Connect with us

ព័ត៌មានអន្ដរជាតិ

អូទ្រីស​​បើក​ចំហកន្លែង​សម្រាប់​ការចរចា​សន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​​

បានផុស

នៅ

ក្រោយ​ការ​ប្រកាស​​​​ជា​ចំហរ​​របស់​​ប្រធានាធិបតី​​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ​ក្នុងការ​ចរចា​ជាមួយ​​ភាគី​ជម្លោះ​អ៊ុយក្រែន អធិការបតី​នៃ​​​ប្រទេស​​អូទ្រីស​​នៅ​តំបន់​អឺរ៉ុបបាន​​ចេញ​មុខ​​អញ្ជើញ​​ប្រមុខ​រដ្ឋ អ៊ុយក្រែន និង​រុស្ស៊ី​ឲ្យ​ជួប​ចរចា​សន្តិភាព​នៅ​ក្រុង​វីយែន។

លោក Karl Nehammer អធិការបតីអូទ្រីស។ Facebook/Karl Nehammer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធានាធិបតី​រុស្ស៊ី លោក​ ពូទីន ​នៅ​ថ្ងៃព្រហស្បតិ៍​ក្នុងកិច្ច​ប្រជុំ​​​​វេទិកា​សេដ្ឋកិច្ច​​ចុង​បូព៌ា (Eastern Economic Forum (EEF)) បាន​​លើ​ក​ឡើង​​ថា ​រុស្ស៊ី​​​​មិន​ដែលច្រាន​ចោល​​​​ការ​ចរចា​​​លើ​​ដំណោះស្រាយ​​ជម្លោះ​​អ៊ុយក្រែន​​និង​ប្រទេស​របស់​លោក​នោះទេ ​ប៉ុន្តែ​​លោក​បាន​លើក​ឡើងថា ​​ដំណោះស្រាយ​​គឺផ្អែក​​លើល​​កិច្ច​ព្រម​ព្រៀង​​​​ដែល​បាន​ចរចា​​​នៅទីក្រុង​អ៊ីស្តង់​ប៊ុល ​និង​មិន​​មែន​ជា​ការ​ទាម​ទារ​ដ៏​ច្របូក​ច្របល់​នោះទេ (ephemeral demands)។​

លោក Karl Nehammer អធិការបតីអូទ្រីស បានបង្ហោះ​សា​រ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនងសង្គម​X អតីតបណ្តាញ​សង្គម​ Twitter នៅ​ថ្ងៃទី៥​ខែកញ្ញាថា ទីក្រុងវីយែនត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។

​លោក Karl Nehammer បាន​សរសេរ​ថា៖​«ការចរចាណាមួយត្រូវតែធ្វើឡើងដោយគ្មានលក្ខខណ្ឌ​មុន និង​តាមភាព​ជាក់ស្តែង​។ អូទ្រីសនឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងដោយផ្អែកលើច្បាប់អន្តរជាតិ និងជាកន្លែងសម្រាប់ការចរចាជាកន្លែង​របស់ OSCE (អង្គការដើម្បី​សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប)។

កាលពីខែមិថុនា លោក ពូទីន​ បាននិយាយថា ដើម្បីជាលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព កងទ័ពអ៊ុយក្រែនត្រូវតែចាកចេញពីតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ជាតំបន់​​ដែល​​រុស្ស៊ី​​កាត់​​ដាក់​ចូល​ជាឧបសម្ព័ន្ធ​​​របស់ខ្លួន​កាល​ពីខែ​កញ្ញា​ឆ្នាំ​២០២២។ លោកបានបន្ថែមថា អ៊ុយក្រែនត្រូវតែទទួលស្គាល់ការបញ្ចូលតំបន់​របស់រុស្ស៊ី ហើយបោះបង់មហិច្ឆតាណាមួយដើម្បីចូលរួមជាមួយ​អង្គ​ការ​ប្រដាប់​អាវុធ​​ណាតូ។

ប្រធានាធិបតី​អ៊ុយ​ក្រែន Volodymyr Zelensky ​ដែល​ទទួល​បាន​ការគាំទ្រ​​យ៉ាង​ពេញ​ទំហឹង​​​​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សង្គ្រាម​​ បានច្រានចោលលក្ខខណ្ឌ​ដែល​រុស្ស៊ី​ដាក់ចេញដោយ​កំណត់លក្ខខណ្ឌ​ដល់ខ្លួន​ ដោយ​បន្ត​តស៊ូ​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ី។

ភាគី​អ៊ុយក្រែន​ បាន​លើក​ឡើង​ថា​ កិច្ចចរចាសន្តិភាពគួរតែត្រូវបានធ្វើឡើងដោយផ្អែកលើរូបមន្តសន្តិភាព​១០​ចំណុច​​ដែលខ្លួន​ដាក់ចេញ ក្នុង​នោះ​មាន​ការ​រួមបញ្ចូលទាំងការដកកងទ័ពរុស្ស៊ីទាំងស្រុងចេញពីអ៊ុយក្រែន។

សំណើចរចា​របស់​អ៊ុយក្រែន​ក៏អំពាវនាវឱ្យកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ការការពារអេកូឡូស៊ីក្នុងប្រទេសអ៊ុយក្រែន និងធានាសុវត្ថិភាពថាមពល និងស្បៀងអាហារ ព្រមទាំងសុវត្ថិភាពនុយក្លេអ៊ែរផងដែរ។

​លទ្ធភាព​នៃ​ការ​ចរចា​ជាប់​គាំង​​​ជាង​២ឆ្នាំ ដោយសារ​តែ​រុស្ស៊ីបានច្រានចោលផែនការនេះម្តងហើយម្តងទៀត៕

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៤៩ នាទីutes មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម