Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ប្រកាស​ត្រៀម​បង្កើន​ចំនួនអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

បានផុស

នៅ

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាននិយាយថា ឥឡូវនេះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​កំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរ ដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ «អតិផរណា»។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​ចេញ​ពី​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA នៅ​ថ្ងៃ​​ទី​១០​ខែ​កញ្ញា។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បានផ្សាយ​ថា ការ​លើក​ឡើង​​​របស់​​លោក គីម ធ្វើ​ឡើង​​នៅ​អំឡុង​ពេល​​សុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ។

លោក គីម បាន​សង្កត់​ធ្ងន់​ថា កូរ៉េ​ខាង​ជើង​ត្រូវតែរៀបចំឲ្យបានហ្មត់ចត់បន្ថែមទៀត​នូវ «សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនក្នុងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ»។

បុរស​ខ្លាំង​កូរ៉េ​ខាង​ជើង បានបន្ថែមថា វត្តមានយោធាដ៏រឹងមាំគឺចាំបាច់ដើម្បីប្រឈមមុខនឹង «ការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន»។

មួយ​ថ្ងៃ​មុន​ប្រកាស​បង្កើន​​ចំនួន​អាវុធ​នុយក្លេអ៊ែរ លោក គីម កាល​ពី​ថ្ងៃ​អាទិត្យ​បានចុះទៅពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីដ៏ទំនើប​មួយ​នៅទីក្រុងTapchon ក្នុងឈូងសមុទ្រ Wonsan ហើយប្តេជ្ញាអភិវឌ្ឍកងកម្លាំងដែនសមុទ្ររបស់ប្រទេសនេះ ឲ្យរឹតតែខ្លាំងថែមទៀត។ មេ​ដឹក​នាំ​វ័យ​៤០​ឆ្នាំ​រូប​នេះ បានបញ្ជាក់​​ថា ការធ្វើទំនើបកម្មកងទ័ពជើងទឹក គឺជាអាទិភាពបន្ទាន់មួយ ខណៈបរិយាកាសសន្តិសុខក្នុងតំបន់ កំពុងអាប់អួ ហើយ​ទីតាំងនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកដ៏លេចធ្លោមួយរបស់ប្រទេស ដែលមានន័យថា ជាកន្លែងផ្ទុកនាវាចម្បាំង និងនាវាមុជទឹកទំនើបៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម