ព័ត៌មានអន្ដរជាតិ
វៀតណាម ស្លាប់មនុស្សកាន់តែច្រើនដោយសារព្យុះ ខណៈភាគខាងជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ
គិតត្រឹមព្រឹកថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី នៅវៀតណាម បានកើនដល់៦៤នាក់ហើយ ខណៈភាគខាងជើងប្រទេសនេះ កំពុងប្រឈមនឹងគ្រោះមហន្តរាយបាក់ដីធ្ងន់ធ្ងរ។

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express, ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺមាន៤៩នាក់ ដែលបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀង។
ក្រៅពីករណីស្លាប់ ក៏មានមនុស្សចំនួន២២៩នាក់រងរបួសផងដែរ ហើយក្នុងនោះគ្រាន់តែនៅខេត្តក្វាងនិញ មានមនុស្សរងរបួសរហូតដល់១៥៧នាក់ទៅហើយ។

ត្បិតតែព្យុះ យ៉ាកជី កន្លងផុតទៅហើយក៏ដោយ ប៉ុន្តែដោយសារតែចំហាយរបស់វានៅតែបន្តជះឥទ្ធិពលនោះ វៀតណាម បានចេញការព្រមានអំពីហានិភ័យនៃបំណាក់ដីធ្ងន់ធ្ងរនៅខេត្ត១៧ក្នុងចំណោមខេត្តភាគខាងជើងទាំង២៥នាក់។
សូមបញ្ជាក់ជាថ្មី យ៉ាកជី ដែលជាព្យុះដ៏មានឥទ្ធិពលបំផុត បានវាយប្រហារភាគខាងជើងប្រទេសវៀតណាមតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។

មិនត្រឹមតែបណ្តាលឲ្យមនុស្សស្លាប់ ព្យុះកំណាចនេះក៏បំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ផងដែរ ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។
បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ពានដែលបាក់នៅវៀតណាម ត្រូវបានសាងសង់និងដាក់ឲ្យប្រើប្រាស់ ក្នុងឆ្នាំ ១៩៩៥

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង