Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យ​ឆេះព្រៃ​នៅ​អាមេរិក​គំរាមកំហែង​​ដល់​អគារ​​៣៥០០០ខ្នង​​និង​មនុស្ស​រាប់រយនាក់​

បានផុស

នៅ

ភ្លើងឆេះព្រៃដ៏ធំនិងដ៏មហនុ្តរាយបណ្ដាលមកពីឧបទ្ទវហេតុ​រន្ទះបាញ់នៅតំបន់ជើងភ្នំ​​​​​​​​នៃ​ឧទ្យាជាតិមួយ ភាគខាងកើតទីក្រុង Los Angeles សហរដ្ឋ​អាមេរិក បានគំរាមកំហែងដល់អគារ​រាប់​សិប​​និងបានបង្ខំមនុស្សរាប់រយនាក់ឲ្យជម្លៀសចេញកាលពីថ្ងៃអាទិត្យ ចំពេលមានរលកកម្តៅខ្ពស់អូសបន្លាយជាច្រើនថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៩ខែកញ្ញានេះ។

(រូបភាព ៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះព្រៃនេះត្រូវបានហៅ​ថា Line Fire កំពុង​ឆេះ​នៅ​តាម​គែម​ព្រៃ​​ឧទ្យាន​ជាតិ San Bernardino ចម្ងាយ​ប្រហែល១០៥គីឡូម៉ែត្រ ភាគ​ខាង​កើត​ទីក្រុង Los Angeles។ គិតត្រឹមព្រឹកថ្ងៃអាទិត្យ​ ភ្លើងនេះបានឆាបឆេះលើផ្ទៃដីប្រមាណ៧០គីឡូម៉ែត្រការ៉េ ដែលបន្សល់ទុកនូវពពកផ្សែងដ៏ខ្មៅងងឹតគ្របដណ្តប់តំបន់នោះ។

យោងតាមសេវាអាកាសធាតុជាតិ ភ្លើងនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃសៅរ៍និងបានបង្កើតប្រព័ន្ធអាកាសធាតុ ដូចព្យុះផ្គររន្ទះ ដែលអាចនាំមកនូវការលំបាកបន្ថែមទៀត ដូចជាខ្យល់បក់បោក និងរន្ទះបាញ់។ ចំណែកក្រុមអ្នកពន្លត់អគ្គីភ័យក៏ប្រឈម​ឧបសគ្គ​ច្រើន​ដូច​ជា​ ដីដ៏ចោតដែលធ្វើឲ្យពិបាកក្នុងការរគ្រប់គ្រងភ្លើង។

(រូបភាព ៖ AP)
(រូបភាព ៖ AP)

អាជ្ញាធរនៅក្នុងតំបន់បានជម្លៀសប្រជាជនចេញ​ពី​តំបន់​នោះ​ ខណៈអ្នកពន្លត់អគ្គីភ័យបីនាក់បានរងរបួស ហើយអគារជាង ៣៥០០០ រួមទាំងផ្ទះនិងអគារពាណិជ្ជកម្ម ត្រូវបានគំរាមកំហែង។ ស្របពេលអាកាសធាតុក្តៅ និងស្ងួត លាយឡំនឹងព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថា នឹង​បន្តកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ដែលអាចធ្វើឱ្យប្រតិបត្តិការណ៍ពន្លត់កាន់តែលំបាក។

តំបន់ដែលរងផលប៉ះពាល់គឺនៅជិតទីក្រុងភ្នំតូចៗនៅក្នុងឧទ្យាន​ជាតិ San Bernardino រួមមាន Running Springs ស្ថិតនៅលើផ្លូវទៅកាន់រមណីយដ្ឋានជិះស្គីដ៏ពេញនិយមរបស់ Big Bear។ អគ្គីភ័យក៏បានជំរុញឱ្យសាលា Redlands Unified School District លុបចោលថ្នាក់រៀននៅថ្ងៃចន្ទនេះដែលមានសិស្សប្រហែល២ម៉ឺន​នាក់​។

គួរបញ្ជាក់ថា មកដល់ពេលនេះអ្នកពន្លត់អគ្គីភ័យជាង៦០០នាក់កំពុងព្យាយាមពន្លត់ភ្លើងនេះ ដោយមានឧទ្ធម្ភាគចក្រទម្លាក់ទឹក រួមជាមួយនឹងយន្តហោះផ្សេងទៀត ខណៈភ្លើង​បាន​បង្ក​ជា​ផ្សែង​ហុយ​យ៉ាង​ក្រាស់ និងអណ្តាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅលើ​ភ្នំ ដែលបានធ្វើឲ្យទីក្រុង Los Angeles ឡើងកំដៅខ្លាំងដល់ទៅ ៤៤ អង្សាសេ ដែលនេះជាលើកទី ៣ ហើយចាប់តាំងពីឆ្នាំ ១៨៧៧ ដែលមានសីតុណ្ហភាពឡើងខ្ពស់ខ្លាំងបែបនេះ៕

(រូបភាព ៖ AP)
(រូបភាព ៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម