Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន​កំពុង​ស្ថិត​លើ​ផ្លូវ​បំបែក ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

បានផុស

នៅ

ប្រទេសចិនបានអំពាវនាវឲ្យ​ហ្វីលីពីន «ពិចារណាហ្មត់ចត់អំពីអនាគត» នៃទំនាក់ទំនង​ដែល​​ឈាន​ដល់ «ផ្លូវបំបែក» ចំពេលភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង​កាន់​តែ​កើន​ឡើង​​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ចន្ទ​​របស់ People’s Daily ដែលជាកាសែត​រដ្ឋ​របស់បក្សកុម្មុយនិស្ត​ចិន។

(រូបភាព៖ The New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត People’s Daily បាន​ផ្សាយថា៖ «ទំនាក់ទំនងចិន-ហ្វីលីពីនឈរនៅផ្លូវបំបែកមួយ ប្រឈមមុខនឹងជម្រើសនៃផ្លូវដែលត្រូវទៅ»។ កាសែត​រដ្ឋ​ចិន​ បាន​បន្ត​ថា៖ «ការសន្ទនា និងការពិគ្រោះយោបល់គឺជាផ្លូវត្រឹមត្រូវ ព្រោះថាគ្មានផ្លូវចេញពីជម្លោះតាមរយៈការប្រឈមមុខគ្នានោះទេ។ ទីក្រុងម៉ានីល គួរតែពិចារណាឲ្យ​បានហ្មត់ចត់អំពីអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន និងធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យត្រលប់មក​ផ្លូវ​ត្រូវ​វិញ»។

ហ្វីលីពីន និងចិន បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពាក់ព័ន្ធ​នឹង​ចេតនាវាយ​​កម្ទេច​នាវាឆ្មាំសមុទ្រនៅក្នុងផ្លូវទឹក​ជម្លោះ​នា​​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ រួមទាំង​ការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដែល​បណ្ដាល​ឲ្យ​នាវិកហ្វីលីពីនម្នាក់បាន​បាត់បង់​​ម្រាមដៃ​អស់​មួយ។

ឧប្បត្តិហេតុ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​​កាន់​តែ​មាន​ភាព​​ថ្នាំងថ្នាក់​នឹង​គ្នា បើ​ទោះ​ជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រឹង​បង្កើត​ទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រ​ក៏​ដោយ។

ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលអះអាង​ដោយហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម។ ផ្នែកនៃផ្លូវទឹក ដែល​មាន​ពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំ​​ក្នុង​តម្លៃ​៣​ទ្រី​លានដុល្លារ​នេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង ឧស្ម័នធម្មជាតិ និង​ស្តុក​​ត្រី។

តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថា ការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។ យ៉ាង​ណា សេចក្តីសម្រេច​នេះ​ត្រូវ​​រដ្ឋាភិបាល​ក្រុងប៉េកាំង​ច្រានចោល។

កាលពីខែមិថុនា សហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខ​ហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីលបានចោទប្រកាន់ប្រទេសចិនពី «សកម្មភាពដោយចេតនា» ដើម្បីបញ្ឈប់ការ​ដាក់​ពង្រាយ​កងទ័ពហ្វីលីពីន​​ម្ដង​ទៀត ដែលឈរជើងនៅ​តំបន់​ជម្លោះ Second Thomas Shoal៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម