ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីក្មេងបំផុតអ៊ុយក្រែនទទួលភារកិច្ចឧស្សាហកម្មផលិតសព្វាវុធ
លោក Herman Smetanin វ័យទើប៣២ឆ្នាំ ត្រូវបានរដ្ឋសភាអ៊ុយក្រែន (The Verkhovna Rada) បានយល់ព្រមតាមសំណើរតែងតាំងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) សម្រាប់កាន់តំណែងរដ្ឋមន្ត្រីឧស្សាហកម្មយុទ្ធសាស្រ្ត (Strategic Industries) ក្នុងការរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឲ្យភា្ញក់ផ្អើល ខណៈសង្គ្រាមជាមួយរុស្ស៊ីកំពុងឆាបឆេះ។

មុនកាន់តំណែងនេះ លោក Herman Smetanin ធ្លាប់ដឹកនាំក្រុមហ៊ុន Ukroboronprom ដែលជាឧស្សាហកម្មផលិតគ្រឿងសព្វាវុធនិងយុទ្ធោបករណ៍សង្គ្រាមសម្រាប់ការពារជាតិអ៊ុយក្រែន ក្នុងនោះក៏មានការផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ការវាយប្រហារនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីផងដែរ។
លោក Herman Smetanin បានជំនួសតំណែងរបស់អតីតរដ្ឋមន្ត្រីឧស្សាហកម្មយុទ្ធសាស្រ្ត លោក Alexander Kamyshin ដែលមានវ័យ៤០ឆ្នាំ ដែលបានកាន់តំណែងនេះចាប់តាំងពីខែមីនាឆ្នាំ២០២៣។
ពេលនៅកាន់តំណែងនាយកប្រតិបត្តិ Ukroboronprom លោក Herman Smetanin បានដឹកនាំផលិតយន្តហោះគ្មានមនុស្សបើក (ដ្រូន) ឈ្មោះ kamikaze ដែលអាចហោះបានរហូតដល់១០០០គីឡូម៉ែត្រ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន Ekonomichna Pravda លោក Smetanin បាននិយាយថា ការផលិតដ្រូនខាងលើគឺបានសហការជាមួយដៃគូបរទេសដែលលោកមិនបញ្ចេញឈ្មោះប្រទេសដែលជួយលើបញ្ហាបច្ចេកទេសនោះទេ។

ក្នុងបទសម្ភាសន៍នោះ លោកបាននិយាយថា ការផលិតដ្រូននេះគឺស្រដៀងទៅដ្រូន Shahed របស់ប្រទេសអ៊ីរ៉ង់ដែលប្រើប្រាស់ដោយយោធារុស្ស៊ី។ ក្នុងកិច្ចសម្ភាសន៍នោះដែរ ក្រុមហ៊ុនផលិតសម្ភារៈសឹក Ukroboronprom មិនត្រឹមផលិតដ្រូនដោយខ្លួនឯងទេ ប៉ុន្តែក៏សម្របសម្រួលឱ្យក្រុមហ៊ុនឯកជនផលិតចូលរួមក្នុងការផលិតដែរ។
ដោយបង្ហោះលើបណ្តាញសង្គម X លោក Alexander Kamyshin សរសេរថា៖«៥៣៤ថ្ងៃមុន ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រី។ ការងាររបស់ខ្ញុំគឺច្បាស់លាស់ គឺដើម្បីចាប់ផ្តើមជាថ្មីនូវប្រតិបត្តិការរបស់ក្រសួងផ្អែកតាមភាពជាក់ស្តែងនៃសង្គ្រាម។ ថ្ងៃនេះខ្ញុំចុះចេញ។ ក្នុងឆ្នាំ២០២៣ ផលិតកម្មបានកើនឡើង៣ដង និងត្រឹមខែកញ្ញា២០២៤ វាកើនឡើងទ្វេដងម្តងទៀត។»
មុនការដោះដូរតំណែងនេះ ប្រទេសអ៊ុយក្រែនបានបង្ហាញនូវប្រភេទយន្តហោះគ្មានមនុស្សបើក «Palianytsia» ផលិតក្នុងស្រុក។
ប្រធានាធិតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់លោកកាលថ្ងៃទី២៥ខែសីហា គឺ១ថ្ងៃក្រោយរយៈពេល២ឆ្នាំកន្លះនៃសង្គ្រាម ដោយរៀបរាបថា រុស្ស៊ីបានបាញ់ម៊ីស៊ីល១០០០០គ្រាប់ និងបាញ់ផ្លោងគ្រាប់បែក៣៣០០០គ្រាប់លើទឹកដីអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៩ បានចង្អុលបង្ហាញកាលពីសប្តាហ៍មុនថា គាត់មានផែនការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ។ កាលពីថ្ងៃពុធ លោក បាននិយាយថា អ៊ុយក្រែនត្រូវការ «ថាមពលថ្មី និងដែលរួមទាំងវិស័យការទូត»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?