Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​​ជាង​​៦០​​គ្រឿង ដែល​​​​វាយ​ប្រហារក្រុង​​​មូស្គូ និង​តំបន់​ក្បែរ​ព្រំដែន

បានផុស

នៅ

អង្គភាពការពារដែនអាកាសរបស់រុស្ស៊ី បានកម្ទេច​ដ្រូន (យន្តហោះគ្មានមនុស្សបើក) របស់អ៊ុយក្រែនយ៉ាងហោច​ណាស់​​៧​គ្រឿងដែលសំដៅ​វាយ​ប្រហារ​លើ​រដ្ធធានី​មូស្គូ ខណៈដែល​ដ្រូន​ចំនួន ៥៩​​គ្រឿង​ផ្សេង​ទៀត​​ក៏​ត្រូវបាន​បាញ់​ទម្លាក់ពីលើតំបន់ Bryansk ជិតព្រំដែនជាមួយអ៊ុយក្រែន។ នេះ​បើយោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ Reuters នៅ​ថ្ងៃ​ទី​​១០​ខែ​កញ្ញា។

ទាហាន​អ៊ុយក្រែន​បង្ហោះ​ដ្រូន​របស់​ខ្លួន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​​(Telegram) ថា យោងតាមព័ត៌មានបឋម មិនមានការខូចខាត ឬរបួសនៅកន្លែង​ដែល​មាន​ធ្លាក់​កម្ទេច​កម្ទី​​​នៃ​ការ​បាញ់​ទម្លាក់​ដ្រូន​ទាំង​​នោះ​ទេ។

លោក Sobyanin បានបន្ថែម​ថា ដ្រូន​ត្រូវបាន​បាញ់​ទម្លាក់​នៅក្នុង​សង្កាត់​ Lyubertsy និង​សង្កាត់​ Ramenskoye នៃ​ក្រុង​មូស្គូ ក៏ដូចជានៅក្នុង​ទីក្រុង Podolsk ដែល​​មានចម្ងាយប្រហែល ៣៨​គីឡូម៉ែត្រ​ភាគខាងត្បូងនៃវិមានក្រឹមឡាំង។

គ្រុប​តេឡេក្រាម SHOT និង Baza របស់រុស្ស៊ី ដែលនៅ​ជិត​ស្និទ្ធ​នឹង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ បាន​ឲ្យ​ដឹង​ថា ជើងហោះហើរនៅអាកាសយានដ្ឋាន Vnukovo និង Domodedovo របស់ទីក្រុងមូស្គូត្រូវបានផ្អាក ខណៈកំពុង​មាន​ការវាយប្រហារដោយ​ដ្រូន​របស់​អ៊ុយក្រែន។

លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk ភាគនិរតីនៃប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន បានប្រកាស​ថា អង្គភាពការពារដែនអាកាសបានបំផ្លាញ​ដ្រូន​ចំនួន ៥៩គ្រឿង​ទាំង​យប់។ លោកបាននិយាយនៅលើ​តេឡេក្រាម​​ថា មិនមានការខូចខាតឬ​រង​របួសទេ។

បើតាម​​សារ​តេឡេក្រាម​របស់​​អភិបាល​តំបន់ Lipetsk លោក Igor Artamonov ដ្រូន​ជាច្រើនគ្រឿងក៏ត្រូវបាន​បាញ់​ទម្លាក់​ផង​ដែរ​នៅក្នុងតំបន់ Lipetsk របស់រុស្ស៊ី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងមូស្គូ។ លោក​ក៏​បាន​រាយការណ៍​ថា មិន​មាន​របួស ឬ​ខូច​ខាត​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។

ជារឿយៗមន្ត្រីរុស្ស៊ីមិន​ដែល​បង្ហាញអំពីទំហំពេញលេញនៃការខូចខាត​ ក្រោយ​រង​ការវាយប្រហាររបស់អ៊ុយក្រែននោះទេ។ យ៉ាង​ណា មក​ទល់​នឹង​ពេល​នេះ ក៏​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ពី​ភាគី​អ៊ុយក្រែន​នោះ​ដែរ​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​មួយ​នេះ។

ទីក្រុង​កៀវ ធ្លាប់​បាន​​បញ្ជាក់​ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ដឹកជញ្ជូន និងថាមពលរបស់រុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូមកលើទឹកដីរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ​​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម