ព័ត៌មានអន្ដរជាតិ
លោក Zelensky តឿន ណាតូ ជួយបញ្ចប់សង្គ្រាម ឲ្យបានត្រឹមចុងឆ្នាំនេះ
អំឡុងពេលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានតឿនឲ្យសមាជិកណាតូ បន្តផ្តល់អាវុធដល់ប្រទេសរបស់គាត់និងដាក់សម្ពាធលើរុស្ស៊ី ឲ្យយល់ព្រមតាមលក្ខខណ្ឌសន្តិភាពរបស់ទីក្រុងកៀវ ធ្វើយ៉ាងណាឲ្យសង្គ្រាមចប់ត្រឹមចុងឆ្នាំនេះ។

ស្របពេលជាមួយគ្នានោះដែរ លោក Zelensky ជំរុញឲ្យបណ្តាប្រទេសលោកខាងលិច ត្រូវគាំទ្រការផលិតអាវុធរួមគ្នា រួមទាំងយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលផងដែរ នៅលើដីអ៊ុយក្រែន។ លោកនិយាយថា «ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវការថវិកា។ យើងត្រៀមខ្លួនជាស្រេចដើម្បីផលិតអ្វីៗដែលនឹងជួយយើងឲ្យបញ្ចប់សង្រ្គាមនេះបាន ហើយដាក់សម្ពាធខ្លាំងក្លាលើរុស្ស៊ី ដើម្បីសន្តិភាពពិតប្រាកដ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ ទីក្រុងកៀវត្រូវរងបរាជ័យជាបន្តបន្ទាប់នៅសមរភូមិ ខណៈកងទ័ពរុស្ស៊ីវាយលុកចូលតំបន់ Donbass និងឆ្ពោះទៅទីក្រុង Pokrovsk ។
យ៉ាងណា ដោយគិតថាទីក្រុងមូស្គូប្រហែលជាដកទ័ពច្រើនចេញពី Donbass វិញ, អ៊ុយក្រែន ក៏បើកការលុកលុយចូលក្នុងតំបន់ Kursk របស់រុស្ស៊ីនៅថ្ងៃទី៦ខែសីហា ដោយដណ្តើមបានភូមិជាច្រើននិងទីក្រុងជាប់ព្រំដែន Sudzha ផងដែរ ប៉ុន្តែប្រតិបត្តិការរបស់រុស្ស៊ីមិនអន់ថយឡើយ។

ពាក់ព័ន្ធរឿងនេះដែរ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយថា តាមរយៈការបញ្ជូនអង្គភាពដែលមានបំពាក់បំប៉នយ៉ាងជំនាញនិងបទពិសោធន៍ច្រើនឲ្យចូលទៅក្នុងទីក្រុង Kursk នោះ, កងទ័ពអ៊ុយក្រែនត្រូវចុះខ្សោយនៅតាមទីតាំងឈរជើងផ្សេងៗទៀត។
ងាកទៅការចរចាសន្តិភាពរវាងទីក្រុងមូស្គូនិងកៀវវិញ, កិច្ចខិតខំប្រឹងប្រែងនេះបានដួលរលំនៅនិទាឃរដូវឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបញ្ជាក់ហើយបញ្ជាក់ទៀតថា ការទាមទាររបស់លោក Zelensky ចង់បានព្រំដែនឆ្នាំ១៩៩១ របស់ខ្លួនវិញ គឺមិនអាចទទួលយកបានទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?