ព័ត៌មានអន្ដរជាតិ
តើប្រភេទសត្វណាខ្លះដែលគេធ្លាប់បង្វឹកធ្វើជាចារកម្មដើម្បីស៊ើបសត្រូវ?
បន្ទាប់ពីការប្រទះឃើញសាកសពរបស់ត្រីបាឡែន Hvaldimir ដែលជាត្រីបាឡែន beluga ពណ៌ស ដែលត្រូវបានសង្ស័យថាជាចារកម្មរុស្ស៊ីកាលពីចុងសប្តាហ៍មុននៅក្នុងប្រទេសន័រវេសក្បែរដែនទឹករុស្ស៊ី ករណីសង្ស័យអំពីលទ្ធភាពនៃការធ្វើចារកម្មរបស់សត្វជាំច្រើនប្រភេទទៀតក្នុងពេលកន្លងមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/download-15.jpg)
សារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី០៩ខែកញ្ញានេះបានឱ្យដឹងថា ត្រីបាឡែន beluga ដែលដាក់ឈ្មោះតាមពាក្យន័រវេសរបស់ត្រីបាឡែន «hval» និងជាផ្នែកមួយនៃឈ្មោះដំបូងរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin «dimir» ត្រូវបានទាញចេញពីទឹកដោយប្រើដងស្ទូច និងដឹកជញ្ជូនទៅកាន់កំពង់ផែក្បែរនោះ ដើម្បីពិនិត្យដោយអ្នកជំនាញ។
កាលពីឆ្នាំ២០១៩ ត្រីបាឡែន beluga ទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនៅពេលដែលអ្នកនេសាទបាននេសាទបានវានៅឆ្នេរសមុទ្រន័រវេស ដែលពេលនោះត្រីបាឡែន Hvaldimir បានពាក់ខ្សែកាមេរ៉ាដែលមានអក្សរចារឹកថា «ឧបករណ៍ St. Petersburg»។ នៅពេលនោះ ការសង្ស័យបានផ្ទុះឡើងនិងផ្សព្វផ្សាយយ៉ាងឆាប់រហ័សក្នុងចំណោមប្រទេសលោកខាងលិច ដែលថា ត្រីបាឡែននេះអាចជាផ្នែកមួយនៃកម្មវិធីរបស់កងទ័ពជើងទឹករុស្ស៊ី ដែលបានបណ្តុះបណ្តាលសត្វក្នុងទឹកឱ្យធ្វើជាអ្នកស៊ើបការណ៍។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការងាប់របស់ត្រីបាឡែននេះគឺមិនទាន់ដឹងច្បាស់នៅឡើយ ខណៈ Hvaldimir មិនដែលបន្សល់ទុកនូវភស្តុតាងច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ថាតើវាជាចារកម្មពិតឬអត់នោះទេ។
តើ Hvaldimir ជាអ្វីឱ្យប្រាកដ? សត្វណាខ្លះត្រូវបានប្រើប្រាស់សម្រាប់ចារកម្មពីមុនមក? តើសត្វណាជាចារម្មល្អបំផុត?
តើ Hvaldimir ជានរណា?
ត្រីបាឡែន Hvaldimir ប្រវែង ៤,២ ម៉ែត្រ និងទម្ងន់១២២៥គីឡូក្រាម ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងឆ្នាំ ២០១៩ដោយអ្នកនេសាទនៅជិតកោះ Ingoya ភាគខាងជើងនៃប្រទេសន័រវេស។ វាត្រូវបានប៉ាន់ស្មានថាមានអាយុ១៤ ឬ១៥ឆ្នាំនៅពេលវាស្លាប់ ដែលតិចជាងពាក់កណ្តាលនៃជីវិតជាមធ្យមរបស់ត្រីបាឡែន beluga ប្រហែល៣០ឆ្នាំ។
មុនពេលត្រីបាឡែននេះបាត់បង់ជីវិត វាត្រូវបានគេឃើញនៅក្នុងទីក្រុងឆ្នេរសមុទ្រន័រវេសជាច្រើនដង និងជាច្រើនឆ្នាំដែលមានទំនាក់ទំនងជាមួយអ្នកនេសាទ។ ទោះយ៉ាងណា វាមានភាពចម្រូងចម្រាសអំពីមូលហេតុដែល Hvaldimir បានបាត់បង់ជីវិត។
ចាប់តាំងពីឆ្នាំ២០១៩មក OneWhale ដែលជាអង្គការមិនរកប្រាក់ចំណេញមួយនៅក្នុងប្រទេសន័រវេស ដែលបានតាមដានយ៉ាងដិតដល់នូវសកម្មភាព របស់ Hvaldimir បានឲ្យដឹងថា មានការសង្ស័យថា ការបាត់បង់ជីវិតរបស់ Hvaldimir «មិនមែនជាការងាប់តាមធម្មជាតិទេ» បើទោះបីជាវាត្រូវបានគេសន្មត់បានងាប់ដោយសារមូលហេតុធម្មជាតិដូចជាជំងឺខ្សោយបេះដូង។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-09_17-17-50.jpg)
តើសត្វណាខ្លះត្រូវបានគេប្រើជាអ្នកស៊ើបការណ៍?
មុនពេលមកដល់នៃឧបករណ៍ស្តាប់ដ៏ទំនើប និងកាមេរ៉ាចារកម្មខ្នាតតូច តម្រូវការដើម្បីផ្លាស់ទីព័ត៌មានសម្ងាត់ក្នុងចម្ងាយឆ្ងាយគឺជាបញ្ហាប្រឈមមួយ ដូច្នេះហើយ ការបង្វឹកសត្វឲ្យក្លាយជាចារកម្មគឺជាមធ្យោបាយក្នុងការផ្ដល់ព័ត៌មានសម្ងាត់។
នៅក្នុងនោះសត្វព្រាបត្រូវបានគេប្រើដើម្បីផ្ញើសារ និងកំណត់ចំណាំជាច្រើនសតវត្សរ៍មកហើយ រួមទាំងក្នុងអំឡុងពេលសង្រ្គាមផងដែរ។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ យោធាអាល្លឺម៉ង់បានប្រើសត្វព្រាបដែលបំពាក់ជាមួយនឹងកាមេរ៉ាដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការឃ្លាំមើល។
សត្វព្រាបត្រូវបានប្រើប្រាស់ជាបន្តបន្ទាប់សម្រាប់ចារកម្មដោយសម្ព័ន្ធមិត្តក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ យោងតាមឯកសារប្រតិបត្តិការ Tacana របស់ CIA ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ កងទ័ពសម្ព័ន្ធមិត្តបានបញ្ជូនសត្វព្រាបដែលបំពាក់ដោយកាមេរ៉ាខ្នាតតូចចូលទៅក្នុងសហភាពសូវៀត ដើម្បីថតរូបទីកន្លែងរសើប។ មិនត្រឹមតែសត្វព្រាប ឆ្មា ត្រីបាឡែន ផ្សោត សត្វស្លាបប្រភេទផ្សេងទៀត និងសូម្បីតែសត្វដែលងាប់ក៏ត្រូវបានបម្រើការជាប្រតិបត្តិការសម្ងាត់។
សត្វផ្សោត
ក្នុងអំឡុងសង្គ្រាមត្រជាក់ កងទ័ពជើងទឹកសូវៀតបានបណ្ដុះបណ្ដាលកម្មវិធីផ្សេងៗដែលពាក់ព័ន្ធនឹងថនិកសត្វសមុទ្រ ដែលមួយក្នុងចំណោមនោះពាក់ព័ន្ធនឹងការហ្វឹកហាត់សត្វផ្សោតនៅតំបន់ជុំវិញទីក្រុង Sevastopol។
កងទ័ពជើងទឹកអាមេរិកក៏ត្រូវបានគេដឹងថា ប្រើប្រាស់សត្វផ្សោតក្រោមកម្មវិធី Marine Mammal Program (MMP) ដែលបានប្រើសម្រាប់ការឃ្លាំមើលក្រោមទឹក និងការប្រមូលផ្តុំការស៊ើបការណ៍។ នៅទសវត្សរ៍ឆ្នាំ១៩៦០ CIA បានចាប់ផ្តើមគម្រោង OXYGAS ដែលសត្វផ្សោតត្រូវបានបណ្តុះបណ្តាលដើម្បីភ្ជាប់ឧបករណ៍ផ្ទុះទៅនឹងកប៉ាល់សត្រូវ ក្នុងនោះសត្វផ្សោតនិង ជ្រូកព្រៃពីរក្បាលត្រូវបានគេប្រើដើម្បីបណ្ដុះបណ្ដាលក្នុងកម្មវិធីនេះ។
យោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អង់គ្លេសកាលពីឆ្នាំមុន ប្រទេសរុស្ស៊ីក៏បានបង្កើតកម្មវិធីថនិកសត្វមួយដើម្បីហ្វឹកហាត់សត្វផ្សោតដើម្បីស្វែងរក និង ប្រឆាំងអ្នកមុជទឹកដែលជាសត្រូវនៅឯមូលដ្ឋានទ័ពជើងទឹក Sevastopol Black Sea នៅ Crimea ។ នៅពេលនោះ រូបភាពផ្កាយរណបពីយោធាអង់គ្លេសបានបង្ហាញពីការកើនឡើងយ៉ាងច្រើននៃចំនួនថនិកក្នុងទឹកនៅក្នុងកំពង់ផែ Sevastopol ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/photo_2024-09-09_17-23-47.jpg)
ឆ្មា
សត្វផ្សោតត្រូវបានគេស្គាល់ថាជាសត្វដែលឆ្លាតបំផុតក្នុងពិភពលោក ប៉ុន្តែឆ្មាក៏ជាសត្វឆ្លាតផងដែរ។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ CIA បានបង្កើតគម្រោងមួយផ្សេងទៀតដែលមានឈ្មោះថា Operation Acoustic Kitty ។ គោលដៅគឺដើម្បីភ្ជាប់មីក្រូហ្វូននៅក្នុងត្រចៀកឆ្មា ដើម្បីស៉ើបពីការសន្ទនាសម្ងាត់ដែលកើតឡើងនៅជុំវិញពួកវា ដូចជានៅជិតអ្នកការទូត និងភ្នាក់ងារសូវៀត។
ខណៈដែលការប្រើឆ្មាជាចារកម្ម នឹងមិនមានការសង្ស័យ មិនថានៅទីសាធារណៈ ឬនៅកន្លែងបិទជិតនោះទេ។ ទោះបីជាបច្ចេកវិទ្យាបានដំណើរការក៏ដោយ ឆ្មាមិនងាយក្នុងការគ្រប់គ្រងបានទេ។ ក្នុងអំឡុងពេលធ្វើតេស្ត ពួកវាមិនអាចគ្រប់គ្រងបាន និងមិនអាចណែនាំឱ្យទៅទីតាំងជាក់លាក់ ដោយវានឹងទៅកន្លែងណាមួយដែលពួកវាចង់ទៅ ជាលទ្ធផលកម្មវិធីនេះត្រូវបានលុបចោលនៅក្នុងឆ្នាំ ១៩៦៧ ដែលវាមានតម្លៃប្រហែល ២០ លានដុល្លារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/ezgif-3-8ffe401f98.png)
កណ្តុរងាប់
ក្នុងអំឡុងសង្គ្រាមត្រជាក់ CIA បានស្នើឱ្យប្រើកណ្តុរងាប់ដើម្បីលាក់សារសម្ងាត់ដើម្បីឲ្យមន្រ្តីទៅយក។ គ្រោងឆ្អឹងរបស់សត្វកណ្ដុរដែលងាប់ត្រូវបានថែរក្សា ដោយផ្នែកខាងក្នុងមានប្រហោងដើម្បីលាក់កំណត់ចំណាំ រូបថតសម្ងាត់ ឬខ្សែវីដេអូ ខណៈដែលមនុស្សភាគច្រើនគិតថាសាកសពសត្វកណ្ដុរគួរឱ្យខ្ពើម នឹងមិនចូលទៅជិតវាឡើយ។
ប៉ុន្តែការធ្វើតេស្តតាមទីវាលបានបង្ហាញពីបញ្ហាប្រឈមមួយដែលទីភ្នាក់ងារមិនបានគិតដល់ ទោះសត្វកណ្ដុរងាប់អាចនឹងធ្វើឱ្យមនុស្សមានក្លិនស្អុយ ប៉ុន្តែវាធ្វើឱ្យសត្វឆ្មាចង់ស៊ីទៅវិញ។ ឆ្មានឹងស៊ីកណ្ដុរដែលងាប់ មុនពេលភ្នាក់ងារបានទៅដល់។ដូច្នេះ CIA ព្យាយាមត្រាំគ្រោងឆ្អឹងសត្វកណ្តុរដែលបានរក្សាទុកក្នុងទឹកជ្រលក់ប្រើសារធាតុ cayenne ដើម្បីឱ្យវាធ្វើឲ្យឆ្មាមិនចង់ស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/featured-image-rat.jpeg.jpg)
សត្វព្រាប
កម្មវិធីចារកម្មដ៏ជោគជ័យមួយនិងជាសត្វចារកមុ្មដ៏ល្អបំផុត ដែលដំណើរការដោយចារកម្មអង់គ្លេសកំឡុងសង្គ្រាមលោកលើកទី ២ គឺជាគម្រោងបញ្ជូនសារសត្វព្រាបដែលគេស្គាល់ថាជា Operation Columba ។ សត្វព្រាប Homeing បានប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់លើសកម្មភាពយោធាអាល្លឺម៉ង់ និងទីតាំងយោធាដ៏រសើប តាមរយៈសារតូចៗដែលសរសេរលើក្រដាសត្រូវបានដាក់ក្នុងកំប៉ុង ហើយចងនឹងជើងព្រាប។
យោងតាមលោក Gordon Corera អ្នករៀបចំ Operation Columba: The Secret Pigeon Service ចារកម្មអង់គ្លេសបានទម្លាក់សត្វព្រាបចំនួន ១៦០០០ក្បាលនៅលើអឺរ៉ុបដែលកាន់កាប់ដោយពួកណាស៊ីពីទីក្រុង Bordeaux ប្រទេសបារាំងទៅកាន់ទីក្រុង Copenhagen ប្រទេសដាណឺម៉ាកនៅចន្លោះឆ្នាំ ១៩៤១ និង១៩៤៤ ។
សត្វព្រាបទាំងនោះបានបញ្ជូនសារប្រហែល ១០០០ ត្រឡប់ទៅទីក្រុងឡុងដ៍វិញ ដោយប្រើសមត្ថភាពក្នុងការស្វែងរកផ្លូវត្រឡប់ទៅផ្ទះវិញ ទោះបីជាពួកវាចាកចេញទៅទីណាក៏ដោយ។ លើសពីនេះព្រាបក៏បានបំផុសគំនិតបច្ចេកវិទ្យាចារកម្មផងដែរដោយកាលពីខែសីហា ប្រទេសចិនបានបញ្ចេញដ្រូនស៊ើបការណ៍យោធាដែលក្លែងខ្លួនជាសត្វស្លាប ទោះយ៉ាងណាសត្វព្រាបក៏ជាជនរងគ្រោះក្នុងនាមជាអ្នកស៊ើបការណ៍ដ៏ល្អបំផុត។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/pigeons-peace-1920x1279-1.jpg)
ឧទាហរណ៍ខ្លះៗពីការឈ្លបយកការណ៍របស់ព្រាបនៅឥណ្ឌា
នៅក្នុងខែឧសភា ឆ្នាំ ២០២០ អ្នកភូមិនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាបានសង្ស័យថាមានព្រាបចារកម្មមកពីប៉ាគីស្ថាន ដោយព្រាបដែលចាប់បានមានចិញ្ចៀនដែលមានលេខមួយចំនួន ហើយអ្នកភូមិបានប្រគល់ព្រាបនោះទៅប៉ូលីសក្នុងតំបន់ និងបានចាប់ផ្តើមការស៊ើបអង្កេតដោយសង្ស័យថាវាជាលេខកូដ ប៉ុន្តែនៅទីបំផុត ពួកគេបានសន្និដ្ឋានថា ព្រាបមិនមែនជាចារកម្ម ហើយបានដោះលែងវាចោល។
នៅក្នុងខែតុលា ឆ្នាំ២០១៦ សត្វព្រាបមួយក្បាលទៀតត្រូវបានគេរកឃើញជាមួយនឹងកំណត់ត្រាគំរាមកំហែងនាយករដ្ឋមន្ត្រីឥណ្ឌា។ សត្វព្រាបនេះត្រូវបានគេរកឃើញនៅ Pathankot ក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ហើយត្រូវបានឃុំទុក។
លើសពីនេះនៅក្នុងខែឧសភា ឆ្នាំ ២០២៣ សត្វព្រាបមួយក្បាលដែលត្រូវបានគេរកឃើញនៅទីក្រុងបុមបៃត្រូវបានឃុំខ្លួនអស់រយៈពេលប្រាំបីខែដោយសង្ស័យថាជាចារកម្មរបស់ចិន។ សត្វព្រាបចារកម្មនោះមានចិញ្ចៀនចងជាប់នឹងជើងរបស់វា និងមានអក្សរចិននៅផ្នែកខាងក្រោមស្លាបរបស់វា។ ទោះយ៉ាងណានៅទីបំផុតអាជ្ញាធរបានសន្និដ្ឋានថាវាជាបក្សីប្រណាំងរបស់តៃវ៉ាន់ ហើយបានដោះលែងវាក្នុងខែកុម្ភៈ៕
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត