Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ​អ៊ីស្រាអែល​៧៥​ម៉ឺន​នាក់ ធ្វើ​បាតុកម្ម ដើម្បី​ទាមទារ​បទ​ឈប់​បាញ់ និង​ដោះលែង​ចំណាប់​ខ្មាំង

បានផុស

នៅ

ជនជាតិអ៊ីស្រាអែលប្រមាណ ៧៥​ម៉ឺន​នាក់បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដ៏ធំ​មិនធ្លាប់មាន ខណៈដែលពួកគេទាមទារឲ្យ​រដ្ឋាភិបាលរបស់​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើកិច្ចព្រមព្រៀងមួយដើម្បីដោះលែង​​ចំណាប់​ខ្មាំង​ដែលនៅសេសសល់​ក្នុងតំបន់ហ្គាហ្សា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុកម្ម​ដ៏​ធំ​​នេះ​​បាន​កើតឡើង​មួយ​សប្តាហ៍​បន្ទាប់​ពី​កងទ័ព​អ៊ីស្រាអែល​បាន​ប្រកាស​ថា ​ខ្លួន​បាន​រក​ឃើញ​សាកសព​​ចំណាប់ខ្មាំង​៦​​នាក់​ពី​ផ្លូវ​រូង​ក្រោម​ដី​មួយ​កន្លែង​​នៅ​ភាគ​ខាងត្បូង​តំបន់​​ហ្គាហ្សា។

ក្រុម​​អ្នក​តំណាង និង​សមាជិកគ្រួសារនៃ​ចំណាប់ខ្មាំង​អ៊ីស្រាអែល បាន​​ស្តីបន្ទោសលោក Netanyahu និងរដ្ឋាភិបាល​របស់​លោក​​ចំពោះការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងធានាការដោះលែង​ចំណាប់​ខ្មាំង​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន​​​កាល​ពី​ឆ្នាំ​មុន។

យោងតាមយោធាអ៊ីស្រាអែលបាន​ឲ្យ​ដឹងថា ចំណាប់​ខ្មាំង​ជាង ​១០០​នាក់នៅតែស្ថិត​ក្នុងតំបន់ហ្គាហ្សា ប៉ុន្តែប្រហែលមួយភាគបីនៃ​អ្នក​ទាំង​នោះ​ត្រូវបានគេជឿថាបាន​បាត់បង់​ជីវិត​ទៅ​ហើយ។ ចំណាប់​ខ្មាំង​សរុបចំនួន ១០៥​នាក់ត្រូវបានដោះលែងដោយក្រុមហាម៉ាសជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ២៤០​នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ដែល​ការ​ដោះដូរ​នេះ​ជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា។

ក្រុមសកម្មប្រយុទ្ធ​​ហាម៉ាសបានចាប់មនុស្សប្រហែល ២៤០​នាក់​​ធ្វើ​ជាឈ្លើយសឹកបន្ទាប់ពីការវាយប្រហារនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី​៧​ខែតុលា។ យ៉ាងហោចណាស់មនុស្ស ១១៣៩​​​នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។

ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបាន​វាយ​​ប្រហារ​សង​សឹក ​និង​​សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤​ម៉ឺន​នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យ​មានការថ្កោលទោសជាសកល។ អ៊ីស្រាអែលក៏បានសម្លាប់មនុស្សជាង ៦០០​នាក់នៅតំបន់ West Bank ដែល​ខ្លួន​កាន់កាប់ និងឃុំខ្លួនជនជាតិប៉ាឡេស្ទីនជិត ១​ម៉ឺន​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម