Connect with us

ព័ត៌មានអន្ដរជាតិ

ទឹក​ជំនន់​នៅ​អាហ្វ្រិក​ខាង​លិច​ធ្វើ​ឲ្យ​មនុស្ស​ជិត​១​លាន​នាក់​ភៀស​ខ្លួន

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ​បាន​បង្ក​​ឱ្យ​មាន​ទឹកជំនន់នៅបណ្តា​ប្រទេសអាហ្វ្រិក​ខាង​លិចចំនួនបី រួម​មាន​ ប្រទេសម៉ាលី នីហ្សេ និង នីហ្សេរីយ៉ា ដោយ​​​តម្រូវ​ឱ្យ​ជម្លៀស​មនុស្សជិត​១​លាន​នាក់​ចេញពី​លំនៅ​ឋាន​របស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ africanews កាលពីថ្ងៃទី៨ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសង្គ្រោះកុមារ (Save the Children) បានជូនដំណឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនអំពីហានិភ័យនៃជំងឺអាសន្នរោគ ភាពអត់ឃ្លានបណ្ដាលមកពីទឹកជំនន់របំផ្លាញដំណាំ និងការរំខានដល់ការអប់រំ ដែលស្ថានភាពនេះជាបញ្ហាប្រឈមចំពោះកុមាររាប់សែននាក់ដែលឥឡូវនេះត្រូវបានផ្លាស់ទីលំនៅ ខណៈដែលពេលនេះមានភ្លៀងធ្លាក់ខ្លាំងបំផុតប្រចាំឆ្នាំនៅអាហ្រ្វិកខាងលិច។

ផលប៉ះពាល់ទាំងនោះមានដូចជាទឹកជំនន់រីករាលដាលបានប៉ះពាល់ដល់រដ្ឋចំនួន២៩ក្នុងចំណោមរដ្ឋចំនួន៣៦របស់ប្រទេស​នីហ្សេរីយ៉ា ខណៈទឹកជំនន់នៅក្នុងខែឧសភាបានបំផ្លាញផ្ទះសម្បែង និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងបណ្តាល​ឱ្យ​មាន​បរិមាណ​ទឹកច្រើន និង​ហៀរ​លើ​ទំនប់ និងការកើនឡើងកម្រិតទឹកនៃទន្លេធំជាងគេពីរគឺ នីហ្សេ និងបេនូ។

ចំណែកតំបន់នៅក្នុងប្រទេសម៉ាលីតំបន់ចំនួនបីនៅភាគខាងលិច និងភាគឦសានក៏ត្រូវបានវាយប្រហារដោយទឹកជំនន់ផងដែរ។ សរុបមកយ៉ាងហោចណាស់មនុស្សចំនួន ៤៦០ នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសទាំងបី។

(រូបភាព៖ AP)

អង្គការ Save the Children កំពុងបង្កើតគម្រោងឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងតំបន់ Segou ដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងប្រទេសម៉ាលី តាមរយៈកម្មវិធីសន្តិសុខស្បៀង ការផ្ទេរសាច់ប្រាក់ ការផ្តល់ទឹកស្អាត និងអនាម័យ និងសកម្មភាពការពារកុមារ ដោយមានកុមារចំនួន១៥៦៥៦ នាក់បានរងផលប៉ះពាល់ ដែលស្មើនឹង៥១ភាគរយនៃចំនួនកុមារដែលរងផលប៉ះពាល់សរុប។

ចំណែកនៅប្រទេសនីហ្សេរីយ៉ា អង្គការ Save the Children កំពុងឆ្លើយតបនៅក្នុងរដ្ឋ Adamawa ដោយ​ចែក​ចាយ​ពូក ភួយ និងសម្ភារៈអនាម័យ ដល់គ្រួសារដែលងាយរងគ្រោះដោយទឹកជំនន់ រួមទាំងកុមារ និងមនុស្សចាស់ផងដែរ។

ដើម្បីឆ្លើយតបជាសកលចំពោះវិបត្តិអាកាសធាតុ អង្គការ Save the Children បានអំពាវនាវឱ្យរដ្ឋាភិបាលជាតិនិងអន្តរជាតិព្យាយាមស្វែករកជំនួយបន្ថែមដើម្បីជួយដល់ប្រជាជនរាប់ម៉ឺននាក់ដែលកំពុងរងនូវផលប៉ះពាល់ និងធ្វើយ៉ាងណាចូលរួមកាត់បន្ថយនូវការបំពុលបរិស្ថានដែលជាកត្តាមួយដើម្បីកុំឲ្យមានការប្រែប្រួលអាកាសធាតុខ្លាំងពេក ខណៈបច្ចុប្បន្នបញ្ហាប្រែប្រួលអាកាសធាតុកាន់តែអាក្រក់ទៅ៕

(រូបភាព៖ AP)
(រូបភាព៖ AMISOM)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៩ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម