Connect with us

ព័ត៌មានអន្ដរជាតិ

ស្ពានដែលបាក់នៅវៀតណាម ត្រូវបានសាងសង់និងដាក់ឲ្យប្រើប្រាស់ ក្នុងឆ្នាំ ១៩៩៥

បានផុស

នៅ

តាមការបញ្ជាក់ពីប្រធានរដ្ឋបាលផ្លូវថ្នល់វៀតណាមកាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៤, ស្ពាន Phong Chau ដែលបាក់ក្នុងខេត្ត Phu Tho គឺត្រូវបានសាងសង់និងដាក់ឲ្យដំណើរការក្នុងឆ្នាំ១៩៩៥ ប៉ុន្តែស្ពាននេះ ទទួលការថែទាំជារៀងរាល់ឆ្នាំ ហើយរដ្ឋបាលក៏មិនឃើញសញ្ញាគ្មានសុវត្ថិភាពណាមួយដែរ មុនពេលហេតុការណ៍បាក់ដ៏រន្ធត់។

(រូបថត៖ Kenh14)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាននេះមានប្រវែង៣៧៥ម៉ែត្រនិងទទឹង៩ម៉ែត្រកន្លះ ធ្វើពីដែកនិងបេតុង។ វាមាន៨កំណាត់ ហើយមានគន្លងសម្រាប់ថ្នើរជើងប្រវែង១ម៉ែត្រនៅសងខាង។

ប្រធានរដ្ឋបាលផ្លូវថ្នល់លើកឡើងទៀតថា ក្រោយការពិនិត្យឆ្នាំ២០១៩នេះ, ក្រុមការងារខេត្តមិនឃើញមានហានិភ័យចំពោះស្ពាននេះដែលតម្រូវឲ្យដាក់សញ្ញាហាមឃាត់ការដឹកលើសទម្ងន់នោះទេ ព្រោះវារឹងមាំគ្រប់គ្រាន់ដើម្បីឆ្លងកាត់បាន។ ម្យ៉ាងវិញទៀត ក្រុមការងារតែងពិនិត្យស្ថានភាពស្ពានជារៀងរាល់ឆ្នាំ ហើយចុះទៅថែទាំងនិងជួសជុលជាប់ជានិច្ច។

ស្របពេលជាមួយគ្នានោះ មន្ទីរដឹកជញ្ជូនខេត្ត Phu Tho បានឲ្យដឹងថា ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី បានបង្កឲ្យមានទឹកជំនន់និងចរន្តទឹកហូរខ្លាំង ធ្វើឲ្យផ្លាស់ប្តូរសណ្ឋានដីបាតទន្លេ ដោយទាញបង្គោល T7 ឲ្យដួលរលំ និងបាក់កំណាត់ធំៗទាំងពីររបស់ស្ពាន គឺកំណាត់ទី៦និងទី៧។

(រូបថត៖ Kenh14)

យោងតាមរបាយការណ៍ចុងក្រោយ មានរថយន្ត​១០​គ្រឿងនិង​ម៉ូតូ​២​គ្រឿង​បាន​ធ្លាក់​ចូល​ទន្លេ​ពេល​ស្ពាន​បាក់​ ខណៈមកទល់ពេលនេះ មានមនុស្សចំនួន​៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ប៉ុន្តែ ​១៣​នាក់ទៀតកំពុង​បាត់​ខ្លួននៅឡើយ។

សូមបញ្ជាក់ថា ស្ពាន Phong Chau គឺលាតសន្លឹកលើទន្លេក្រហម តាមបណ្តោយផ្លូវជាតិលេខ ៣២C តភ្ជាប់ស្រុក Lam Thao និង Tam Nong។ ស្ពាននេះ ក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាម ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៣៩ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤០ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤១ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម