Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ស៊ើប​អង្កេត​​ត្រូវ​ធ្វើ​នៅ​គ្រប់កម្រិត​​​អាជ្ញាធរ​​អាមេរិក​ ក្រោយ​ចាប់​ភ្នាក់ងារ​សម្ងាត់ចិន​

បានផុស

នៅ

អង្គការ​​សមាគម Formosan សម្រាប់កិច្ចការសាធារណៈ (FAPA) មាន​មូលដ្ឋាន​នៅ​​ទីក្រុង​វ៉ាស៊ីនតោន​ ឌីស៊ី កាល​ថ្ងៃសុក្រ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាលសហព័ន្ធ តាមបណ្តារដ្ឋនិមួយៗ និង​អាជ្ញាធរ​មូលដ្ឋាននៅទូទាំងសហរដ្ឋ​អាមេរិក​ស៊ើបអង្កេតប្រតិបត្តិការឥទ្ធិពលរបស់ចិន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការជ្រៀតចូលបន្ថែមទៀតដោយ​សាធារណៈរដ្ឋ​ប្រជា​​មានិតចិន​។

Linda Sun ត្រូវ​នាំ​ទៅ​សវនាការ​​​នៅ​តុលាការ​ក្រុងញូវយ៉ក​។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​​នេះ​ ​ក្រោយ​ការ​ចាប់ខ្លួន​និង​​​ផ្តន្ទាទោស​​​លោកស្រី Linda Sun ​ដែល​ជា​ជន​ជាតិ​អាមេរិក​​​​ដើម​កំណើត​​​ចិន​​​ដែល​រង​ការ​ចោទ​ថា​​ បាន​ធ្វើ​ជា​​​ភ្នាក់ងារ​​​​សម្ងាត់​ខុសច្បាប់​ឱ្យ​រដ្ឋាភិបាលចិន​ក្នុងឋានៈខ្លួន​ជា​មន្ត្រី​សាធារណៈ និ​ងជាជំនួយ​ការ​របស់​អភិបាល​រដ្ឋ​ញូវយ៉ក។​

ក្នុង​ករណី​​លោកស្រី Linda Sun សមាគម FAPA បានចាត់​ទុក​សាធារណៈរដ្ឋប្រជាមានិតចិន (PRC) ជ្រៀតចូលនយោបាយដែលកំពុងដំណើរការ និងកិច្ចខិតខំប្រឹងប្រែងចារកម្មនៅក្នុងស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក។

​រដ្ឋអាជ្ញា​​ក្រុង​ញូវយ៉ក​​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ បាន​ចោទ​ប្រកាន់​​​ ជន​ជាតិ​អាមេរិក​ដើមកំណើត​​​ចិន​ អ្នកស្រី Linda Sun ​​​បទ​​​​ដើរតួនាទី​ធ្វើ​​​ជា​ភ្នាក់ងារ​ខុសច្បាប់​​សម្រាប់​រដ្ឋាភិបាល​​​ចិន​ ដែល​បង្ក​ឱ្យ​មាន​ក្តី​បារម្ភ​ថា ​​រដ្ឋាភិបាល​ចិ​​ន​​​​បង្កើន​កិច្ច​ខិតខំ​ដើម្បី​​មាន​ឥទ្ធិពល​​​​លើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាញូវយ៉កក្នុងការចោទប្រកាន់អតីតជំនួយការរបស់អភិបាលក្រុងញូវយ៉កក្នុងសប្តាហ៍នេះ បន្ទាប់​​ពី​រក​ឃើញ​ថា លោកស្រី  Linda Sun បាន​កាន់​កាប់​តួនាទីជាច្រើននៅក្នុងរដ្ឋាភិបាលរដ្ឋញូវយ៉ក រួមទាំងអនុប្រធានបុគ្គលិកសម្រាប់អភិបាល​ក្រុងញូវយ៉ក លោកស្រី​ Kathy Hochul។

អភិបាល​ក្រុងញូវយ៉ក លោកស្រី​ Kathy Hochul។ រូបថត ការិយាល័យ​អភិបាលក្រុង​

ក្នុង​តួនាទី​​​ដ៏សំខាន់​នោះ​ លោកស្រីត្រូវបានចោទប្រកាន់ពីបទជំរុញផលប្រយោជន៍របស់ចិននៅក្នុងមុខងារសាធារណៈរបស់​រដ្ឋ រួមទាំងការចោទប្រកាន់ដែល​ថា​លោកស្រី​បានរារាំងអ្នកតំណាងមកពីកោះតៃវ៉ាន់ពីការជួបអភិបាល​រដ្ឋ​ជាថ្នូរនឹងផលប្រយោជន៍ហិរញ្ញវត្ថុដែលមានតម្លៃរាប់លានដុល្លារ។

ប្រឈ​ម​ការ​ចោទ​នោះ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​សំណាក់រដ្ឋាភិបាល​ក្រុងប៉េកាំង​​នៅឡើយ​រហូតដល់​ពេល​នេះ​៕

​ដោយ​ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ថៃ​អនុម័ត​សេចក្តីព្រាងច្បាប់​​ដាក់​កាស៊ីណូ និង​ល្បែងស៊ីសងឱ្យនៅ​ស្របច្បាប់ ដើម្បីជំរុញសេដ្ឋកិច្ច ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ព័ត៌មានជាតិ៣៥ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ៣៧ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានជាតិ៣៥ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម