ព័ត៌មានអន្ដរជាតិ
ក្រោយអ៊ុយក្រែនវាយចូលទឹកដីរុស្ស៊ីជាង១ខែ អាមេរិកលែងឃាត់ការប្រើអាវុធ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា ក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើអ៊ុយក្រែនក្នុងការប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ខណៈសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកាន់តែធ្លាក់ចូលសភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង។

សារព័ត៌មាន BBC មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានផ្សាយថា ប្រសិនបើត្រូវបានអនុញ្ញាតពិតមែន នោះវានឹងបំពេញតាមសំណើដ៏ទទួចរបស់ភាគីអ៊ុយក្រែនដែលទើបហ៊ានវាយបកចូលទឹកដីរុស្ស៊ីកាលពីដើមខែសីហា ដើម្បីបន្ធូរបន្ថយដែនកំណត់លើការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានេះ ការលើកឡើងរបស់ប្រធានាធិបតី ចូ បៃដិន បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកផ្គត់ផ្គង់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដល់រុស្ស៊ី។ ទោះយ៉ាងណា រុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយនៅឡើយទេ ប៉ុន្តែប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា សកម្មភាពបែបនេះអាចនាំឱ្យមាន «បញ្ហាធ្ងន់ធ្ងរ» ដែលនាំទៅដល់ការប្រឈមផ្ទាល់ជាមួយសហរដ្ឋអាមេរិក។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ សហរដ្ឋអាមេរិកមានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ ឬបើកឱ្យប្រើប្រាស់អាវុធដែលអាចវាយប្រហារគោលដៅឆ្ងាយៗនៅក្នុងប្រទេសរុស្ស៊ី ដោយសារការភ័យខ្លាចថា វានឹងធ្វើឱ្យជម្លោះកាន់តែកើនឡើង។
ទោះបីជាយ៉ាងណាក៏ដោយ អាមេរិកបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការប្រើប្រាស់មីស៊ីល ដោយអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារតំបន់តាមបណ្តោយព្រំដែនរបស់រុស្ស៊ី។

សម្ព័ន្ធមិត្តផ្សេងទៀតរបស់ទីក្រុងកៀវ ក៏កំពុងផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយមួយចំនួនផងដែរ ដោយមានការរឹតត្បិតលើការប្រើប្រាស់ និងពេលណាដែលអ៊ុយក្រែនអាចប្រើប្រាស់បាននៅក្នុងប្រទេសរុស្ស៊ី ដោយសារមានការព្រួយបារម្ភថា ការវាយប្រហារបែបនេះអាចជំរុញឱ្យមានការសងសឹកដែលទាញប្រទេសណាតូចូលទៅក្នុងសង្រ្គាម ឬបង្កជម្លោះនុយក្លេអ៊ែរ។
តែទោះបីជាយ៉ាងណាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឌីមៀ ហ្សេលេនស្គី បានរិះគន់ល្បឿននៃការផ្តល់សព្វាវុធ និងបានស្នើសុំការអនុញ្ញាតឱ្យវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចដែលអាមេរិកបានព្យាយាមទប់មិនឱ្យប្រើរហូតមកដល់ពេលនេះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ