Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសអន្តរជាតិកំពុងតាមប្រមាញ់បុរសដែល​ជះ​កាហ្វេ​ក្តៅលើទារក​

បានផុស

នៅ

ប៉ូលិសអូស្ត្រាលីកំពុងធ្វើការជាមួយសមភាគីអន្តរជាតិដើម្បីស្វែងរកចាប់​ខ្លួន​បុរសម្នាក់ដែលបាននិរទេស​ខ្លួន​ បន្ទាប់ពីចាក់កាហ្វេក្ដៅលើទារកម្នាក់ក្នុងទីក្រុង Brisbane។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ខែកញ្ញានេះ។

(រូបភាព៖ ABC )
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីចុង​ខែសីហា​និងបានបង្ក​ការ​ភ្ញាក់ផ្អើល​​​នៅ​ទូទាំង​ប្រទេស​ ដោយសារ​តែ​​ទង្វើ​នោះ​បាន​ធ្វើឱ្យក្មេងប្រុសអាយុប្រាំបួនខែមានរបួសរលាកធ្ងន់ធ្ងរនៅលើមុខ ដែ និង ជើង។ បន្ទាប់ពីហេតុការណ៍នេះ ប៉ូលិសរដ្ឋ Queensland បានចេញ​បញ្ជា​​ឱ្យ​ចាប់ខ្លួនបុរសអាយុ ៣៣ឆ្នាំម្នាក់ ដែលមានបំណង​បង្កគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរ ដែល​រង​ការ​ចោទ​ប្រកាន់​​ជាប់​ទោស​​មួយ​​ជីវិត។

ប៉ុន្តែកាលពីថ្ងៃចន្ទជនសង្ស័យរូបនេះ បានហោះចេញពីអាកាសយានដ្ឋានទីក្រុង ស៊ីដនី ប្រាំមួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុ ហើយត្រឹមតែ១២ម៉ោងប៉ុណ្ណោះ មុនពេលប៉ូលិសអាច​កំណត់​អត្តសញ្ញាណរបស់បុរសរូបនេះបាន។

នៅពេលកើតហេតុ ទារក​នោះ​កំពុង​អង្គុយ​ញាំអាហារ​ជាមួយ​គ្រួសារ​នៅ​សួន​ជាយក្រុង​​កាលពី​ថ្ងៃ​ទី៣១សីហា ខណៈសាក្សី​ឃើញហេតុការណ៍នេះ បានឲ្យដឹង​ថា ​បុរស​ចម្លែក​ម្នាក់​បាន​ចូល​មក​ជិត ដោយ​យក​កាហ្វេក្ដៅមក​ចាក់​លើទារក​នោះ មុន​នឹង​រត់​គេច​ខ្លួន​ដោយ​ថ្មើរ​ជើង។ ប៉ុន្តែមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានហេតុការណ៍នេះមិនទាន់ត្រូវបានដឹងនៅឡើយ និងកំពុងស្ថិតក្រោមការស៉ើបអង្កេត។

ទារកត្រូវបានជួយសង្គ្រោះជាបឋមភ្លាមៗ មុនពេលគិលានុបដ្ឋាយិកា​មកដល់​និង​នាំ​យក​ទៅ​ព្យាបាល​​នៅ​​​អគារ​ក្បែរនោះ​ ដើម្បីដាក់ទារកក្នុងទឹកត្រជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ទារកនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យធ្វើការវះកាត់ជាច្រើនដងហើយឪពុកម្តាយរបស់ទារកក៏កំពុងប្រឈមនិងបញ្ហាថវិការដែលត្រូវចំណាយលើការព្យាបាលដើម្បីសង្គ្រោះទារករូបនេះ និងក៏កំពុងរងចាំមើលការធ្វើការរបស់ប៉ូលិសដើម្បីចាប់ខ្លួនជនសង្ស័យ ដើម្បីឲ្យកូនរបស់ពួកគេទទួលបានយុត្តិធម៌។

(រូបភាព៖ ABC)
(រូបភាព៖ ABC)

ប៉ូលិស​ បាន​ដឹង​ថា ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​មួយ ប៉ុន្តែ​ប៉ូលិសមិនអាចបញ្ជាក់​ឈ្មោះ​ប្រទេស​នោះទេនៅពេល​នេះ ព្រោះ​អាច​បង្ក​​​ផល​លំបាក​ដល់​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ។ ទោះយ៉ាងណាប៉ូលិសបានឲ្យដឹងថា បុរសរូបនោះជាកម្មករដែលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយទៀត​ និងបានធ្វើដំណើរមកប្រទេសអូស្ត្រាលី​ជាញឹកញាប់ចាប់តាំងពីឆ្នាំ​២០១៩ និងមានអាសយដ្ឋាននៅរដ្ឋ New South Wales និង Victoria។ លើសពីនេះ ជនសង្ស័យបានដឹងពីការស៉ើបអង្កេតរបស់ប៉ូលិស និងបាននិងកំពុងធ្វើសកម្មភាពលាក់​បាំងពីការឃ្លាំមើលដើម្បីគេចពីប៉ូលិស។

ទារកនេះស្ថិតក្នុងស្មារតីល្អ ប៉ុន្តែបើយោងតាមឪពុកទារកបានឲ្យដឹងថា «ប្រហែលជាត្រូវការការវះកាត់កែសម្ផស្សបន្ថែមទៀត»។ ជាមួយគ្នានេះ ទំព័រ​រៃអង្គាស​ប្រាក់​តាម​អ៊ីនធឺណិត​សម្រាប់​ទារក​ដែលរងគ្រោះនោះ​មក​ទល់​ពេល​នេះ​បាន​រៃអង្គាស​ប្រាក់​បាន​ជាង ១៥០០០០ដុល្លារ​អូស្ត្រាលីដែលស្មើនឹង ៧៦០០០ ដុល្លារសម្រាប់ឧបត្ថម្ភដល់ការព្យាបាលរបស់ទារករងគ្រោះ៕

(រូបភាព៖ Police Queensland )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម