Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ច្រើន​នៅ​អាហ្វ្រិក​រងគ្រោះទឹកជំនន់ ឯប្រទេស​ឡេសូតូ​​ជួប​គ្រោះរាំងស្ងួតខ្លាំង​

បានផុស

នៅ

ទាំងប្រទេសស៊ូដង់ និងប្រទេសឆាដ បានរងគ្រោះដោយទឹកជំនន់ ខណៈដែលប្រទេសឡេសូតូ ជាប្រទេសមួយផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក ទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតទៅវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CGTN នៅថ្ងៃទី១០ខែកញ្ញានេះ។

(រូបភាព៖ CFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​​​​អង្គការ​សហប្រជាជាតិ បានប្រាប់​សន្និសីត​សារព័ត៌មាន​ថា ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាន​ព្រមានថាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បាននិងកំពុងប៉ះពាល់ដល់ប្រជាជនប្រហែលកន្លះលាននាក់នៅក្នុងរដ្ឋ​​ធានី Darfur​​ខាងត្បូង ​នៅ​​សមុទ្រ​ក្រហម ​​ទន្លេនីល និងភាគខាងជើងស៊ូដង់ចាប់តាំងពីចុងខែមិថុនា។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរកំពុងធ្វើឱ្យស្ថានភាពវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសស៊ូដង់ ខណៈនៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះទុរ្ភិក្ស រួមទាំងនៅ El Fasher រដ្ឋធានី Darfur​ ខាងជើង​ ដោយមនុស្សប្រហែល១២៤០០០ នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ទឹកជំនន់និងស្ថានភាព​ទឹកនៅទ្រឹងក៏កំពុងបង្កើនហានិភ័យនៃការរីករាលដាលនៃជំងឺអាសន្នរោគ ខណៈមានករណីសង្ស័យថា មាន​ជំងឺអាសន្នរោគជិត២៩០០ករណីត្រូវបានរាយការណ៍ចាប់តាំងពីមានការចាប់ផ្តើមនៃការផ្ទុះឡើងកាលពីពាក់កណ្តាលខែសីហា។

កាលពីសប្តាហ៍មុន អង្គការជំនួយ​មនុស្ស​ធម៌​បានផ្តល់អាហារ​ និង​ការ​ព្យាបាលសង្គ្រោះអាយុជីវិតដើម្បីព្យាបាលកុមារចំនួន៦០០០នាក់ដែលរងគ្រោះ​ដោយសារ​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅក្នុងទីក្រុង Nyala ក្នុងភាគខាងត្បូង Darfur ។

នៅប្រទេសឆាដ ​អង្គការ​ OCHA បាននិយាយថា ទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងប្រទេស។ យោងតាមអាជ្ញាធរ យ៉ាងហោចណាស់មនុស្ស ៣៤០នាក់ត្រូវបានសម្លាប់ មនុស្សជិត១,៥លាននាក់កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ហើយផ្ទះជាង១៦ម៉ឺន​ខ្នងត្រូវបានបំផ្លាញ។

ទឹកជំនន់ក៏កំពុងប៉ះពាល់ដល់វិស័យកសិកម្មផងដែរ ហើយមនុស្សជិត៣,៤លាននាក់កំពុងប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរ ខណៈទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូកំពុងផ្តល់អាហារ និងអាហារូបត្ថម្ភ និងកំពុងប្រមូលមូលនិធិដើម្បីគាំទ្រដល់​ការឆ្លើយតប​ទឹក​ជំនន់នៅក្នុងប្រទេសឆាដពី៥លានដុល្លារទៅ៨លានដុល្លារ។

(រូបភាព៖ AP)

ទន្ទឹមនឹងនេះ OCHA បានរាយការណ៍ថា ស្ថានភាពអសន្តិសុខស្បៀងនៅក្នុងប្រទេសឡេសូតូ នៅភាគខាងត្បូងទ្វីបអាហ្រ្វិកកំពុងកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រដែលបណ្តាលមកពីឥទ្ធិពល អែលនីញ៉ូ​។ ជាមធ្យម ផលិតកម្មកសិកម្មនៅក្នុងប្រទេសបានថយចុះមួយភាគបី ហើយជិតមួយភាគបីនៃចំនួនប្រជាជន ឬ ៧០ម៉ឺន​នាក់ កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយនេះ អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិស្តីទីបានបែងចែកប្រាក់ចំនួន​២លានដុល្លារជួយសម្រួលដល់បញ្ហាគ្រោះរាំងស្ងួតនេះ ស្របពេលជំនួយការអគ្គលេខាធិការ និងអ្នកសម្របសម្រួលវិបត្តិអាកាសធាតុ លោកស្រី Reena Ghelani ថ្មីៗនេះបានធ្វើទស្សនកិច្ចប្រទេសនេះដើម្បីវាយតម្លៃផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិបន្ថែមទៀត៕

(រូបភាព៖ CFP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម