Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាស​លក់​អចលនទ្រព្យ​​រដ្ឋ​ចំនួន​២០​យក​លុយ​ពង្រឹង​សេដ្ឋកិច្ច និង​យោធា

បានផុស

នៅ

ដើម្បីជំរុញសេដ្ឋកិច្ចដែលទទួលរង​ផល​ប៉ះពាល់​ព្រោះ​សង្រ្គាម និង​ជួយផ្តល់មូលនិធិដល់យោធា រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹង​ដាក់​លក់​ដេញថ្លៃក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋប្រហែល​២០​។

សណ្ឋាគារ Hotel Ukraine
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែនសង្ឃឹមថានឹងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១០០​លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំ​២០២៤នេះ ដោយ​ក្នុង​នោះ​មាន​ដូចជា​ មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ និងគីមីមួយចំនួនទៀត។ អ៊ុយក្រែន​ក៏សង្ឃឹមថានឹង​អាច​​កាត់បន្ថយការខាតបង់ពីសហគ្រាសរដ្ឋ​ទាំង​នោះ​ផងដែរ។

ក្រុង​កៀវ​មានអង្គភាព​និង​ក្រុមហ៊ុន​រដ្ឋ​ច្រើនជាង​៣០០០​កន្លែង ប៉ុន្តែមានតែ ​១៥​ភាគរយប៉ុណ្ណោះ​​ដែលកំពុង​អាច​រក​​ប្រាក់ចំណេញ​បាន ខណៈ​ក្រៅ​ពី​នោះ​កំពុង​ខាត​បង់ ហើយ​ត្រូវ​ការ​ចំណាយ​លុយ​រដ្ឋ​អស់​រាប់លានដុល្លារដើម្បី​បន្ត​ដំណើរការ ឬថែទាំ។

មួយក្នុងចំណោមអចលនទ្រព្យដែលនឹងត្រូវដាក់លក់​ដេញ​ថ្លៃ​គឺ សណ្ឋាគារ Hotel Ukraine ដែល​មាន​ប្រវត្តិ​ចំណាស់​បំផុត​មួយ​​របស់ប្រទេស ហើយ​បើកដំណើរការ​តាំង​តែ​ពី​ឆ្នាំ​១៩៦១។ សណ្ឋាគារ​នេះ​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ២៥លាន​ដុល្លារ។

ការ​ដាក់​លក់​នេះ ធ្វើ​ឡើង​​​ដើម្បី​ជា​ការបង្កើនប្រាក់ចំណូល​បន្ទាន់​សម្រាប់សេដ្ឋកិច្ចដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញដោយសារ​សង្រ្គាម​​លុកលុយ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ឱនភាព​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន​ត្រូវបានកំណត់ថានឹងកើនឡើងដល់ ៤៣,៥​ពាន់លានដុល្លារ ដែលមួយផ្នែកដោយសារតែការពន្យារពេលជំនួយយោធាពីសហរដ្ឋអាមេរិក។

ថវិកា​ចំនួន​១៦​ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​ការ​ចាំបាច់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការជួសជុលជាបន្ទាន់ក្នុងឆ្នាំ២០២៤ និងយ៉ាងហោចណាស់ ៤០០​ពាន់លានដុល្លារសម្រាប់ការកសាង​ប្រទេស​អ៊ុយក្រែន​​ឡើងវិញក្រោយ​ចប់​សង្គ្រាម។

ចាប់តាំងពីឆ្នាំ២០២២ ប្រាក់ចំណូលពន្ធស្ទើរតែទាំងអស់របស់អ៊ុយក្រែនត្រូវបានចំណាយលើការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋាភិបាល​ក្រុង​កៀវ បាន​ស្វែងរកជំនួយហិរញ្ញវត្ថុពីបរទេស ដើម្បីចំណាយលើ​មនុស្សធម៌ និងសង្គមរបស់ខ្លួន។ ឥឡូវនេះ អ៊ុយក្រែន​កំពុងពិនិត្យមើលជម្រើសក្នុងស្រុករបស់ខ្លួន​​វិញ​​ម្ដង ដើម្បី​ស្វែង​រក​ថវិកា​ជាតិ​​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង។

កាល​ពី​ឆ្នាំ​មុន រដ្ឋ​អ៊ុយក្រែន​បាន​ឈ្នះ​ក្តី​តុលាការ​ដើម្បី​ដណ្តើម​យក​ផ្សារ​ទំនើប Ocean Plaza ដែល​ជា​ផ្សារ​ទំនើប​ធំ​បំផុត​មួយ​ក្នុង​ទីក្រុងកៀវ ហើយ​ត្រូវ​បាន​​គ្រប់​គ្រង​​ដោយ​​រុស្ស៊ី។ ផ្សារ​នេះ​ត្រៀម​នឹង​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ចាប់​ពី ៣៩​លាន​ដុល្លារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម