ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល សត្វភេមួយហ្វូងឆ្លងកាត់ផ្លូវទីប្រជុំជនមួយនៅសិង្ហបុរី
សត្វភេមួយហ្វូងត្រូវគេប្រទាស់ឃើញដើរឆ្លងកាត់ផ្លូវជាលក្ខណៈគ្រួសារមួយនៅ Tiong Bahru កាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ។
ស្ត្រីឈ្មោះ Paul បានប្រទាស់ឃើញសត្វភេមួយហ្វូងគួរឲ្យស្រឡាញ់បានដើរចេញពីផ្លូវ Eng Watt ទៅផ្លូវ Kim Cheng វេលាម៉ោង៨ព្រឹក។

Paul ដែលផុសរូបថត និងវីដេអូអំពីសត្វភេទាំងនោះដោយបានសរសេរថា ៖«វាគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយ នៅពេលសត្វភេបានលេចមុ និងមានសំឡេងស្រែកនៅតាមផ្លូវនាកណ្តាលតំបន់ Tiong Bahru»។
នាងបាននិយាយថា ៖«ខ្ញុំគិតថា អស្ចារ្យណាស់។ នេះជាតំបន់កណ្តាលតំបន់ប្រជុំជន ដូច្នេះខ្ញុំជឿថា វាមិនមែនជារឿងចម្លែកទេដែលសត្វភេទលេចមុខបែបនេះ។ ពួកគេជាធម្មតាត្រូវបានគេប្រទាស់ឃើញនៅមាត់សមុទ្រឬទន្លេ»។
អ្នកប្រើប្រាស់អ៊ីនធើណិតម្នាក់ក៏បានជួបសត្វគួរឲ្យស្រឡាញ់កាលពីថ្ងៃអាទិត្យនៅ Tiong Bahru ដែលជាថ្ងៃជាមួយគ្នានេះដែរ។
វីដេអូមួយតាមអនឡាញបានបង្ហាញថា សត្វភេដែលប្រឡាក់ដីនៅលើស្មៅ ខណៈពេលស្ត្រីម្នាក់នៅពីក្រោយបានពួកវាបានឮសំឡេងពីសត្វគួរឲ្យស្រឡាញ់នោះ។
នាងបានបន្ថែមថា ៖«ប្រៀបដូចជាបើកសួនសត្វឲ្យពួកវាចេញ»។
យោងតាមវិបសសាយ ក្រុមប្រឹក្សាឧទ្យានជាតិ (NParks) បានបង្ហាញពីរឿងគួរធ្វើ និងរឿងមិនគួរធ្វើនៅពេលជួបសត្វភេទ។
- កុំប៉ះពាល់ ដេញ ឬធ្វើសកម្មភាពលើពួកវា។ គ្រាន់តែតាមដានពួកគេពីចម្ងាយ ពីព្រោះទៅជិតធ្វើឲ្យពួកវាខ្លាច។
- កុំនិយាយឮ និងពេលថតកុំបើកពន្លឺភ្លើង (flash)។ សំឡេងខ្លាំង និងពន្លឺធ្វើឲ្យពួកវាខ្លាច ហើយក៏បង្អើលដែរ។
- កុំឲ្យចំណីសត្វភេ។ សត្វភេមានចំណីរបស់ពួកវានៅក្នុងបរិស្ថាន ហើយពួកវាស៊ីចំណីតាមទម្លាប់ធម្មជាតិដែលធ្វើឲ្យពួកវាមានសុខភាពល្អ។
- កុំទុកដាក់សំរាម ឬវត្ថុមុតស្រួចក្នុងទឹក។ ផ្លូវទឹកស្អាត និងសុវត្ថិភាពនាំឲ្យមានត្រី និងសត្វរស់នៅដែលបង្កើតបានជាជម្រកដ៏ល្អសម្រាប់ពួកវារស់នៅ និងចិញ្ចឹមជីវិត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ