ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនចិនចាញ់ក្ដី ក្រោយបុគ្គលិកស្លាប់ដោយសារធ្វើការ១០៤ថ្ងៃជាប់គ្នា គ្មានពេលសម្រាក
តុលាការបានសម្រេចថា ក្រុមហ៊ុនមួយត្រូវផ្តល់សំណងដល់គ្រួសារបុគ្គលិកដែលបានស្លាប់ បន្ទាប់ពីជនរងគ្រោះធ្វើការ១០៤ថ្ងៃជាប់គ្នាដោយមានការសម្រាកតែមួយថ្ងៃប៉ុណ្ណោះ ហើយនេះគឺជាលើកឡើងពីការរំលោភច្បាប់ការងារក្នុងប្រទេសចិនផងដែរ។
យោងតាមកាសែត Guangzhou Daily ផ្សាយថា តុលាការនៅក្នុងខេត្ត Zhejiang បានរកឃើញថាក្រុមហ៊ុន ២០% ទទួលខុសត្រូវចំពោះការស្លាប់របស់បុគ្គលិកដែលត្រូវបានកំណត់អត្តសញ្ញាណថា A’bao ស្លាប់នៅអាយុ៣០ ឆ្នាំ។ A’bao បានស្លាប់ដោយសារការបរាជ័យនៃសរីរាង្គជាច្រើន ដោយសារតែការឆ្លងមេរោគ pneumococcal ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
A’bao បានចុះកិច្ចសន្យាធ្វើជាជាងគំនូរឲ្យក្រុមហ៊ុនល្បីមួយ ដែលឈ្មោះមិនត្រូវបានតុលាការបញ្ចេញឲ្យដឹងឡើយ។ កិច្ចសន្យានេះមានបំណងបន្តរហូតដល់ខែមករា ឆ្នាំ ២០២៤។ គាត់ត្រូវបានចាត់តាំងឲ្យទៅគម្រោងមួយនៅក្នុងខេត្ត Zhejiang ជាកន្លែងដែលគាត់ធ្វើការពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ ២០២៣ ដោយបានឈប់សម្រាកមួយថ្ងៃនៅថ្ងៃទី ៦ ខែមេសា។
នៅថ្ងៃទី ២៥ ខែឧសភា A’bao បានស្នើសុំឈប់សម្រាកឈឺ បន្ទាប់ពីមានអារម្មណ៍មិនស្រួល ហើយបានចំណាយពេលមួយថ្ងៃសម្រាកនៅក្នុងអន្តេវាសិកដ្ឋានរបស់គាត់។ លុះដល់ថ្ងៃទី២៨ ឧសភា ស្ថានភាពរបស់គាត់កាន់តែយ៉ាប់ទៅហើយ ហើយត្រូវបានសហការីដឹកទៅមន្ទីរពេទ្យ។ ក្រោយមក គាត់ត្រូវបានគេរកឃើញថាមានការឆ្លងមេរោគសួត និងផ្លូវដង្ហើម ហើយបានស្លាប់នៅថ្ងៃទី ០១ ខែមិថុនា មកម៉្លេះ។
បើយោងតាមកាសែត South China Morning Post ក៏បានបញ្ចាក់ដែរថា ក្នុងអំឡុងពេលនៃការស៊ើបអង្កេតដំបូង មន្ត្រីសន្តិសុខសង្គមបាននិយាយថា ចាប់តាំងពីគាត់បានស្លាប់ជាង ៤៨ម៉ោង បន្ទាប់ពីថ្ងៃធ្វើការចុងក្រោយ វាមិនអាចត្រូវបានគេចាត់ថ្នាក់ថាទាក់ទងនឹងការងារនោះទេ ។ ប៉ុន្តែ គ្រួសាររបស់ A’bao បានដាក់ពាក្យប្ដឹងទាមទារសំណងដោយចោទនិយោជកថាធ្វេសប្រហែស។ ក្រុមហ៊ុនបានប្រកែកថា បន្ទុកការងាររបស់ A’bao អាចគ្រប់គ្រងបានដោយអះអាងថា ការស្លាប់របស់គេគឺដោយសារតែបញ្ហាសុខភាពដែលមានពីមុនមកតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ តុលាការបានកំណត់ថា ម៉ោងធ្វើការរបស់ A’bao បានបំពានច្បាប់ការងាររបស់ប្រទេសចិន ដែលកំណត់ម៉ោងធ្វើការអតិបរមាត្រឹម ៨ម៉ោងក្នុងមួយថ្ងៃ និងជាមធ្យម ៤៤ម៉ោងក្នុងមួយសប្តាហ៍។ តុលាការបានសម្រេចថា ការបំពានរបស់ក្រុមហ៊ុនបានរួមចំណែកដល់ការចុះខ្សោយនៃប្រព័ន្ធការពាររបស់ជនរងគ្រោះ ដែលនាំឲ្យគាត់ស្លាប់។
យ៉ាងណាមិញ ក្រោយការស៊ើបអង្កេតនិងការប្រមូលភត្តុតាងលម្អិត តុលាការបានកាត់ក្ដីយុត្តិធម៌ ដោយបញ្ជាឲ្យក្រុមហ៊ុនបង់ប្រាក់សំណងសរុបចំនួន ៤០០,០០០យន់ (៥៦,០០០ដុល្លារ) ដល់គ្រួសាររបស់ A’bao ។ ក្រុមហ៊ុនបានប្តឹងឧទ្ធរណ៍ ប៉ុន្តែតុលាការប្រជាជនកម្រិតមធ្យម Zhoushan បានតម្កល់សាលក្រមដើមនៅខែសីហាឯណោះវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ពាធការងារខ្លាំងពេក បង្ខំឲ្យស្ត្រីចិនម្នាក់ឡើងទម្ងន់ ដល់ទៅ៨០គីឡូក្រាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ