ព័ត៌មានអន្ដរជាតិ
ចំនួនមនុស្សស្លាប់ដោយគ្រោះធម្មជាតិនៅវៀតណាម លោតឡើងដល់ជិត ២០០នាក់
តាមការចុះផ្សាយរបស់ VN Express, គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិនៅវៀតណាម បានកើនឡើងដល់១៨១នាក់នាក់ហើយ ខណៈ១៤៥នាក់ទៀត កំពុងបាត់ខ្លួន។

ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី ក៏បណ្តាលឲ្យកម្ពស់ទឹកទន្លេដ៏ធំបំផុតមួយរបស់វៀតណាម ឡើងដល់កម្រិតគ្រោះថ្នាក់ ដោយជន់លិចដងផ្លូវនៅក្នុងទីក្រុងហាណូយផងដែរ ខណៈដែលតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត គឺប៉ែកខាងជើង។
នៅទីនោះ មានការវាយប្រហារដោយបំណាក់ដីជាបន្តបន្ទាប់ ហើយផ្ទះជាង ៥៤ ០០០ខ្នង ត្រូវបានទឹកជន់លិច។

យោងតាមនាយកដ្ឋានកាត់បន្ថយគ្រោះមហន្តរាយជាតិ, Lao Cai គឺជាខេត្តដែលរងគ្រោះខ្លាំងជាងគេ ដោយនៅទីនោះមានមនុស្សស្លាប់សរុប ៧២នាក់ និងបាត់ខ្លួនចំនួន១១១នាក់។
ងាកទៅទីក្រុងហាណូយវិញ កម្ពស់ទឹកទន្លេក្រហមបានឡើងដល់កម្រិតប្រកាសអាសន្នធ្ងន់ធ្ងរ ជាហេតុបង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់ ថែមទាំងបិទសាលារៀនរាប់រយទៀតផង។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់នៅហាណូយ គឺជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតដែលទីក្រុងនេះ មិនធ្លាប់ជួបប្រទះសោះក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ហើយដោយសារស្ថានភាពមិនទាន់ធូរស្បើយ អ្នកក្រុងបានអំពាវនាវសុំជំនួយជាបន្ទាន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ