Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-ចិន ចូលរួមធ្វើសមយុទ្ធរួមគ្នាលើកដំបូង នៅប្រេស៊ីល

បានផុស

នៅ

សារព័ត៌មាន RT ដោយដកស្រង់ប្រភពពី South China Morning Post បានរាយការណ៍នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ថា នេះជាលើកទីមួយហើយ ដែលកងនាវាចរអាមេរិកនិងចិន ចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ដឹកនាំដោយកងកម្លាំងប្រដាប់អាវុធប្រេស៊ីល។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«Operation Formosa» គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយនៅតំបន់អាមេរិកឡាទីន ហើយវាត្រូវបានធ្វើជាលើកដំបូងតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ នៅជិតទីក្រុង Formosa នៃប្រទេសប្រេស៊ីល ខណៈឆ្នាំនេះ Operation Formosa បានចាប់ផ្តើមឡើងកាលពីសប្តាហ៍មុន ហើយបញ្ចប់នៅថ្ងៃទី១៧ខែកញ្ញា។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីលបានប្រាប់ South China Morning Post  ថា សមយុទ្ធឆ្នាំនេះ មានការចូលរួមពីកងទ័ពជើងទឹកចិន៣៣នាក់ និងកងទ័ពជើងទឹកអាមេរិក៥៤នាក់។

(រូបថត៖ AP)

តាមការអះអាងពីកងទ័ពជើងទឹកប្រេស៊ីល, នេះជាទម្លាប់ទៅហើយក្នុងការអញ្ជើញប្រទេសជាមិត្តឲ្យចូលរួមក្នុងសមយុទ្ធ។ សារៈសំខាន់នៃការអញ្ជើញបែបនេះ គឺត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងឱកាសដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មកាន់តែខ្លាំងរវាងកងទ័ពជើងទឹកប្រេស៊ីល និងកងកម្លាំងនៃប្រទេសជាមិត្ត។

មិនត្រឹមប៉ុណ្ណឹង កងទ័ពប្រហែល ៣ ០០០នាក់មកពីប្រទេសអាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និងអាហ្វ្រិកខាងត្បូង ក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។

(រូបថត៖ Xinhua)

សូមបញ្ជាក់ថា យោធាចិននិងអាមេរិក មិនបានធ្វើសមយុទ្ធយោធារួមគ្នាទេចាប់តាំងពីឆ្នាំ២០១៦មក នៅពេលទីក្រុងវ៉ាស៊ីនតោនអញ្ជើញទីក្រុងប៉េកាំងឲ្យចូលរួមក្នុងសមយុទ្ធ Rim of the Pacific ដែលកាលនោះ ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​៥​គ្រឿង និង​ទាហាន​ប្រហែល​១ ២០០​នាក់​។

ទោះជាយ៉ាងណាក៏ដោយ ក្រោយមក មន្ទីរបញ្ចកោណក៏លែងអញ្ជើញទីក្រុងប៉េកាំងឲ្យចូលរួមក្នុងសមយុទ្ធនានាដែរ ដោយសារតែបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន រុស្ស៊ី ត្រៀម​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ក្នុង​ខែ​កញ្ញា​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម