Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយ ប្រកាសអាសន្នអំពីទឹកជំនន់ និងជម្លៀសមនុស្សរាប់រយនាក់

បានផុស

នៅ

មិនធ្លាប់មានសោះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលទីក្រុងហាណូយ ចេញការប្រកាសអាស​ន្នអំពីគ្រោះទឹកជំនន់ ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែកម្ពស់ទឹកទន្លេក្រហម ហក់ឡើងខ្ពស់, ទីក្រុងហាណូយ បានប្រកាសអាសន្ននៅ ១០ខណ្ឌ, រឹតបន្តឹងការធ្វើដំណើររបស់រថយន្តដឹកទំនិញឆ្លងកាត់ស្ពាន Chuong Duong និងហាមរថភ្លើងលែងឲ្យបើកតាមស្ពាន Long Bien។

នៅខណ្ឌ Thuong Tin នាវេលាម៉ោង៩ព្រឹកថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤, កម្ពស់ទឹកទន្លេក្រហមបានឈានដល់ ៧.២៧ម៉ែត្រ ដោយឡើងលើសកំណត់ត្រាចាស់ក្នុងឆ្នាំ២០០៨ ប្រហែល៣សង់ទីម៉ែត្រ។

(រូបថត៖ VN Express)

លេខារងគណៈកម្មាធិការបក្សកុម្មុយនីស្តប្រចាំទីក្រុងហាណូយ លោក Nguyen Van Phong បានឲ្យដឹងថា ទឹកជំនន់ទន្លេក្រហម បានឡើងដល់កម្រិតប្រកាសអាសន្នទី១។

ទន្ទឹមនោះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញសេចក្តីប្រកាសដល់អង្គភាពទាំងអស់ ឲ្យត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ដោយឈរជើងប្រុងជើងការ ២៤ម៉ោងលើ២៤ម៉ោង ហើយស្ថាប័នពាក់ព័ន្ធត្រូវជូនដំណឹងជានិច្ចអំពីទីតាំងមានគ្រោះថ្នាក់ ដូចជាកន្លែងមានបំណាក់ដីជាដើម។

(រូបថត៖ VN Express)

ក្រៅទឹកជំនន់, ស្ថានីយជលសាស្ត្រតំបន់ភាគខាងជើងនិងកណ្តាបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញា ទីក្រុងហាណូយ ក៏នឹងមានភ្លៀងធ្លាក់ពី៨០ទៅ១៥០មិល្លីម៉ែត្រផងដែរ ខណៈកន្លែងខ្លះអាចឈានដល់២៥០មិល្លីម៉ែត្រឯណោះ។

សេចក្តីរាយការណ៍នេះកើតឡើងស្របពេល តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី នៅវៀតណាម កើនដល់៦៤នាក់ ហើយប្រទេសនេះក៏ប្រឈមនឹងគ្រោះមហន្តរាយបាក់ដីធ្ងន់ធ្ងរថែមទៀត។

(រូបថត៖ VN Express)

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express, ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺមាន៤៩នាក់ ដែលបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀង។

ក្រៅពីករណីស្លាប់ ក៏មានមនុស្សចំនួន២២៩នាក់រងរបួសផងដែរ ហើយក្នុងនោះគ្រាន់តែនៅខេត្តក្វាងនិញ មានមនុស្សរងរបួសរហូតដល់១៥៧នាក់ទៅហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ស្លាប់មនុស្សកាន់តែច្រើនដោយសារព្យុះ ខណៈភាគខាងជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម