ព័ត៌មានអន្ដរជាតិ
បុរសបើកទ្វារយន្តហោះអំឡុងពេលហោះហើររងពិន័យប្រាក់៥៤ម៉ឺនដុល្លារ
តុលាការកូរ៉េខាងត្បូងបង្គាប់ឱ្យបុរសម្នាក់ដែលមានឈ្មោះហៅកាត់ថា A ដែលបានបង្កគ្រោះថ្នាក់និងការភ័យខ្លាចដល់អ្នករួមដំណើរ នៅលើយន្តហោះ ដោយការបើកទ្វារយន្តហោះនៅកណ្តាលអាកាស មុនពេលចុះចតនៅអាកាសយានដ្ឋាន Daegu ត្រូវបង់ប្រាក់ជាង៧០០លានវ៉ុន (៥២៥០០០ដុល្លារ) ដល់ក្រុមហ៊ុនអាកាសចរណ៍ Asiana ចំពោះការខូចខាតយន្តហោះនាពេលនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ allpop នៅថ្ងៃទី៦ខែកញ្ញានេះ។
លោក Chae Seong-ho ប្រធានចៅក្រមនៃតុលាការក្រុង Daegu បានបញ្ជាឱ្យលោក A បង់ប្រាក់ចំនួន ៧៣លានវ៉ុន (៥៤៥០០០ដុល្លារ) ដល់ក្រុមហ៊ុន Asiana Airlines តាមពាក្យបណ្តឹងដែលក្រុមហ៊ុនអាកាសចរណ៍ដែលបានប្តឹងទាមទារសំណងខូចខាត។
គួររម្លឹកថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី ២៦ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង ១២ៈ៣៧ នាទីយប់ ដែលលោក A ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សុវត្ថិភាពអាកាសចរណ៍ និងការខូចខាតទ្រព្យសម្បត្តិដោយសារចេតនាបើកទ្វារយន្តហោះលើជើងហោះហើរ «Flight ៨១២៤»។
ជើងហោះហើរនេះធ្វើដំណើរពីកោះJeju ទៅកាន់ទីក្រុង Daegu ដោយមានអ្នកដំណើរ១៩៤នាក់នៅលើយន្តហោះ កំពុងរៀបចំចុះចតនៅកម្ពស់ ២១៣-២៤៣ ម៉ែត្រ។ លោក A ក៏បានប្រឈមមុខនឹងការចោទប្រកាន់ពីបទបំផ្លាញយន្តហោះដោយបណ្តាលឱ្យមានការខូតខាតជាច្រើនលើយន្តហោះ។
នៅពេលនោះ អ្នកដំណើរ៩នាក់ រួមទាំងសិស្សសាលាបឋមសិក្សា បានជួបបញ្ហាពិបាកដកដង្ហើម ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចុះចត។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានប៉ាន់ប្រមាណថា ការចំណាយលើការជួសជុលទ្វារយន្តហោះដែលខូចខាត មានចំនួនប្រហែល ៦៤០លានវ៉ុន ស្មើនឹង៤៨ម៉ឺនដុល្លារ។
លើសពីនេះតំណាងអយ្យការបានប្តឹងទៅឧទ្ធរណ៍លើការសម្រេចរបស់សវនាការលើកទីមួយ ហើយបានចោទប្រកាន់បន្ថែមលើលោក A កាលពីខែមីនា ពីបទធ្វើឱ្យអ្នកដំណើរ១៥នាក់រងរបួសដោយសារការបើកទ្វារភ្លាមៗនោះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន