ព័ត៌មានអន្ដរជាតិ
ញត្តិថ្មីប្តឹងទៅគណៈកម្មការបោះឆ្នោតថៃទាមទាររំលាយបក្ស ៦ រួមទំាងបក្សភឿថៃ
ញត្តិថ្មីមួយទាមទារឱ្យរំលោយគណបក្ស៦ក្នុងរដ្ឋាភិបាលចម្រុះថៃបច្ចុប្បន្ន ត្រូវបានដាក់ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត (EC) របស់ថៃនៅថ្ងៃចន្ទនេះ ដោយអតីតអ្នកប្រឆាំងរបបយោធា ដែលបានទម្លាក់រដ្ឋាភិបាលលោកថាក់ស៊ីស៊ីណាវ៉ាត្រាកាលពីឆ្នាំ២០០៦ ។
យោងតាមការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍ (Breaking News) នៃសារព័ត៌មាន Khaosod ពាក្យបណ្តឹងដែលប្តឹងដោយលោក Noparut Worachitwuthikul បានទាមទារឱ្យរំលាយគណបក្ស៦ដែលតំណាងរបស់គណបក្សទាំងនោះបានជួបប្រជុំជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅលំនៅឋានរបស់លោក មុនរដ្ឋាភិបាលបានបង្កើតឡើង។

ញត្តិទាមទារឱ្យរំលាយគណបក្សទាំងនោះ ដោយការចោទប្រកាន់អំពីការស្ថិតក្រោមឥទ្ធិពលរបស់លោកថាក់ស៊ីនរបស់គណបក្សទាំងនោះ ដោយសារតែតំណាងគណបក្សទាំងនោះបានចូលរួមកិច្ចប្រជុំមួយរៀបចំឡើងនៅល្ងាចថ្ងៃទី១៤ខែសីហា គឺថ្ងៃដែលតុលាការធម្មនុញ្ញាសម្រេចដកតំណាងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ខណៈពេលដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលមានអំណាចក្នុងគណបក្សភឿថៃសម្រាប់ការដឹកនាំប្រជុំតាមអំណាចប្រធានគណបក្សចម្រុះស្ថិតនៅក្រៅប្រទេសនៅឡើយ។
ញត្តិដែលទាមទាររំលាយគណបក្សទាំងនោះរួមមាន គណបក្សភឿថៃ គណបក្សរួបរួមជាតិថៃ គណបក្ស Palang Pracharath គណបក្ស Bhumjai Thail។ ញត្តិនោះត្រូវបានផ្តួចផ្តើមដោយ លោក Noparut Worachitwuthikul ជាសមាជិកនៃ ក្រុមព្រាមសនៅឆ្នាំ២០០៦។
យោងគេហទំព័រ teakdoor.com ដែលបានប្រមូលចងក្រងអត្ថបទរបស់សារព័ត៌មាន BangkokPost.com ដែលបានចេញផ្សាយកាលថ្ងៃទី ១៨ខែឧសភា២០០៧ គឺប្រហែល៨ខែក្រោយរដ្ឋាភិបាលលោកថាក់ស៊ីនត្រូវបានផ្តួចរំលំក្រោយរដ្ឋប្រហារយោធាកាលខែកញ្ញាឆ្នាំ២០០៦ លោក Noparut Worachitwuthikul ជាប្រធានអង្គការព្រាបស ( White Dove) ជាអង្គការប្រឆាំងរដ្ឋាភិបាលរដ្ឋប្រហារ។
តាមការចុះផ្សាយនោះ លោក Noparut Worachitwuthikul ក៏ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីពេលនោះ ដោយសារលោកបានទៅកាន់សាលាក្រុងឈៀងម៉ៃ ដើម្បីសុំការអនុញ្ញាតប្រើប្រាស់តំបន់ជុំវិញនោះដើម្បីជួបជុំតវ៉ា៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?