Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់

បានផុស

នៅ

តួលេខមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះទីហ្វុងកំណាច យ៉ាកជី បានកើនឡើងយ៉ាងគំហុក​ ពោលបើគិតត្រឹមព្រឹកថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ អ្នកបាត់បង់ជីវិតបានឈានដល់១៤១នាក់ហើយ និង៧៥២នាក់រងរបួសខណៈ៥៩នាក់កំពុងបាត់ខ្លួន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខថ្មីនេះគឺបូករួមទាំងមនុស្សស្លាប់១៦នាក់និងបាត់ខ្លួន៤០នាក់ផងដែរ ដោយសារទឹកជំនន់វាយប្រហារភ្លាមៗនៅក្នុងខេត្ត Lao Cai។

សូម្បីតែទីក្រុងហាណូយក៏ប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ដែរ ព្រោះថា ទឹកទន្លេក្រហមបានឡើងដល់កម្រិតគ្រោះថ្នាក់ហើយ។

សូមបញ្ជាក់ថា ព្យុះយ៉ាកជី បាននាំមកនូវជាមួយខ្យល់បក់បោកក្នុងល្បឿនជិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបំផ្លាញស្ពាន បក់បំប៉ើងដំបូលអគារ រោងចក្រ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានា។

វាជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម ក្នុងរយៈពេល៣០ឆ្នាំ ហើយត្បិតតែឥឡូវព្យុះនេះកន្លងផុតទៅក៏ពិតមែន ប៉ុន្តែវាមិនទាន់អស់ចំហាយទេ ជាហេតុជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីទឹកជំនន់និងបំណាក់ដីក្នុងឃុំចំនួន៤០១ នៅទូទាំង១៨ខេត្តនាភាគខាងជើងប្រទេស។

(រូបថត៖ កាសែត Lao Cai)

មិនត្រឹមតែបណ្តាលឲ្យមនុស្សស្លាប់ ព្យុះកំណាចនេះក៏បំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ផងដែរ ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។

បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ​១៧ ៩២០​ហិកតា និង​ដំណាំ​ហូប​ផ្លែ​ ៦ ៩០០​ហិកតា​ត្រូវ​ខូចខាត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម ស្លាប់មនុស្សកាន់តែច្រើន​ដោយសារ​ព្យុះ​ ​ខណៈ​ភាគ​ខាង​ជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម