ព័ត៌មានអន្ដរជាតិ
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ
នេះជាលើកដំបូងហើយ ដែលពិភពលោក រកឃើញមេរោគស៊ីខួរក្បាលប្រភេទថ្មីដ៏កាចសាហាវឆ្លងលើមនុស្ស ហើយករណីនេះត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន។
តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៤, មេរោគនេះមានឈ្មោះ WELV ដែលឆ្លងលើបុរសជនជាតិចិនអាយុ៦១ឆ្នាំម្នាក់ បន្ទាប់ពីគាត់ធ្វើដំណើរមកពីប្រទេសម៉ុងហ្គោលី។
តាមពិតទៅ ករណីនេះរកឃើញប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែក្រុមគ្រូពេទ្យនៅទីក្រុងជិនចូវ ទើបតែបញ្ចេញរបាយការណ៍ក្នុងខែនេះប៉ុណ្ណោះ ក្រោយការសិក្សានិងពិនិត្យយ៉ាងល្អិតល្អន់។
រោគសញ្ញារបស់ WELV រួមមានគ្រុនក្តៅ ឈឺក្បាល វិលមុខ ក្អួត ចង្អោរ មិនឃ្លានអាហារ ហើមកូនកណ្តុរ ឈឺខ្នង និងរាគ។
ចំពោះការឆ្លងវិញ មនុស្សអាចឆ្លងមេរោគនេះ បន្ទាប់ពីប៉ះពាល់នឹងឈាមឬជាលិកាសត្វដែលមានមេរោគ។ វាក៏អាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈអង្គធាតុរាវក្នុងខ្លួនផងដែរ។
បន្ទាប់ពីការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើសត្វចៃប្រមាណ ១៤ ៦០០ក្បាលនៅទូទាំងភាគខាងជើងប្រទេសចិន ហើយរកឃើញថា មានសត្វចៃចំនួន៥ប្រភេទផ្សេងគ្នា ដែលអាចផ្ទុកមេរោគនេះបាន។
បច្ចុប្បន្ននេះ មិនទាន់មានការប្រកាសអាសន្នឬជូនដំណឹងអំពីការប្រុងប្រយ័ត្នអ្វីឡើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដានរឿងនេះ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សម្នាក់ទៀត ស្លាប់ដោយសារ “មេរោគស៊ីខួរក្បាល” នៅ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា