Connect with us

ព័ត៌មានអន្ដរជាតិ

ចិនបើកដៃឲ្យបរទេសវិនិយោគលើវិស័យឧស្សាហ​កម្ម​និងសុខាភិបាល តែហាមទិញ​ពេទ្យរដ្ឋ​​ និង​ឱសថបុរាណ​

បានផុស

នៅ

ប្រទេសចិននឹងបើកឲ្យវិនិយោគគិនពីបរទេសវិនិយោគលើវិស័យផលិតកម្មរបស់ខ្លួនយ៉ាងពេញលេញ ហើយថែមទាំងអនុញ្ញាតឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់​សារ​ព័ត៌មាន Bloomberg នៅថ្ងៃទី៩ខែកញ្ញានេះ។

(រូបភាព៖ China Daily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងប៉េកាំងនឹងលុបការហាមប្រាមចុងក្រោយលើការវិនិយោគក្រៅប្រទេសក្នុងវិស័យផលិតកម្មដែលចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា និងកាត់បន្ថយ​ការ​តម្រូវការ​បញ្ជី​តាម​តំបន់ដែលត្រូវបានដាក់កំហិតសម្រាប់អ្នកវិនិយោគបរទេស។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ (NDRC) ដែលបានបង្ហោះនៅថ្ងៃទី​៨ខែកញ្ញា។

NDRC បានឲ្យដឹងថា រដ្ឋាភិបាលបានសន្យាថា នឹងជំរុញឲ្យមានការពង្រីក និងការបើកទូលាយឧស្សាហកម្មសេវាកម្ម និង​លើកទឹកចិត្តឱ្យមានលទ្ធភាពទទួលបានការវិនិយោគពីក្រៅប្រទេសនៅក្នុងវិស័យទាំងនោះ។ អាជ្ញាធរក៏កំពុងសិក្សាលើការកែសម្រួលគោលនយោបាយដែលមានសក្តានុពលជាងមុន ដោយផ្ដោតលើទិសដៅសំខាន់មួយគឺដើម្បីជំរុញការវិនិយោគបរទេសបន្ថែមទៀត។

លើសពីនេះ ប្រទេសចិនក៏បានប្រកាសនូវគោលនយោបាយមួយចំនួន ដើម្បីបើកទូលាយឲ្យមានការវិនិយោគពីបរទេស​លើវិស័យសុខាភិបាលផងដែរ។

បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន ការវិនិយោគបរទេសនឹងត្រូវបានអនុញ្ញាតដូចជា ការចូលរួមក្នុងការអភិវឌ្ឍន៍ និងការអនុវត្តបច្ចេកវិទ្យាដែលគ្របដណ្តប់លើសិក្សាពីកោសិកា ការវិភាគហ្សែន និងការព្យាបាលនៅក្នុងតំបន់ពាណិជ្ជកម្មធំៗរបស់ប្រទេសនេះដូចជា នៅទីក្រុងប៉េកាំង សៀងហៃ ក្វាងទុង និងហៃណាន។ ផលិតផលទាំងអស់ដែលត្រូវបានចុះបញ្ជីក្នុងទីផ្សារ និងត្រូវបានអនុម័តជាផលិត អាចប្រើប្រាស់បានទូទាំងប្រទេស។

(រូបភាព៖ Bloomberg)

ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏នឹងអនុញ្ញាតឱ្យបង្កើតមន្ទីរពេទ្យដែលគ្រប់គ្រងដោយបរទេសទាំងស្រុងនៅក្នុងទីក្រុងប៉េកាំង ធានជីន សៀងហៃ ណានជីង ស៊ូចូវ ហ្វូចូវ ក្វាងចូវ សិនជិន និងកោះហៃណានថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ ការទិញយកមន្ទីរពេទ្យរដ្ឋ និងឱសថស្ថានបុរាណចិននៅតែមិនត្រូវបានអនុញ្ញាតនោះទេ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រទេសមួយនៅអាស៊ីបូព៌ា ដែលមានចំនួនប្រជាជនលើសពី ១,៤ពាន់លាននាក់ ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​កំពូលក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ចធំ​ៗបំផុត និង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ តាមរយៈការរីកចម្រើនវិស័យ​ផលិតកម្ម​ឧស្សាហកម្ម និង​ការ​នាំ​ចេញ​ផលិត​ផល៕

(រូបភាព៖ Bloomberg)
(រូបភាព៖ IC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម