ព័ត៌មានអន្ដរជាតិ
តើលក្ខខណ្ឌនៃការជជែកដេញដោលរវាងត្រាំ និង ហារីស ត្រូវកំណត់យ៉ាងណា?
ការជជែកដេញដោលផ្ទាល់ដំបូងរវាងបេក្ខភាពប្រធានាធិបតីទាំងពីររូបគឺលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី១០ត្រូវម៉ោង៩យប់នៅសហរដ្ឋអាមេរិក ត្រូវម៉ោង៩ព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា។
ការជជែកដេញដោលនោះនឹងប្រើរយៈពេលសរុប៩០នាទីដែលនឹងត្រូវបានសម្របសម្រួលដោយពិធីករព័ត៌មានរបស់ បណ្តាញផ្សព្វផ្សាយព័ត៌មាន ABC គឺពិធីការី David Muir និង ពិធីការិនី Linsey Davis នឹងប្រព្រឹត្តទៅដោយគ្មានទស្សនិកជន និងគ្មានការថ្លែងបើកមុខរបស់បេក្ខជនម្នាក់ៗនោះទេ។

វេលា៖ ការជជែកដេញដោលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី១០ (ត្រូវម៉ោង៩យប់នៅសហរដ្ឋអាមេរិក ត្រូវម៉ោង៥ល្ងាចថ្ងៃពុធម៉ោងនៅកម្ពុជា)។
ទីកន្លែង៖ មជ្ឍមណ្ឌលរដ្ឋធម្មនុញ្ញជាតិ (National Constitution Center) ក្នុងរដ្ឋ Philadelphia។
ការប្រើប្រាស់ឧគ្ឃោសនសព្ទ (មីក្រូហ្វូន)៖ ឧគ្ឃោសនសព្ទនឹងត្រូវបិទនៅពេលដែលភាគីម្ខាងទៀតនិយាយ ឆ្លើយសំណួរ របស់ពិធីករ ឬការឆ្លើយតបទៅនឹងគូភាគី។ ការជជែកដេញដោលលើកនេះ មិនបើកឲ្យឆ្លងឆ្លើយអន្តរាគមទៅវិញទៅមកភ្លាមៗ ដូចករណីដែលកើតមាននៅក្នុងការជជែកដេញដោលរវាងលោក ដូណាល់ ត្រាំ និង ចូ បៃដិន ដែលរៀបចំឡើងដោយទូរទស្សន៍ CNN កាលពីខែមិថុនានោះទេ។
ការសម្រាកក្នុងពេលដេញដោល៖ កម្មវិធីជជែកដេញដោលនោះនឹងមានការសម្រាកពាណិជ្ជកម្មចំនួនពីរលើក។ រៀងរាល់ការសម្រាកមួយលើកៗ បុគ្គលិករៀបចំយុទ្ធនាការរបស់បេក្ខជនិមួយៗនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើអន្តរកម្មជាមួយបេក្ខជនរបស់ពួកគេឡើយ។
លក្ខខណ្ឌនៃការនិយាយ៖ ក្នុងអំឡុងពេលនៃជជែកដេញដោល បេក្ខជនម្នាក់មានពេល២នាទីដើម្បីឆ្លើយសំណួរ និងរយៈពេល២នាទីដូចគ្នាត្រូវបានផ្តលដល់ភាគីម្ខាងទៀតក្នុងការបដិសេធ។ បេក្ខជននិមួយៗនឹងត្រូវផ្តល់មួយនាទីបន្ថែមសម្រាប់ការឆ្កឹះសំណួរ ការបំភ្លឺ ឬការឆ្លើយតប។
នៅចុងបញ្ចប់នៃការពិភាក្សា បេក្ខជននិមួយៗនឹងត្រូវផ្តល់ពេល២នាទីដើម្បីថ្លែងបិទ ហើយលោក ដូណាល់ត្រាំ បានឈ្នះការថ្លែងបិទចុងក្រោយ ដោយយោងទៅលើលទ្ធផលពីការបោះកាក់ដែលបានធ្វើរួចហើយ។
ការប្រើប្រាស់ឧបករណ៍៖ បេក្ខជននឹងត្រូវឈរខាងក្រោយតុវេទិកាកិត្តិយស (Podiums) រយៈពេល៩០នាទីពេញ ដោយមិនអនុញ្ញាតឲ្យយកសម្ភារៈជំនួយ ឬក៏ឯកសារអ្វីឡើយ។ នៅលើតុវេទិកានោះ អនុញ្ញាតឲ្យមានតែ ប៊ិច ក្រដាសកត់ត្រា និង ដបទឹកសុទ្ធប៉ុណ្ណោះ៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល