ព័ត៌មានអន្ដរជាតិ
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
ប្រទេសវៀតណាម ត្រូវជួបគ្រោះធម្មជាតិផ្ទួនៗ ដោយព្យុះទីហ្វុងដ៏សាហាវឈ្មោះ យ៉ាកជី វាយប្រហារនិងបង្កទុក្ខលំបាករួចទៅហើយនោះ ស្រាប់តែមានការរញ្ជួយដីទៀត។

គ្រោះរញ្ជួយដីកម្រិត ៣.៣រ៉ិចទ័រ កើតឡើងនៅស្រុក A Luoi ក្នុងខេត្ត Thua Thien-Hue ភាគកណ្តាលប្រទេសវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤។
តាមការបញ្ជាក់ពីលោក Dang Van Hoa ប្រធានគណៈកម្មាធិការស្វែងរក ជួយសង្គ្រោះនិងបង្ការគ្រោះមហន្តរាយធម្មជាតិ, ការរញ្ជួយដីកើតឡើងនៅម៉ោង៦:៤០នាទីព្រឹក ជាមួយជម្រៅប្រហែល ៨គីឡូម៉ែត្រ ប៉ុន្តែវារង្គើត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។

ជាធម្មតា ការរញ្ជួយដីកម្រិតពី៤ទៅ៤.៩រ៉ិចទ័រ ត្រូវបានគេចាត់ថ្នាក់ថាស្រាល ចំណែក៥ទៅ៥.៩រ៉ិចទ័រជាកម្រិតមធ្យម ដែលមិនបង្កជាគ្រោះមហន្តរាយអ្វីទេ។
ការរញ្ជួយនេះកើតឡើងចំពេលប្រទេសវៀតណាម ក៏ទទួលរងឥទ្ធិពលធ្ងន់ធ្ងរដោយសារព្យុះទីហ្វុង យ៉ាកជី ផងដែរ ដោយសម្លាប់មនុស្សចំនួន២៤នាក់ និងរបួស២២៩នាក់។

យោងតាមនាយកដ្ឋានបង្ការគ្រោះមហន្តរាយធម្មជាតិ, មនុស្សស្លាប់និងរបូសភាគច្រើនគឺដោយសារបាក់ដីសង្កត់និងដើមឈើរលំលើ ហើយក្នុងចំណោមអ្នកស្លាប់ក៏រួមមានទាំងមន្ត្រីប៉ូលិសនៅខេត្ត Quang Ninh ផងដែរ។
ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះទីហ្វុង Yagi ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។

លើសពីនេះ បើនិយាយពីវិស័យកសិកម្មវិញ, ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត។
ត្បិតតែព្យុះយ៉ាកជី បានថមថយឥទ្ធិពលទៅហើយក៏ពិតមែន ប៉ុន្តែវៀតណាមព្រមានថា ហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដីនៅតែមានកម្រិតខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះ យ៉ាកជី បណ្តាលឲ្យមានមនុស្សស្លាប់២៤នាក់និងរបួស២២៩នាក់ នៅ វៀតណាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ