ព័ត៌មានអន្ដរជាតិ
ហាណូយ ប្រកាសអាសន្នថែមមួយកម្រិតទៀត ដែលជាកម្រិតធ្ងន់ ព្រោះទឹកជំនន់
តាមសេចក្តីរាយការណ៍របស់ VN Express, គិតត្រឹមម៉ោង១១:៣០នាទីយប់ថ្ងៃអង្គារទី១០ខែកញ្ញា ទីក្រុងហាណូយ បានដំឡើងការប្រកាសអាសន្នឈានដល់កម្រិត២ ដែលជាកម្រិតធ្ងន់ បន្ទាប់ពីទឹកទន្លេក្រហមនៅតែបន្តហក់ឡើង។

កម្រិតអាសន្ននេះត្រូវបានប្រកាសស្របពេលកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់នៅខណ្ឌចំនួន១០ ជាពិសេស Long Bien ដែលកម្ពស់ទឹកឈានដល់ ១០.៥ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពស់ទឹកមិនទាន់ឈានដល់កម្រិតប្រកាសអាសន្នទី៣ ដែលជាកម្រិតធ្ងន់ធ្ងរបំផុតនោះទេ ខណៈការប្រកាសអាសន្នកម្រិតនេះ ទាល់តែទឹកឡើងដល់កម្ពស់១១.៥ម៉ែត្រ ប៉ុន្តែមន្ត្រីពាក់ព័ន្ធកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

ទីភ្នាក់ងារឧតុនិយមព្រមានថា ការហក់ឡើងនៃទឹកទន្លេក្រហម អាចបង្កការជន់លិចតំបន់នៅតាមដងទន្លេនិងតំបន់ទំនាប ដែលគំរាមកំហែងដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។
មុននេះ ទីក្រុងហាណូយ ក៏ចេញការប្រកាសអាសន្នអំពីគ្រោះទឹកជំនន់កម្រិត១ដែលមិនធ្លាប់មានសោះក្នុងរយៈពេល១៦ឆ្នាំ ហើយមនុស្សរាប់រយនាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

ក្រោយការប្រកាស គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអំពាវនាវដល់អង្គភាពទាំងអស់ ឲ្យត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ដោយឈរជើងប្រុងជើងការ ២៤ម៉ោងលើ២៤ម៉ោង ហើយស្ថាប័នពាក់ព័ន្ធត្រូវជូនដំណឹងជានិច្ចអំពីទីតាំងមានគ្រោះថ្នាក់ ដូចជាកន្លែងមានបំណាក់ដីជាដើម។
ក្រៅពីទឹកជំនន់, ស្ថានីយជលសាស្ត្រតំបន់ភាគខាងជើងនិងកណ្តាបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញា ទីក្រុងហាណូយ ក៏នឹងមានភ្លៀងធ្លាក់ពី៨០ទៅ១៥០មិល្លីម៉ែត្រផងដែរ ខណៈកន្លែងខ្លះអាចឈានដល់២៥០មិល្លីម៉ែត្រឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងហាណូយ ប្រកាសអាសន្នអំពីទឹកជំនន់ និងជម្លៀសមនុស្សរាប់រយនាក់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា