Connect with us

ព័ត៌មានអន្ដរជាតិ

យានអវកាសឯកជននាំមហាសេដ្ឋី ៤រូប ទៅដើរលេងក្នុងលំហ ចេញដំណើរហើយ!

បានផុស

នៅ

យានអវកាស Falcon 9 របស់ក្រុមហ៊ុន SpaceX ដែលមានលោក Elon Musk ជាម្ចាស់ បានបាញ់បង្ហោះនាំអវកាសយានិកជាមហាសេដ្ឋីចំនួន៤រូប ក្នុងបេសកកម្មមានគោលបំណងយកមនុស្សដើរលេងលើលំហអាកាសជាលក្ខណៈឯកជនដំបូងគេរបស់ពិភពលោក។

(រូបថត៖ Space X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Telegraph, យាននេះ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក នៅថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤។

ក្រោយការបាញ់បង្ហោះ យាននេះនឹងធ្វើដំណើរចូលទៅក្នុងគន្លងជុំវិញផែនដី ជាមួយនឹងរយៈកម្ពស់អតិបរមា ១ ៤០០គីឡូម៉ែត្រ ពោលគឺជាកម្ពស់ខ្ពស់ដែលមិនធ្លាប់មានអ្នកហោះដល់សោះចាប់តាំងពីបេសកកម្ម Apollo លើកចុងក្រោយក្នុងឆ្នាំ១៩៧២។

(រូបថត៖ Space X)

ចំពោះមហាសេដ្ឋីទាំង៤រូបដែលធ្វើដំណើរទៅនេះគឺរួមមាន៖

  1. មេបញ្ជាការបេសកកម្ម Polaris Dawn គឺជាអវកាសយានិកឯកជនឈ្មោះ Jared Isaacman។ លោកក៏ជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្ម Shift4 ផងដែរ។
  2. លោក Scott Poteet កងទ័ពអាកាសចូលនិវត្តន៍របស់សហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ហោះហើរលើយន្តហោះយោធាចំនួន ៣ ២០០ម៉ោង និងបទពិសោធន៍ប្រយុទ្ធ៤០០ម៉ោង។
  3. លោកស្រី Sarah Gillis ជាវិស្វករកក្រុមហ៊ុន SpaceX និងជាអ្នកឯកទេសបេសកកម្ម ដែលធ្លាប់បណ្តុះបណ្តាលអវកាសយានិកឯទៀត សម្រាប់ការហោះហើរលើរ៉ុកកែតរបស់ក្រុមហ៊ុន។
  4. លោកស្រី Anna Menon ក៏ជាវិស្វករ SpaceX ដែរនិងជាគ្រូពេទ្យរបស់យានអវកាសនេះ។ លោកស្រីធ្លាប់ធ្វើការឲ្យបេសកកម្មជាច្រើនរបស់ក្រុមហ៊ុន NASA និង SpaceX។
រាប់ពីឆ្វេងទៅស្តាំ៖ Anna Menon, Scott Poteet, Jared Isaacman និង Sarah Gillis (រូបថត៖ Space X)

សូមបញ្ជាក់ថា ការបាញ់បង្ហោះនេះធ្វើឡើងស្របពេលក្រុមហ៊ុន SpaceX ត្រៀមបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះចន្ទវិញសម្រាប់បេសកកម្ម Artemis III របស់ Nasa ដែលគ្រោងធ្វើនៅឆ្នាំ ២០២៦៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម