Connect with us

ព័ត៌មានអន្ដរជាតិ

មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត

បានផុស

នៅ

មិនត្រឹមតែទឹកជំនន់និងភ្លៀងធ្លាក់ខ្លាំងទេ ពេលនេះវៀតណាម ក៏បានចេញការព្រមានអំពីរន្ទះបាញ់នៅទីក្រុងហាណូយផងដែរ ដោយអាជ្ញាធរអំពាវនាវឲ្យប្រជាជនមានការប្រុងប្រយ័ត្ន។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤, មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រជាតិ បានព្រមានថា ទីក្រុងហាណូយ អាចជួបប្រទះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ក៏ដូចជាបាតុភូតអាកាសធាតុផ្សេងៗថែមទៀត។

គិតត្រឹមម៉ោង១១:៤០នាទីព្រឹក កម្រិតទឹកភ្លៀងនៅហាណូយ មានចន្លោះ៧.៥ ដល់២៧.៣មិល្លីម៉ែត្រ ខណៈកម្ពស់ទឹកទន្លេក្រហមបានឈានដល់កម្រិតប្រកាសអាសន្នទៅហើយ។

(រូបថត៖ VN Express)

ពាក់ព័ន្ធគ្រោះទឹកជំនន់នេះដែរ គណៈកម្មាធិការប្រជាជនខណ្ឌ Bac Tu Liem បានជម្លៀសមនុស្សរស់នៅតាមបណ្តោយដងទន្លេក្រហមប្រមាណ ៤២៩គ្រួសារ ខណៈខណ្ឌ Hoan Kiem ជូនដំណឹងឲ្យមនុស្ស ៤៦គ្រួសារ ត្រូវរើទៅកាន់កន្លែងសុវត្ថិភាព។

មិនត្រឹមប៉ុណ្ណឹង ខណ្ឌផ្សេងៗ ក៏បានចេញបញ្ជាជម្លៀសប្រជាជនរាប់រយគ្រួសារផងដែរ។

(រូបថត៖ VN Express)

ការព្រមាននេះកើតឡើង ស្របពេលតួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលនៃព្យុះ យ៉ាកជី កើនដល់១៥៥នាក់ និងបាត់ខ្លួន១៤១នាក់។

សូមបញ្ជាក់ថា យ៉ាកជី បាននាំមកនូវជាមួយខ្យល់បក់បោកក្នុងល្បឿនជិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្លាយជាព្យុះមានឥទ្ធិពលខ្លាំងបំផុតដែលវាយប្រហារប្រទេសវៀតណាម នារយៈពេល៣០ឆ្នាំចុងក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួនមនុស្សស្លាប់នៅវៀតណាម ដោយសារព្យុះយ៉ាកជី កើនឡើងយ៉ាងគំហុក ឈានដល់១៤១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម