Connect with us

ព័ត៌មានអន្ដរជាតិ

បុរសកូរ៉េជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយវាយដំប្រពន្ធឲ្យសាក់ឈ្មោះបង្ហាញក្ដីស្រលាញ់ចំពោះខ្លួន

បានផុស

នៅ

តុលាការ​កំពូល​កូរ៉េ​ ​បាន​ចេញ​សាលក្រម​កាត់ទោស​បុរស​អាយុ ២៩ ឆ្នាំ​ម្នាក់​ ឈ្មោះគីមឲ្យ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ។ ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​រួម​មាន ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ការ​វាយ​ដំ ការ​បង្ខិត​បង្ខំ និង​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ ហើយបង្ខំប្រពន្ធឲ្យសាក់ពាក្យថា ខ្ញុំនឹងក្លាយជាស្ត្រីរបស់គីមជារៀងរហូត នៅលើខ្លួនរបស់នាង។​

យ៉ាងណា ក្រោយ​ពី​ត្រឡប់​មក​ពី​គុក​វិញ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ លោកគីមបាន​វាយ​ប្រពន្ធ​គាត់​ជា​ច្រើន​ដង ដោយសារ​សង្ស័យ​ថា​នាង​មាន​ទំនាក់ទំនង​ស្នេហា។ គាត់​បាន​គំរាម​ប្រពន្ធ​គាត់ ហើយ​ធ្វើ​សំណើ​ថា «បើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ខ្ញុំ​ពិត សូម​សាក់​ឈ្មោះ​ខ្ញុំ​នៅ​លើ​ខ្លួន​ឯង»។ បន្ថែមពីលើឈ្មោះរបស់នាង គីមក៏បានបង្ខំនាងឲ្យសាក់នៅលើផ្នែកបួនផ្សេងគ្នានៃរាងកាយរបស់នាងដូចជា “ខ្ញុំនឹងធ្វើជាស្ត្រីរបស់គីមជារៀងរហូត” ។

មិនត្រឹមប៉ុណ្ណឹងទេ គីមក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុំ​ខ្លួន​ប្រពន្ធ​របស់​គាត់​នៅ​ផ្ទះ​ផង​ដែរ។ ក្នុងពេលកំពុងសាកសួរនាងពីរឿងស្នេហា រូបគេបានវាយដំនាង បណ្ដាលឲ្យរបួសក្បាល និងមុខយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ជាពិសេសបណ្ដាលឲ្យបែកត្រចៀក។ ជនសង្ស័យក៏បានប្រើកន្ត្រៃកាត់សក់ប្រពន្ធរបស់គាត់ ហើយបង្ខំនាងឲ្យមើលវីដេអូអំពីពស់ ដែលជាសត្វដែលនាងខ្លាចជាងគេ។

តុលាការ​ដំបូង​បាន​កាត់ទោស​លោកគីមឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥ឆ្នាំ​ ហើយថា ជនរងគ្រោះមានរបួសផ្លូវចិត្ត និងរាងកាយធ្ងន់ធ្ងរ។ កម្រិតនៃរបួសដែលជនរងគ្រោះបានទទួលគឺលើសពីអ្វីដែលអាចពិពណ៌នាបានទៀត។​ ប៉ុន្តែលោកបាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឡើង​វិញ៧ដង ហើយ​នេះ​ជា​កត្តា​ធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក៏ដោយ តុលាការបានចាត់ទុកកិច្ចព្រមព្រៀងរបស់លោកគីម ក្នុងការទូទាត់សំណងចំនួន ៩,៧៥០ ដុល្លារដល់ជនរងគ្រោះថា​ ជាកត្តាដែលជួយកាត់បន្ថយការកាត់ទោស។ ក្រៅ​ពី​នេះ ភរិយា​ក៏​បាន​សុំ​បន្ធូរ​បន្ថយ​ទោស​ចំពោះ​ស្វាមីផង​ដែរ។

ក្នុងអំឡុងពេលសវនាការលើបណ្តឹងឧទ្ធរណ៍ លោកបានប្រកែកថា ខ្លួនបានប្រព្រឹត្តអំពើហឹង្សានៅពេលដែលសុខភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺនយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី តុលាការមិនបានទទួលយកទឡ្ហីករណ៍នេះទេ ហើយបានកាត់សេចក្តីថា ជនសង្ស័យមានភាពច្របូកច្របល់បន្តិចនៅពេលប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែមិនអាចចាត់ទុកថាស្មើនឹងមានជំងឺផ្លូវចិត្តនោះទេ។​ តុលាការ​កំពូល​កូរ៉េ​ក៏បាន​សន្និដ្ឋាន​ថា ការ​សម្រេច​នេះ​សម​ហេតុ​ផល ហើយ​បាន​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោកគីមតែម្ដង៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ដោយសារនឹកកូនស្រីខ្លាំង ស្ត្រី ថៃ បោះដៃអោបកូនតាមកាំមេរ៉ាសុវត្ថិភាព ខណៈអ្នកទស្សនាយំគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម