Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងជំទង់ឬក្រុម Gen Z នៅចិនសម្រុក​ទិញសត្វចិញ្ចឹម​​ថ្ម​មកលួងលោមផ្លូវចិត្ត

បានផុស

នៅ

និន្នាការចម្លែកមួយកំពុងរីករាលដាលក្នុងចំណោមយុវវ័យចិនឬហៅថាក្រុម Gen Z (មនុស្សដែលមានអាយុ២០ឆ្នាំ)​ នៅពេលដែលពួកគេមិនមានលទ្ធភាពចិញ្ចឹមសត្វឆ្កែនិងឆ្មា ប៉ុន្តែនៅតែត្រូវការសត្វចិញ្ចឹមជាមិត្តលួងលោមភាពឯកា។មនុស្សវ័យក្មេងជាច្រើនបានភ្ជាប់ភ្នែក សំលៀកបំពាក់ ឈ្មោះ និងសូម្បីតែប្រារព្ធខួបកំណើតសម្រាប់ថ្មរបស់ពួកគេ ដោយចាត់ទុកពួកវាដូចជាសត្វចិញ្ចឹម​ ខណៈដែលអ្នកចិត្តសាស្រ្តជឿថា នេះឆ្លុះបញ្ចាំងពីភាពឯកោនៃយុវជនជំនាន់បច្ចុប្បន្ន។

ក្មេងជំទង់ស្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានចែករំលែកជាមួយសារព័ត៌មានថា ដំបូងឡើយនាងមានអារម្មណ៍ថា ការចិញ្ចឹមថ្មមិនសមហេតុផល និងគ្មានប្រយោជន៍ ប៉ុន្តែបន្ទាប់ពីបានសាកល្បងវា នាងចាប់ផ្តើមយល់ពីអារម្មណ៍របស់មនុស្សដែលចាត់ទុកថ្មជាសត្វចិញ្ចឹមដែលត្រូវមើលថែ។

ថ្មដែលគេពុំទានច្នៃជាសត្វចិញ្ចឹម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃនិន្នាការនេះបានរីកចម្រើនយ៉ាងខ្លាំង​ ដែលអ្នកគាំទ្របានបង្កើតមគ្គុទ្ទេសក៍ថែទាំថ្មសម្រាប់សត្វចិញ្ចឹម ហើយយុវជនមួយចំនួនថែមទាំងបានបើកអាជីវកម្មដោយផ្អែកលើគំនិតនេះទៀតផង។ ក្មេងស្រីម្នាក់ដែលមានរហស្សនាមថា Tu បានសហការជាមួយកន្លែងយកថ្មដើម្បីជ្រើសរើសថ្មដែលមានរាង និងទំហំសមស្រប។

នាងជ្រើសរើសដោយផ្ទាល់, លាងសំអាតនិងច្នៃវាលក់តាមអ៊ីនធឺណិត។ នាងក៏​បាន​រៀបចំ​គ្រឿង​បន្ថែម​តូចៗ​ជា​ច្រើន ​ដើម្បី​ធ្វើឲ្យថ្ម​មាន​រូបរាង​ដូច​ជា​សត្វ​ចិញ្ចឹម​​ ហើយថែមទាំដាក់អត្តសញ្ញាណប័ណ្ណដ៏ស្រស់ស្អាត និងដាក់ឈ្មោះថ្មនីមួយៗ ដោយផ្អែកលើលក្ខណៈរបស់វា។

ក្នុងរយៈពេលត្រឹមតែពីរខែ ក្មេងស្រីដដែលនាងទទួលបានការបញ្ជាទិញច្រើនជាង ១ពាន់ ដោយប្រាក់ចំណូលប្រចាំខែលើសពី ១០ពាន់យន់។​ លើសពីនេះ ទីផ្សារក៏មានផលិតផលជាច្រើនពីសត្វចិញ្ចឹមថ្ម ដូចជា ក្រែមលាបស្បែក សំលៀកបំពាក់ ភេសជ្ជៈ កាបូបយួរដៃ ឈុតធ្វើដំណើរ។ យោងតាមបុគ្គលិក Taobao បានឲ្យដឹងថា ចំនួនហាង និងការលក់សត្វចិញ្ចឹមថ្មនៅលើវេទិកាបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ អ្នកប្រើប្រាស់ត្រូវបានប្រមូលផ្តុំជាចម្បងនៅក្នុងទីក្រុងសៀងហៃ ដែលជាកម្មសិទ្ធិរបស់មនុស្សជំនាន់ដែលកើតនៅចន្លោះឆ្នាំ ១៩៩៥ និង ២០០០ ប្រហែល ៨០% ជាស្ត្រីទាំងអស់។

យ៉ាងណាមិញ វេជ្ជបណ្ឌិត Duan Xiaowen នៃនាយកដ្ឋានជំងឺធ្លាក់ទឹកចិត្ត មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តនៃសាលាវេជ្ជសាស្ត្រ Zhejiang University បានអត្ថាធិប្បាយថា ការរក្សាសត្វចិញ្ចឹមគឺជាការពេញនិយមក្នុងចំណោមមនុស្សវ័យក្មេង ដោយសារតែពួកគេតែងតែមានអារម្មណ៍ឯកោ និងចង់បានការអនុវត្តន៍ដៃគូ និងការទទួលយកអារម្មណ៍។ សត្វចិញ្ចឹមក្លាយជាប្រភពនៃការលួងលោមចិត្តពិខាងក្នុងសម្រាប់ពួកគេ។ ជាពិសេស នៅពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចមិនអនុញ្ញាតឲ្យរក្សាឆ្មា ឬឆ្កែ ពួកគេងាកទៅរកសត្វចិញ្ចឹមថោកជាង ដូចជាថ្មសត្វចិញ្ចឹមជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្អើលអតិថិជនដែលធ្លាប់ទិញ ក្រោយរកឃើញធ្មេញមនុស្សក្នុងនំព្រះខែ ពីហាងល្បីមួយនៅចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម