Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាម ឡាវ ​និង​ថៃ​កំពុង​ប្រឈម​ទឹកជំនន់​គួរឲ្យ​បារម្ភ​ដោយសារ​ឥទ្ធិពល​ព្យុះ​យ៉ាក់​ជី

បានផុស

នៅ

​ឥទ្ធិពលខ្យល់​ព្យុះ​​​​ទីហ្វុង​ យ៉ាក់ជី (​Yagi) ដែល​បាន​វាយ​ប្រហារ​ដំបូង​នៅ​ប្រទេសហ្វីលីពីនភាគខាងត្បូង​​ចិន​កាល​ពីសប្តាហ៍​មុន​នោះ កំពុង​​បន្ត​វាយ​ប្រហា​រ​តំបន់​ភាគខាង​ជើង​​ វៀតណាម ឡាវ និង​ថៃ ​ខណៈ​​​​​​មហន្តរាយធ្ងន់ធ្ងរ​​បំផុត​​កើត​ឡើង​​ក្នុង​ប្រទេសវៀតណាម​​។​

កប៉ាល់​បូមខ្សាច់​ត្រូវ​ទឹក​កួច​ទៅ​បុកស្ពាន ដោយសារ​កម្លាំង​ទឹកហូរខ្លាំង​ពេក។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមសេចក្តីរាយការណ៍​នានា ​ប្រទេស​វៀតណាម​មាន​មនុស្ស​ស្លាប់​​យ៉ាង​ហោច​ណាស់​១៤១នាក់​ក្នុង​ហេតុ​ការ​ណ៍​នេះ​គិតត្រឹមព្រឹកថ្ងៃពុធ​​នេះ​។ ឥទ្ធិពល​នៃ​ព្យុះ​នេះ​កំពុងបង្ក​មហន្តរាយ​​​ទឹកជំនន់លិច​លង់​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​​ការ​បាក់ស្ពាន បំណាក់​ដី ការ​ខូច​ខាតផ្ទះសម្បែង​ ​និង​កម្រិត​ទឹកទន្លេ​​នៅ​ភាគ​ខាងជើង​វៀតណាម​​ហក់​ឡើង​យ៉ាង​ខ្លាំង​។

នៅ​ប្រទេសឡាវឯណោះវិញ ​ព្យុះ​ទីហ្វុង​ ​យ៉ាក​ជី បាន​​​​បណ្តាល​​ឲ្យ​ទឹក​ទន្លេ​មេគង្គ​​​​កើន​ឡើង​យ៉ាង​រហ័ស​។​ រហូត​ដល់​ព្រឹក​ថ្ងៃទី​១១​ខែ​​​កញ្ញា​ កម្រិត​ទឹក​​​បាន​កើន​ឡើង​យ៉ាង​រហ័សនៅ​​​​​ទន្លេ​ Nam Khan និង​ទន្លេ​មេគង្គ​ដែល​​កំពុង​បង្ក​ការ​គំរាម​កំហែង​​លិច​​លំនៅឋាន​របស់​ប្រជាពលរដ្ឋ  និង​ឈាន​ទៅ​លិច​​​ក្រុង​​​ដែលបាន​ចុះ​បញ្ជី​​​បេតិកភ័ណ្ឌ​ពិភពលោក។ យោង​​ The Laotian Times យោង​ហោច​ណាស់​​​មនុស្ស​ម្នាក់​បាន​ស្លាប់ដោយសារ​ទឹកជំនន់ ខណៈ​​​ប្រជាជន​រាប់រយនាក់រង​ផល​ប៉ះពាល់​។

​សារព័ត៌មាន​​​ថៃ Khaosod English បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃទី​​១១​ខែកញ្ញា​នេះ​ បាន​​ឲ្យ​ដឹង​ថា​ ខេត្ត​ឈៀងម៉ៃ ខេត្តឈៀងរ៉ៃស្ថិត​នៅ​ភាគខាងជើង​ប្រទេស​ បាន​រងផល​ប៉ះពាល់​ដោយសារ​​​ឥទ្ធិពល​ព្យុះ​យ៉ាកជី​នេះ។ ​​ការិយាល័យ​​​​បង្ការ​និង​​​កាត់​បន្ថយ​​គ្រោះ​មហន្តរាយ​​​ខេត្ត​ឈៀងម៉ៃ បាន​​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​​​ថា ​​​ឥទ្ធិពល​ភ្លៀង​ខ្លាំង​​​ដោយសារ​ព្យុះ​​​យ៉ាក់ជី​បាន​បង្កឧបទ្ទវហេតុ​​​បាក់​ដី​ក្នុង​​តំបន់​២​ផ្សេង​គ្នា​​ប៉ះពាល់​​​​មនុស្ស​៧​នាក់​ ក្នុង​នោះ​២​នាក់​បាន​បាត់បង់ជីវិត​៕​

សមត្ថកិច្ច​ថៃ​​សែង​សាកសព​រងគ្រោះ​ក្នុងខេត្តភាគខាងជើង​ប្រទេស។ Khaosod

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម