ព័ត៌មានអន្ដរជាតិ
ផ្អើលអតិថិជនដែលធ្លាប់ទិញ ក្រោយរកឃើញធ្មេញមនុស្សក្នុងនំព្រះខែ ពីហាងល្បីមួយនៅចិន
ក្នុងដែលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះកាន់តែខិតជិតមកដល់ បញ្ហាសុវត្ថិភាពម្ហូបអាហារនៃនំព្រះខែកំពុងទាក់ទាញការចាប់អារម្មណ៍ម្តងទៀត។ ប៉ុន្មានថ្ងៃមុននេះ ស្ត្រីម្នាក់នៅទីក្រុង Changzhou ខេត្ត Jiangsu ប្រទេសចិន បានចូលអ៊ីនធឺណេត ហើយចោទប្រកាន់ហាង Sam’s Club ក្នុងស្រុកថា លក់នំព្រះខែពេញដោយសាច់ស្រស់ៗ តែបង្កប់ធ្មេញមនុស្ស បង្កឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្ត្រីរូបនេះបានបង្ហោះរូបថតនំខេកដែលមានធ្មេញមនុស្សលាយឡំ ហើយនិយាយថា «នេះគឺជានំព្រះខែដែលពោរពេញទៅដោយសាច់ស្រស់ៗពីហាង Sam’s Club ។ សមាជិកគ្រួសារខ្ញុំទើបតែញ៉ាំវាបន្តិចប៉ុណ្ណោះ ស្រាប់តែឃើញមានមានធ្មេញមនុស្សនៅខាងក្នុងសាច់នំ»។
ការបង្ហោះលាតត្រដាងមួយនេះបានរីករាលដាលយ៉ាងរហ័សតាមអនឡាញ ធ្វើឲ្យមនុស្សជាច្រើនព្រួយបារម្ភ និងខឹងសម្បារចំពោះគុណភាពនំព្រះខែរបស់ហាងដែលមានឈ្មោះល្បី។ ភាគច្រើនបានអំពាវនាវឲ្យមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ លើក្រុមហ៊ុនផលិត ដើម្បីធ្វើជាគំរូសម្រាប់អាជីវកម្មផ្សេងទៀត។
ទាក់ទិននឹងឧប្បត្តិហេតុធ្មេញមនុស្សនៅក្នុងនំព្រះខែ បុគ្គលិកបានឆ្លើយតបនឹងសារព័ត៌មានថា គណៈគ្រប់គ្រងហាងកំពុងដោះស្រាយស្ថានភាពនេះ ប៉ុន្តែមិនបានពន្យល់ថា ហេតុអ្វីបានជាមានធ្មេញនៅក្នុងនំព្រះខែនោះទេ។
ទោះបីជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលអតិថិជនបានរកឃើញវត្ថុចម្លែកនៅក្នុងផលិតផល Sam’s Club នោះ។ កាលថ្ងៃទី ១៨ ខែសីហា អតិថិជនជាច្រើននៅទីក្រុង Shenzhen បានរាយការណ៍ថា គាត់បានរកឃើញវត្ថុរាងដូចគ្រាប់កាំភ្លើងនៅក្នុងសាច់មាន់ដុតដែលទិញពីហាង Sam’s Club ក្នុងទីក្រុង Qianhai ។
ដោយឡែក យោងតាមគេហទំព័រផ្លូវការរបស់ Sam’s Club China ម៉ាកយីហោនេះគឺជាហាងលំដាប់ខ្ពស់ដែលដំណើរការក្នុងទម្រង់នៃសមាជិកភាពបង់ប្រាក់ក្រោមក្រុម Walmart របស់អាមេរិក ដែលមានសមាជិកបង់ប្រាក់ច្រើនជាង ៥ លាននាក់ ជាមួយនឹងការចំណាយប្រចាំឆ្នាំជាមធ្យមរហូតដល់ ១៣ ពាន់យន់ឯណោះ។ គិតត្រឹមថ្ងៃទី ៣១ ខែសីហា Sam’s Club បានបើកហាងចំនួន ៤៩នៅទូទាំងប្រទេសចិនក្នុងទីក្រុងដូចជា ប៉េកាំង សៀងហៃ សិនជិន ក្វាងចូវ ហ្វូចូវ ដាលៀន និងហាំងចូវ។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានចង្អុលបង្ហាញទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Sam’s Club ត្រូវបានផាកពិន័យយ៉ាងហោចណាស់ ២០ ដងនៅក្នុងប្រទេសចិន សម្រាប់ហេតុផលដូចជាការផ្សាយពាណិជ្ជកម្មមិនពិត និងការលក់អាហារដែលគួរឲ្យសង្ស័យ។ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ហាងមួយនៅ Dalian ថែមទាំងត្រូវបានពិន័យយ៉ាងតិចប្រាំមួយដងដោយនិយតករទីផ្សារក្នុងស្រុកសម្រាប់បញ្ហាដូចជាការផ្សាយពាណិជ្ជកម្មមិនពិត អាហារដែលមានផ្សិត ផលិតផលក្លែងក្លាយ ឬធ្វើឲ្យអ្នកហូពឈឺពោះជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីបណ្តេញបុគ្គលិកដោយគ្មានប្រាក់សំណង ថៅកែក្រុមហ៊ុនជាច្រើននៅ ចិន ប្រើល្បិចកខ្វក់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?