ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីបញ្ឈប់មិត្តភាពការពារជាមួយមីយ៉ាន់ម៉ា ខណៈជំនួយត្រូវបង្វែរទិសដៅ
ប្រទេសអូស្ត្រាលីបានបញ្ឈប់បណ្តោះអាសន្ននូវកម្មវិធីសហប្រតិបត្តិការការពាររបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ដោយសារការបង្ក្រាបដោយហិង្សារបស់យោធាប្រទេសនេះលើបាតុកម្មដែលប្រឆាំងនឹងរដ្ឋប្រហារ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Marise Payne បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី៧ ខែមីនាថា ប្រទេសអូស្ត្រាលីក៏នឹងបង្វែរទិសដៅជំនួយមនុស្សធម៌ភ្លាមៗទៅជនជាតិរ៉ូហ៊ីយ៉ា និងជនជាតិភាគតិចផ្សេងៗទៀត។
លោកថា ៖«យើងនឹងផ្តល់អាទិភាពដល់តម្រូវការមនុស្សធម៌ និងតម្រូវការចាំបាច់បំផុត ហើយស្វែងរកការចូលរួមមនុស្សធម៌របស់យើងជាមួយដៃគូដូចជា អង្គការក្រៅរដ្ឋាភិបាលជាដើម ប៉ុន្តែមិនមែនជារដ្ឋាភិបាល ឬអង្គភាពដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាល»។

ចំណងមិត្តភាពការពារទ្វេភាគីរបស់ប្រទេសអូស្ត្រាលីជាមួយយោធាមីយ៉ាន់ម៉ាត្រូវបានត្រូវបានរឹតត្បិតចំពោះតំបន់ដែលគ្មានការប្រយុទ្ធដូចជាការបណ្តុះបណ្តាលភាសាអង់គ្លេសជាដើម។
អាជ្ញាធរបាននិយាយថា ទីក្រុងកងប៉េរ៉ាក៏នឹងបន្តទាមទារឲ្យមានការដោះលែងជាបន្ទាន់លោក Sean Turnell ជាពាណិជ្ជករ និងទីប្រឹក្សាជនជាតិអូស្ត្រាលីរបស់លោកស្រី អ៊ុងសាន ស៊ូជី។ លោក Turnell ត្រូវបានឃុំខ្លួនជាមួយនឹងការចូលកុងស៊ុលដោយកំណត់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា។

មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍នេះទទួចឲ្យរដ្ឋាភិបាលអូស្ត្រាលីប្រកាន់ជំហររឹងមាំប្រឆាំងនឹងរដ្ឋប្រហារ។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ទៅក្នុងស្ថានភាពវឹកវរខ្លាំង បន្ទាប់ពីយោធាបានគ្រប់គ្រងប្រទេស និងបានឃុំខ្លួនមេដឹកនាំជាប់ឆ្នោត ហើយក៏មានការតវ៉ាជារៀងរាល់ថ្ងៃដែលរហូតដល់ពេលនេះ តាមរបាយការណ៍អង្គការសហប្រជាជាតិថា មនុស្សជាង៥០នាក់ហើយត្រូវបានសម្លាប់។
លោក Payne និយាយថា ៖«យើងបន្តជំរុញកងកម្លាំងមីយ៉ាន់ម៉ាអនុវត្តការអត់ធ្មត់ និងជៀសវាងការប្រើហិង្សាលើជនស៊ីវិល»។
សហជីពពាណិជ្ជកម្មធំៗរបស់ប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់បិទទ្វារពាណិជ្ជកម្មចាប់ពីថ្ងៃចន្ទ ទី៨ ខែមីនានេះ ដើម្បីចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ