Connect with us

ព័ត៌មានអន្ដរជាតិ

បន្លែ​ឡើង​ថ្លៃ ក្រោយ​វៀតណាម​ទទួល​រង​ឥទ្ធិពល​ព្យុះ​យ៉ាកជី

បានផុស

នៅ

តម្លៃបន្លែបានកើនឡើងដល់ទៅ ៣០% នៅរដ្ឋធានី​ហាណូយ និងកន្លែងផ្សេងទៀតនៅភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីព្យុះទីហ្វុង យ៉ាកជី បានបោកបក់កាត់ ហើយ​បំផ្លាញដំណាំ និងប៉ះពាល់ដល់ការដឹកជញ្ជូន។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករនៅផ្សារ Nghia Tan ក្នុងសង្កាត់ Cau Giay នៃ​​ក្រុង​ហាណូយ បាននិយាយថា តម្លៃ​បន្លែ​បានឡើងថ្លៃ២​ទៅ​៣​ថ្ងៃមុន​​ពេល​ខ្យល់​ព្យុះ ហើយកាលពីថ្ងៃអាទិត្យបាន​បន្ត​កើនឡើងពី ២០ ទៅ ៣០% ថែម​ទៀត។

ចំណែក​នៅខេត្ត Quang Ninh ជាប់ព្រំដែនប្រទេសចិន តម្លៃបន្លែនិងផ្លែឈើបានកើនឡើងពី ៥ ទៅ ១០% បើ​ធៀប​នឹង​ប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម។

ដោយឡែក​នៅ​ក្នុង​ទីក្រុង Hai Phong ដែល​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ហើយ​​ទទួល​រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយ​សារ​ព្យុះ ការផ្គត់ផ្គង់បន្លែបានធ្លាក់ចុះ ហើយតម្លៃ​ចេះ​តែ​បន្ត​កើនឡើង។

ឈ្មួញបានត្អូញត្អែរអំពីការលំបាកក្នុងការដឹកជញ្ជូន ហើយរំពឹងថាតម្លៃនឹងនៅតែខ្ពស់ក្នុងរយៈពេល២-៣​ថ្ងៃ​ទៀត ព្រោះ​ខ្យល់ព្យុះបានបំផ្លាញកសិដ្ឋានជាច្រើន។

យ៉ាង​ណា​មិញ នៅ​តាម​ផ្សារ​ទំនើប​វិញ​អាច​​​រក្សា​តម្លៃ​​​បន្លែ​នៅ​ថេរ​ដដែល ព្រោះ​តែ​មាន​ការ​បម្រុង​ស្តុក​បាន​ច្រើន។

ព្យុះទីហ្វុង យ៉ាកជី ដែលជាព្យុះដ៏មានឥទ្ធិពលបំផុត បានវាយប្រហារ​ភាគខាងជើងប្រទេសវៀតណាម​តាំង​ពី​​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ហើយ​បណ្តាលឲ្យមនុស្សស្លាប់ចំនួន​២៤​នាក់​ និង​​រង​របួស២២៩នាក់​។

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះ យ៉ាកជី ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។ បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ​១៧ ៩២០​ហិកតា និង​ដំណាំ​ហូប​ផ្លែ​ ៦ ៩០០​ហិកតា​ត្រូវ​ខូចខាត៕

ដោយ៖ ឈាង

ចុចអាន៖ ព្យុះ យ៉ាកជី បណ្តាលឲ្យមានមនុស្សស្លាប់២៤នាក់និងរបួស២២៩នាក់ នៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម