Connect with us

ព័ត៌មានអន្ដរជាតិ

យ៉ាង​ហោច​ណាស់១៩​នាក់ស្លាប់និង​រាប់សិបនាក់​របួស​ក្នុង​ជំរំ​តង់​ប៉ាឡេស្ទីន​

បានផុស

នៅ

អ៊ីស្រាអែលបានបើកការវាយប្រហារលើជំរំ​តង់ប៉ាឡេស្ទីនដែលមានហ្វូងមនុស្សរស់នៅយ៉ាងច្រើននៅព្រឹកថ្ងៃអង្គារក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់១៩នាក់និងរបួស៦០នាក់ ខណៈអ៊ីស្រាអែល​ថា ខ្លួន​កំណត់​គោល​ដៅ​​លើ​ពួក​សកម្មប្រយុទ្ធ​ជាន់ខ្ពស់​របស់​ក្រុម​ហាម៉ាស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Al Jazeera នៅថ្ងៃទី១១ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានកើតឡើងនៅតំបន់​ Muwasi ដែលជាជំរំដ៏ធំនៅតាមបណ្តោយឆ្នេរសមុទ្រដែលអ៊ីស្រាអែលកំណត់ថា ជាតំបន់មនុស្សធម៌សម្រាប់ជនស៊ីវិលរាប់សែននាក់ដែលភៀសខ្លួនដើម្បីស្វែងរកទីជំរកសុវត្ថិភាព​គេច​ពី​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាសដែល​អូសបន្លាយ​​ពេល​ជិតមួយឆ្នាំមកនេះ។

ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលសាកសពកាន់តែច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់​ក្រោយ​ការ​វាយប្រហារ​។ ចំណែកទីភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយ​ថា មនុស្ស៤០នាក់ត្រូវបានសម្លាប់ ប៉ុន្តែយោធា​អ៊ីស្រាអែល​បាន​ជំទាស់​នឹង​ចំនួន​នេះ​។ ទោះយ៉ាងណា ទីភ្នាក់ងារ​នេះ​​ក៏​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស ខណៈតួលេខរបស់វាត្រូវបានគេមើលឃើញថាអាចជឿទុកចិត្តបាន។

(រូបភាព៖ AP)

យោធា​អ៊ីស្រាអែល​ បាន​និយាយ​ថា ខ្លួន​បាន​វាយ​ប្រហារ​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​នៅ​ក្នុងជំរំមួយ​ដែល​បង្កប់​ក្នុង​តំបន់ ដោយបានកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធបីនាក់ជាប្រតិបត្តិករជាន់ខ្ពស់ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស់។

ប៉ុន្តែក្រុមហាម៉ាស់បានបាន​បដិសេធ​ថា គ្មាន​ក្រុម​សកម្មប្រយុទ្ធ​ណា​មួយ​ស្ថិត​នៅ​ក្នុង​តំបន់​នោះទេ ហើយ​បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​អ៊ីស្រាអែល​ថា​ជា «ការភូត​​កុហក»។ ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនបានផ្តល់ភស្តុតាងដើម្បីគាំទ្រការអះអាងរបស់ពួកគេទេ។

អ៊ីស្រាអែលនិយាយថា ខ្លួនព្យាយាមជៀសវាងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបន្ទោសក្រុមហាម៉ាសចំពោះការស្លាប់ជនស៊ីវិលដ៏ច្រើន ដោយសារតែពួកសកម្មប្រយុទ្ធតែងតែប្រតិបត្តិការនៅក្នុងតំបន់លំនៅឋាន​ ដូចជាទីតាំងផ្លូវរូងក្រោមដី ឧបករណ៍បាញ់គ្រាប់រ៉ុកកែត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅជិតផ្ទះ សាលារៀន និងវិហារអ៊ីស្លាម។

(រូបភាព៖ AP)
(រូបភាព៖ AP)

គួរបញ្ជាក់ថាសង្គ្រាមបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង និងការផ្លាស់ទីលំប្រហែល៩០ភាគរយ នៃប្រជាជននៅហ្គាហ្សាដែលមានចំនួន ២,៣លាននាក់។ បើយោងតាមក្រសួង​សុខាភិបាល​ហ្គាហ្សា​ ប្រជាជន​ប៉ាឡេស្ទីន​ជាង​ ៤១០០០​ នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម។ ចំណែក អ៊ីស្រាអែល​បាន​​និយាយ​ថា ខ្លួន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធ​ជាង១៧០០០នាក់​ក្នុង​សង្គ្រាម។

លើសពីនេះសង្រ្គាម​នេះ​បានធ្វើឲ្យតំបន់​ហ្គាហ្សា ធ្លាក់​ចូលក្នុង​វិបត្តិ​មនុស្សធម៌កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​​ក្រុម​ជំនួយ​បាន​តស៊ូ​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះដោយ​សារ​ការ​ប្រយុទ្ធ​គ្នា ការ​រឹតត្បិត​របស់​អ៊ីស្រាអែល និង​ការ​បំបែក​ច្បាប់ និង​សណ្តាប់​ធ្នាប់។

ពាក់ព័ន្ធជម្លោះនេះសហរដ្ឋអាមេរិក និងអ្នកសម្រុះសម្រួល អេហ្ស៊ីប និងកាតា បានចំណាយពេលវេលាជាច្រើនក្នុងឆ្នាំនេះ ដើម្បីព្យាយាមធ្វើកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ប៉ុន្តែកិច្ចពិភាក្សាបានរង្គោះរង្គើម្តងហើយម្តងទៀត ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមក និង ការទាមទារដែលមិនអាចទទួលយកបាន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២៤ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម