ព័ត៌មានអន្ដរជាតិ
តើការជជែកដេញដោលកំណត់វាសនា លោក ត្រាំ និងអ្នកស្រី ហារីស ទៅកាន់សេតវិមានឬ?
អនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) និងអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទំនងជាកំណត់ជោគវាសនារបស់ពួកគេរៀងៗសម្រាប់ដំណើរទៅទៅកក់កៅអីសេតវិមានដែលសល់មិនដល់២ខែទៀតនេះ តាមរយៈការជជែកដេញដោលផ្ទាល់ដំបូងរយៈពេល៩០នាទីយប់ថ្ងៃអង្គារ៍ត្រូវនឹងព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា។
បេក្ខជនប្រធានាធិបតីដែលមានវ័យខុសគ្នាជិត២០ឆ្នាំ គឺលោកស្រី កាម៉ាឡា ហារីស វ័យ៦០ឆ្នាំ និងលោក ដូណាល់ ត្រាំ វ័យ៧៨ឆ្នាំ បានចាប់ផ្តើមដោយការស្វាគមន៍គ្នា ដោយការកំណត់ឱ្យដើរចេញពីមកកាន់វេទិកាក្នុងរយៈចម្ងាយស្មើគ្នាពីខាងវេទិការបស់ខ្លួន ប៉ុន្តែលោកស្រី ហារីសហាក់បានដើរលឿនជាងទៅចាប់ដៃលោកត្រាំរហូតដល់ក្រោយតុវេទិការបស់លោកត្រាំ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Trump-and-Harris-Debate-ABC4-1024x579.jpg)
ភាគីទាំងពីរបានចាប់រលាក់ដៃគ្នាដោយស្នាមញញឹមដាក់គ្នាក្លែងក្លាយ មុនឈានទៅវាយប្រហារគ្នាដោយពាក្យសម្តី ចាប់ចំណុចខ្សោយរបស់គ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យអ្នកស្តាប់ជនជាតិអាមេរិកជាពិសេសអ្នកដែលមានសិទ្ធិបោះឆ្នោតប្រមាណ២៤៤លាននាក់ជឿជាក់លើថ្វីមាត់របស់ខ្លួន។
វេទិកាជជែកដេញដោលដ៏ពិសេសដែលរៀបចំឡើងដោយប្រព័ន្ធផ្សព្វផ្សាយ ABC មុនការបោះឆ្នោតផ្លូវការនៅថ្ងៃទី៥ខែវិច្ឆិកាឈានចូលមកដល់ ក្លាយជាកន្លែងកាត់សេចក្តីមួយដ៏សំខាន់មួយសម្រាប់ប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗក្នុងការប្រជែងយកកៅអីនៅសេតវិមានដែលមានអំណាចផុតលេខក្នុងសកលលោក។
ក្នុងចំណោមអ្នកបោះឆ្នោតអាមេរិកដែលមានសិទ្ធិបោះឆ្នោតប្រមាណ២៤៤លាននាក់ ប៉ុន្តែប្រជាជនអាមេរិករាប់សិបលាននាក់ក៏តែងបោះបង់សិទ្ធិនេះចោលដោយគេជឿថាអ្នកណាឈ្នះក៏បាន ឬក៏ថា អ្នកណាឈ្នះក៏ដូចអ្នកណាដែរ។ កាលឆ្នាំ២០២០ ប្រជាជនអាមេរិក៦៦,៦%បានចេញទៅបោះឆ្នោតក្នុងចំណោមប្រជាជនសរុបដែលមានសិទ្ធិបោះឆ្នោត។
ការជជែកដេញដោលក្នុងចំណោមបេក្ខជនប្រធានាធិបតីពិតជាមានសារៈសំខាន់ណាស់សម្រាប់អង្គបោះឆ្នោតប្រកាន់ជាប់ក្នុងចិត្ត ដើម្បីឈានទៅសម្រេចចិត្តបានច្បាស់លាស់លើបេក្ខជនដែលពួកគេពេញចិត្តនៅថ្ងៃទី៥ខែវិច្ឆិកា។
តាមរយៈការជជែកដេញដោលបែបនេះ វាបានរុញច្រានប្រធានាធិបតីក្នុងតំណែង គឺលោក ចូ បៃដិន វ័យជាង៨២ ឱ្យដកខ្លួនពីការប្រជែងយកកៅអីនៅសេតវិមានសម្រាប់អាណត្តិទី២ដោយសារតែការធ្លាក់ចុះប្រជាប្រិយភាពក្រោយការជជែកដេញដោលក្នុងទម្រង់ដូចគ្នានេះរៀបចំឡើងដោយបណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ (CNN) កាលពីខែមិថុនា។
ក្រោយការជជែកដេញដោលនៅ CNN ប្រជាប្រិយភាពរបស់ដូណាល់ ត្រាំ បានកើនឡើង វ៉ាដាច់លោក ចូ បៃដិន ដែលនិយាយហាក់ភ្លេចមុខភ្លេចក្រោយដោយសារតែវ័យចំណាស់ ធ្វើឱ្យការស្ទង់មតិជាបន្តបន្ទាប់ បង្ហាញថា ប្រធានាធិបតីវ័យចំណាស់មិនអាចឈ្នះគូប្រជែងដូណាល់ត្រាំដាច់ខាត។
ប៉ុន្តែ លោក ចូ បៃដិន បានបដិសេធបោះបង់ការប្រជែងជាច្រើនលើក ដោយទទូចថាសុខភាពរបស់លោកគ្មានបញ្ហានោះទេ ព្រោះវេជ្ជបណ្ឌិតត្រួតពិនិត្យសុខភាពលោកមិនដែលប្រាប់លោកពីការធ្លាក់ចុះសុខភាពនោះទេ។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលគឺថា លោកចូ បៃដិន បានប្រកាសដកខ្លួនពីការប្រជែងតំណែងប្រធានាធិបតីនៅថ្ងៃទី២១ខែកក្កដា ដើម្បីបើកផ្លូវឲ្យអនុប្រធានាធិបតីរបស់លោក គឺ លោកស្រី កាម៉ាឡា ហារីស ដណ្តើមប្រជាប្រិយភាពរបស់គណបក្សប្រជាធិបតេយ្យត្រឡប់មកវិញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Biden-Trump-Debate.webp)
លោកស្រី កាម៉ាឡា ហារីស បានអន្ទងចិត្តអ្នកគាំទ្របានយ៉ាងឆាប់រហ័ស ហើយ អ្នកដែលបរិច្ចាគប្រាក់សម្រាប់ការធ្វើយុទ្ធនាការក៏បានប្រកាសឧបត្ថម្ភវិញ រហូតដល់វេទិកាកៀគរថវិការបស់គណបក្សប្រជាធិបតេយ្យបានរាប់រយលានដុល្លារក្នុងរយៈពេលប្រហែល១ខែ ចាប់ពី ចូ បៃដិន បានប្រកាសដកខ្លួន រហូតដល់គណបក្សប្រជាធិបតេយ្យធ្វើសមាជដើម្បីអនុម័តតែងតាំងលោកស្រី កាម៉ាឡា ហារីស ជាផ្លូវការកាលថ្ងៃទី២៤ខែសីហា។
ប្រជាប្រិយភាពរបស់បេក្ខជនទាំងពីរ គឺ លោកដូណាល់ ត្រាំ តំណាងគណបក្សសាធារណៈរដ្ឋ និង លោកស្រី កាម៉ាឡា ហារីស តំាង គណបក្សប្រជាធិបតេយ្យ បានរក្សាលទ្ធផលប្រកៀកប្រកិតគ្នា (neck-to-neck) ក្នុងការស្ទង់មតិដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់អំពីការបោះឆ្នោតប្រធានាធិបតីនោះ។
តាមរយៈការជជែកដេញដោល វាយប្រហារគ្នាទៅវិញទៅមករបស់បេក្ខជនប្រធានាធិបតីទាំងពីរលើរបៀបវារៈនយោបាយជាតិនិងសកល ដូចជាបញ្ហាសង្គ្រាមមជ្ឈិមបូព៌ា សង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី បញ្ហារបស់អង្គការណាតូ រហូតដល់រឿងក្នុងប្រទេស ដូចជា សិទ្ធិរំលួតកូន និង បញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ការជជែកដេញដោលនោះបានធ្វើបេក្ខជនមានប្រៀបរៀងៗខ្លួន។
បញ្ហាសង្គ្រាមដែលកំពុងកើតមានក្រោមអាណត្តិរបស់លោក ចូ បៃដិន ដែលមានអ្នកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតីស្រាប់ទំនងទាញទម្លាក់ប្រជាប្រិយភាពរបស់លោកស្រី ហារីស ដោយមិនប្រាកដក្នុងចិត្តក្នុងការបញ្ចប់សង្គ្រាម ដែលធ្វើឱ្យលោក ដូណាល់ ត្រាំ មានឱកាសបង្ហាញពីយុទ្ធសាស្រ្តចរចាបញ្ចប់សង្គ្រាមទទួលបានការពេញចេញពីអ្នកតាមដាន។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Trump-and-Harris-Debate-ABC3-1024x575.jpg)
ប៉ុន្តែការគ្រប់គ្រងកំហឹងមិនបានក្នុងការឆ្លើយតប និងការវាយប្រហារលើចំណុចផ្ទាល់ខ្លួនរបស់លោកលោក ត្រាំទៅលើលោកស្រី ហារីស ក៏ជាចំណុចខ្សោយរបស់លោក ដូណាល់ ត្រាំ ប្រៀបធៀបនឹងលោកស្រី ហារីសដែរ។
ដូចនេះការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស ដែលជាអនុប្រធានាធិបតីក្នុងតំណែង និង លោក ដូណាល់ ត្រាំ ជាអតីតប្រធានាធិបតី១អាណតិ្ត នឹងក្លាយជាការវេទិកាកំណត់ជោគវាសនារបស់ពួកគេរៀងៗខ្លួនសម្រាប់ដំណើរឆ្ពោះទៅថ្ងៃបោះឆ្នោត៕
ដោយ រ៉ាន់ រើយ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?