ្មោះ Ivan និង Vladimir Jr. ដែលរស់នៅក្នុងលំនៅដ្ឋានដ៏ប្រណីតមួយកន្លែង ដែលបិទបាំងពីសាធារណៈជន ហើយថែមទាំងផ្ដាច់ការទាក់ទងជាមួយកុមារដទៃឯទៀត។
ពាក្យចចាមអារ៉ាមបានសាយភាយជាយូរមកហើយថាលោកមានកូនជាមួយអ្នកស្រី Kabaeva ប៉ុន្តែរបាយការណ៍នេះជាលើកដំបូងដែលអត្តសញ្ញាណ និងព័ត៌មានលម្អិតនៃជីវិតរបស់ពួកគេត្រូវបានបង្ហាញជាសាធារណៈ។
ប្រធានាធិបតីរុស្ស៊ីបានការពារយ៉ាងម៉ឺងម៉ាត់នូវព័ត៌មានលម្អិតអំពីជីវិតឯកជនរបស់លោក ប៉ុន្តែត្រូវបានគេដឹងថាលោកមានកូនស្រី២នាក់ជាមួយអតីតភរិយាគឺលោកស្រី Lyudmila Putina។
ទោះបីជាបុរសខ្លាំងរុស្ស៊ីរូបនេះមិនដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេជាសាធារណៈក៏ដោយ ប៉ុន្តែពួកគេត្រូវបានគេដឹងថាមានឈ្មោះ Maria Vorontsova អ្នកជីវវិទូ និង Katerina Tikhonova ជាពាណិជ្ជករ។

លោកពូទីនបានចាប់ផ្តើមទំនាក់ទំនងជាមួយអ្នកស្រី Kabaeva បន្ទាប់ពីការលែងលះរបស់លោកក្នុងឆ្នាំ២០០៨។
របាយការណ៍របស់ក្រុមស៊ើបអង្កេត Dossier បានអះអាងថា Ivan Putin កើតនៅឆ្នាំ២០១៥ នៅក្នុងគ្លីនិកឯកជនមួយនៅទីក្រុង Lugano ប្រទេសស្វីស ខណៈដែល Vladimir Jr កើតនៅឆ្នាំ២០១៩ នៅទីក្រុងមូស្គូ។
របាយការណ៍បានប្រាប់ទៀតថា៖ «ជាច្រើនដង Ivan Putin បានប្រាប់គ្រូរបស់គាត់ និងសន្តិសុខថា ពេលគាត់កើតមក លោក វ្ល៉ាឌីមៀរ ពូទីន សប្បាយចិត្តខ្លាំងណាស់ ដែលគាត់បានស្រែកថា “ជយោ! ទីបំផុត កូនប្រុសម្នាក់ហើយ!”»។
របាយការណ៍បានបន្តថា ព័ត៌មានលម្អិតអំពីជីវិតរបស់កូនលោក ពូទីន ត្រូវបានលាក់បាំងជិត ហើយកូនៗទាំងនោះបានប្រើប្រាស់ «ឯកសារបិទបាំងតាំងពីតូចមក ដែលភាគច្រើនត្រូវបានបង្កើតឡើងសម្រាប់មន្ត្រីស៊ើបការណ៍សម្ងាត់ និងមនុស្សដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ»។
«ថ្ងៃខែឆ្នាំកំណើតរបស់ពួកគេត្រូវបានដឹងតែចំពោះសាច់ញាតិជិតស្និទ្ធបំផុតរបស់ពួកគេប៉ុណ្ណោះ»។
Dossier បានបន្ថែមថា ពួកគេរស់នៅលួចលាក់នៅក្នុងផ្ទះដ៏ប្រណីតរបស់លោក ពូទីន ក្នុងទីក្រុង Valdai ភាគពាយព្យនៃរដ្ឋធានីមូស្គូ។ ទីនោះមាន គ្រូបង្ហាត់ មេដោះ គ្រូបង្វឹកកីឡា និងភ្នាក់ងារសន្តិសុខជាច្រើននាក់។ ពួកគេមានយន្តហោះឯកជន រថភ្លើងពាសដែក ឧទ្ធម្ភាគចក្រ និងទូកក្ដោង ប៉ុន្តែពួកគេកម្របានឃើញលោក ពូទីន ណាស់។ យ៉ាងណា បើតាមរបាយការណ៍ លោក ពូទីន «ស្រឡាញ់កូនប្រុសរបស់លោកច្រើនជាងកូនស្រី»។
របាយកាណ៍ បានបញ្ជាក់ទៀតថា Ivan ចូលចិត្តតុក្កតា Disney ហើយចូលចិត្តស្លៀកពាក់ជាតួអង្គ Disney តែត្រូវប្រធានាធិបតីរុស្សីជំទាស់មិនពេញចិត្ត ហើយតម្រូវឲ្យមើលគំនូរជីវចលសម័យសូវៀតវិញ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា